ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ​យាង​ជា​ព្រះ​រាជាធិបតី​ក្នុង​ពិធី​លៀង ​សាយភោជន៍​នៃ​សន្និសីទ ​ស្ដី​ពី​ទេសចរណ៍​និង​វប្បធម៌​ពិភពលោក​

ចែករំលែក៖

​ខេត្ដសៀមរាប​ ៖​ សម្រាប់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ការ​ យាង​ជា​ព្រះ​រាជាធិបតី​ ដ៏​ខ្ពង់ខ្ពស់​បំផុត​ ក្នុង​ពិធី​លៀង​សាយភោជន៍ ​និង​សម្ដែង​ សិល្បៈ​នា​ឱកាស​សន្និសីទ​ស្ដី​ពី​ទេសចរណ៍​ និង ​វប្បធម៌​ពិភពលោក​ដែល​កម្ពុជា​ធ្វើ​ ជា​ម្ចាស់ផ្ទះ​នៅ​ឯ​ទី​ព្រះ​លានជល់ដំរី​ក្នុង​តំបន់​ប្រាសាទ​អង្គរ​ដ៏​ល្បីល្បាញ​ ជា​ការ​រំលឹក​ដល់​អតីត​កាលដែល​មិន​អាច​បំភ្លេច​បាន​ ។​

​ជា​រាត្រី​ដ៏​សែន​មនោ​រម្យ​បំផុត​ទាំង​សម្រាប់​ឥស្សរ​ជនជាតិ ​និង​អន្ដរជាតិ​ដែល​ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ជា​ប្រវត្ដិ​ សាស្ដ្រ​នេះ​ហើយ​ស្ថិត​នៅ​ក្នុង​តំបន់​ដ៏​ មាន​ប្រជាប្រិយ​ដែល​បុព្វបុរស​ខ្មែរ​បាន​បន្សល់​ទុក​នោះ​ ។​ ព្រះករុណា​ព្រះបាទ​ សម្ដេចព្រះ​បរមនាថ​ នរោត្ដម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ព្រះរាជ​បន្ទូល​ថា​ “​នៅ​ពេល​ដែល​ខ្ញុំ​ បាន​មក​ដល់ទី​នេះ​ គឺ​ទី​ព្រះ​លានជល់ដំរី​ ដែល​តាំង​តែ​ពី​អតីតកាល​អង្គ​អតីត​ព្រះមហាក្សត្រ​ ព្រះ​អង្គ​តែងតែ​ប្រារឰ​ព្រះ​ រាជពិធី​បុណ្យ​ផ្សេងៗ​នៅ​ទី​នេះ​ ខ្ញុំ​បាន​ ទត​ឃើញ​ព្រះ​ភ័ក្ដ្រ​ព្រះ​ពោធិសត្វ​លោ​ កេ​ស្វរៈ​ប្រកបដោយ​ស្នាមញញឹម​ស្ងប់​ ក្នុង​ក្ដី​មេត្ដា​នៃ​ប្រាសាទបាយ័ន​ស្នា​ព្រះ​ ហស្ដ​ដ៏​ល្បីល្បាញ​របស់ ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ នៅ​សៀមរាប​អង្គរ​ ។

​ ខ្ញុំ​នឹកឃើញ​ដល់​ តួនាទី​ជា​អ្នកត្រួសត្រាយ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្ដម​ សីហ​នុ​ ព្រះ​ មហា​វីរក្សត្រ​ ព្រះ​បរម​រតន​កោដ្ឋ​ ជាទី​ គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ដ៏​គួរ​ឱ្យ​ គោរព​សរសើរ​ដែល​ព្រះ​អង្គ​ទ្រង់​បាន​ អំពាវនាវ​រក​ការ​គាំទ្រ​ចំពោះ​ស្ថានភាព​ ប្រកបដោយ​គ្រោះថ្នាក់​របស់​ប្រាសាទ​ អង្គរ​នៅ​ឆ្នាំ​១៩៨៩​ដែល​ក្នុង​ពេល​នោះ​ ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ជម្លោះ​និង​សង្គ្រាមស៊ីវិល​នៅឡើយ​”​ ។​

ព្រះរាជា​មាន​ព្រះរាជ​បន្ទូល​ទៀត​ថា​ “​បន្ទាប់​មក​តំបន់​អង្គរ​ត្រូវ​បាន​ចុះ​ក្នុង​ បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ដោយ​អង្គ​ ការ​យូ​ណេ​ស្កូ​នៅ​ឆ្នាំ​១៩៩២​និង​ក្នុង​ឆ្នាំ​ ១៩៩៣​គណៈកម្មការ​អន្ដរជាតិ​សម្របសម្រួល​ដើម្បី​ការពារ​ និង​អភិវឌ្ឍ​តំបន់​ ប្រវត្ដិសាស្ដ្រ​អង្គរ ​(ICC-Angkor)​ ក៏​ត្រូវ​ បាន​បង្កើត​ឡើង​នៅ​ឯ​សន្និសីទ​នាទី​ក្រូ​ង​ តូ​ក្យូ​ដោយ​ផ្ដោត​លើ​ការ​ថែរក្សា​ប្រាសាទ​ ដែល​កំពុង​ប្រឈម​គ្រោះថ្នាក់​ដំណាលគ្នា​នឹង​ពេល​ដែល​បាន​បើក​ឱ្យ​ទេសចរ​ជាតិ​ អន្ដរជាតិ​ចូល​មក​ទស្សនា​”​ ។​

ព្រះមហាក្សត្រ​មាន​ព្រះរាជ​បន្ទូល​ បន្ដ​ថា ​“​ខ្ញុំ​សូម​សម្ដែង​កតញ្ញុតាធម៌​យ៉ាង​ ជ្រាលជ្រៅ​អស់ពី​ដួង​ហឫទ័យ​ប្រកបដោយ​ សេចក្ដី​រីករាយ​ឥត​ឧបមា​ក្នុង​ការ​ជួបជុំ​ដ៏​មហោឡារិក​ឧត្ដុង្គឧត្ដម​នេះ​ ជា​ពិសេស​ ជាមួយ​គណៈប្រតិភូ​ជាន់ខ្ពស់​ទេសចរណ៍​ និង​វប្បធម៌​អន្ដរជាតិ​និង​ឥស្សរជន​ល្បីៗ​ជា​ច្រើន​រូប​ដែល​បាន​អញ្ជើញ​មក​ពី​គ្រប់​ទិស​ទី​នៃ​ពិភពលោក​ដែល​ព្រឹត្ដិការណ៍​ នេះ​ឆ្លុះ​បញ្ចាំង​អំពី​ស្មារតី​សហប្រតិបត្ដិការ​អន្ដរជាតិ​ក្នុង ​ការ​ពង្រឹង​ទំនាក់ទំនង​ រវាង​ទេសចរណ៍​និង​វប្បធម៌​នឹង​ការ​ យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​ ការ​ការ​ ពារ​មរតក​វប្បធម៌​និង​និរន្ដរភាព​ទេស​ ចរណ៍​ ។​

កម្ពុជា​ពិតជា​មាន​មោទនភាព​ ខ្លាំង​ណាស់​ដែល​បុព្វបុរស​បាន​បន្សល់​ទុក​កេរ​មរតក​វប្បធម៌​យ៉ាងច្រើន​និង​អារ្យ​ ធម៌​ដ៏​រុងរឿង​ព្រមទាំង​ត្រូវ​បាន​ទទួល​ ស្គាល់​ជា​អន្ដរជាតិ​ ។​ ដូចនេះ​ការ​អភិរក្ស​ មរតក​វប្បធម៌​ដែល​ពុំ​អាច​កាត់ថ្លៃ​បាន​ នេះ​ជា​ការ​ចាំបាច់​ណាស់​សម្រាប់​អ្នក​ ជំនាន់​ក្រោយ​”​ ។​

ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​បាន​មាន​ ព្រះរាជ​បន្ទូល​ទៀត​ថា​ អង្គរវត្ដ​ដែល​តាម​ ន័យរ​បស់ពាក្យ​ថា​ “​ទីក្រុង​របស់​ប្រាសាទ​”​ តាម​ពិត​គឺជា​ឈ្មោះ​របស់​ប្រាសាទ​ដ៏​ សំខាន់​ជាងគេ​ពុំ​មែន​ជា​ចំនួន​រួម​នៃ​ ប្រាសាទ​ទាំងអស់​ទេ​ ។​ ព្រះរាជាណាចក្រ​ កម្ពុជា​បច្ចុប្បន្ន​មាន​ប្រាសាទបុរាណ​តូច​ធំ​ច្រើន​ពាន់ ​កន្លែង​នៅ​ទូ​ទាំង​ប្រទេស​ដែល​ សុទ្ធតែ​ជា​សំណង់​មាន​លក្ខណៈ​អច្ឆរិយ​ មាន​សោភណភាព​ល្អ​ ពិសេស​ដោយ​ ឡែកៗ​ពី​គ្នា​និង​ជា​រតនសម្បត្ដិ​មាន​តម្លៃ​ មហាសាល​របស់​ប្រជាជាតិ​ខ្មែរ​ ។​

ដោយឡែក​ប្រាសាទ​ទាំងឡាយ​នៅ​ ក្នុង​តំបន់​ដែល​ស្ថិត​នៅ​តំបន់​ទីវាល​រាប​ នៃ​ភាគ​ខាងជើង​បឹង​ទន្លេសាប​ បឹង​ទឹក​ សាប​ធំ​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍​ដែល​ សម្បូរ​ទៅ​ដោយ​ជីវចម្រុះ​និង​មាន​សក្ដានុពល​ខាង​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​តាំងពី​សម័យ​ អង្គរ​ ក្នុង​ខេត្ដសៀមរាប​និង​ជា​អតីត​រាជ​ ធានី​អាណាចក្រ​ខ្មែរ​ដល់​សតវត្ស​ទី​១៥​ នេះ​ត្រូវ​បាន​គេ​ស្គាល់​ត្រឹមតែ​ពាក្យ​ “​អង្គរ​”​ប៉ុណ្ណោះ​ ។​

ប្រាង្គ​ប្រាសាទ​តំបន់​ អង្គរ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ភ្ញៀវ​ ទេសចរ​ថា​ បង្កប់​ដោយ​ភាព​អាថ៌​កំបាំង​ ដែល​ពុំ​ទាន់​មាន​ឯកសារ​បញ្ជាក់​ឱ្យ​បាន​ ពិស្ដារ​នៅឡើយ​និង​ប្រកបដោយ​ព​លា​នុ​ភាព​នៃ​ការ​ទាក់ទាញ​ដ៏​អស្ចារ្យ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ ។​

គ្រប់​ប្រាសាទ​ទាំងនេះ​ មាន​អានុភាព​របស់​ខ្លួន​ទាក់ទង​ទៅ​នឹង​ ភាព​វិជ្ជមាន​ ភាព​ស្ងប់ស្ងៀម​ ភាពរឹងមាំ​ និង​ថាមពល​រីក​ចម្រើន​ ។​ ដូច្នេះ​អង្គរ​នឹង​ មិន​បាត់បង់​ភាព​អស្ចារ្យ​របស់​ខ្លូ​ន​ឡើយ​។​ ការ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​ទេសចរណ៍​ត្រូវ​ផ្សារ​ភ្ជាប់​ជាមួយ​ការ​អភិរក្ស​បេតិកភណ្ឌ​។​

​សន្និសីទ​ពិភពលោក​ស្ដី​ពី​ទេសចរណ៍​ និង​ វប្បធម៌​ត្រូវ​បាន​ប្រារឰ​ធ្វើ​ឡើង​ក្រោម​ ប្រធានបទ​ “​បង្កើត​ភាព​ជា​ដៃគូ​ថ្មី​”​ បាន​ បើក​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​នៅ​លើ​ទឹកដី​សៀមរាប​អង្គរ​ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជា​ណា​ ចក្រ​កម្ពុជា​ ។​

សន្និសីទ​នេះ​មាន​រយៈពេល​ ៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៤​ដល់​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ដែល​មាន​អ្នកចូលរួម​ចំនួន​១.១០៧​រូប​ មក​ពី​ថ្នាក់ដឹកនាំ​គណៈប្រតិភូ​នៃ​វិស័យ​ ទេសចរណ៍​និង​វប្បធម៌​និង​មាន​វាគ្មិន​ អន្ដរជាតិ​ល្បីៗ​មក​ពី​៩៩​ប្រទេស​ ក្នុង​នោះ​ រដ្ឋមន្ដ្រី​ចំនួន​៤១​រូប​មក​ពី​៣៨​ប្រទេស​ ដែល​មាន​រដ្ឋមន្ដ្រី​ទេសចរណ៍​១៧​រូប​ រដ្ឋ​ មន្ដ្រី​វប្បធម៌​១៥​រូប​ រដ្ឋមន្ដ្រី​ទេសចរណ៍​ និង​វប្បធម៌​៧​រូប​ ថ្នាក់​អគ្គនាយក​២​រូប​ ព្រមទាំង​មានការ​ចូលរួម​ពី​សាស្ដ្រាចារ្យ​ និស្សិត​ និង​ផ្នែក​ឯកជន​ ។​

លោក​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ ទីស្ដីការគណៈរដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ថា​ គោលបំណង​នៃ​សន្និសីទ​នេះ​គឺ​ដើម្បី​ កំណត់​កាលានុវត្ដភាព​និង​បញ្ហា​ប្រឈម​សំខាន់ៗ​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្ដិ​ ការ​រវាង​វិស័យ​ទេសចរណ៍​នឹង​វិស័យ​វប្បធម៌​ឱ្យ​កាន់តែ​ខ្លាំងក្លា​ពិភាក្សា​អំពី​គំរូ​ ភាព​ជា​ដៃគូ​ថ្មី​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ សេដ្ឋកិច្ច​-​សង្គម​ ការ​ពង្រឹង​ការ​អនុវត្ដ​ រួម​គ្នា​ដើម្បី​លើកកម្ពស់​ បកស្រាយ​ ការ​ ពារ​និង​អភិរក្ស​វប្បធម៌​ដែល​រួម​បញ្ចូល​ទាំង​សម្បត្ដិ​បេតិកភណ្ឌ​និង​ឧស្សាហកម្ម​ កែ​ច្នៃ​ ព្រមទាំង​កសាង​ទេសចរណ៍​វប្ប​ ធម៌​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ និរន្ដរភាព​ ។

​ អង្គ​សន្និសីទ​នឹង​ដាក់​ចេញ​ សេចក្ដីថ្លែងការណ៍​សៀមរាប​ស្ដី​ពី​ទេសចរណ៍​ និង ​វប្បធម៌​ ដោយ​រំពឹង​ថា​ ខ្លឹម​ សារ​នៃ​សេចក្ដីថ្លែងការណ៍​នេះ​នឹង​ក្លាយ​ ជា​ធាតុ​ចូល​ដ៏​មាន​សារសំខាន់​បន្ថែម​ទៀត​ សម្រាប់​ជា​ឯកសារយោង​ក្នុង​ការ​រៀប​ ចំ​ផែនការ​អភិវឌ្ឍ​និង​អភិរក្ស​ទេសចរណ៍វប្បធម៌​ប្រកបដោយ​និរន្ដរភាព​ និង​ការ​ ទទួលខុសត្រូវ​ ។​

បើ​តាម​ការ​វាយតម្លៃ​របស់​ទស្សនា​ វ​ដ្ដី​ Travel​ and​ Leisure​ សៀមរាប​ អង្គរ​ ត្រូវ​បាន​ទទួលស្គាល់​និង​ចាត់​ថ្នាក់​ថា​ជា​ ទីក្រុង​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​លំដាប់​ទី​៤​នៅ​លើ​សាកល​ លោក​ និង ​លំដាប់​ទី​២​នៅ​ក្នុង​អាស៊ី​បន្ទាប់​ ពី​ទីក្រុង​តូ​ក្យូ​ ។​ អង្គរ​ក៏​បាន​ជាប់​ពាន​ រង្វាន់​ជើងឯក​ឆ្នាំ​២០១៤​ក្នុង​ឱកាស​ទិវា​ បុរាណវិទ្យា​អន្ដរជាតិ​ផង​ដែរ​​៕

6
8

7


ចែករំលែក៖