ព័ត៌មានទាន់ហេតុការណ៍៖

នាយ​ឧត្ដមសេនីយ៍​ គន់​ គី​ម​ អ​ពោ្ជ​ី​ញ​ចុះ​សាកសួរ​សុខទុក្ខ​នាយ​ ទាហាន​ នាយទាហានរង​ និង​ពល​ ទាហាន​តាម​ព្រំដែន​

ចែករំលែក៖

ខេត្ដឧត្ដរមានជ័យ​៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នាយ​ឧត្ដមសេនីយ៍​ គន់​ គី​ម​ អគ្គ​មេ​ប​ពា្ជ​ា​ការ​រង​និង​ជា​នាយ​ សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេ​មរ​ ភូមិន្ទ​អមដំណើរ​ដោយ​លោក​ គី​ម​ ប៊ុ​ន​ថា​ន,​ លោក​ ជា​ តារា​ បាន​អ​ពោ្ជ​ី​ញ​ចុះ​ សាកសួរ​សុខទុក្ខ​កងកម្លាំងប្រដាប់អាវុធ​ នៅ​សមរភូមិ​មុខ​តាម​បន្ទាត់​ព្រំដែន​ ។​

​បើ​តាម​ការ​អះអាង​ពី​នាយទាហាន​ ជាន់ខ្ពស់​នៅ​សមរភូមិ​មុខ ​បានឱ្យ​ដឹង​ថា​ លោកនាយក​ឧត្ដមសេនីយ៍​ គន់​ គី​ម​ បាន​ដឹកនាំ​ប្រតិភូ​និង​អមដំណើរ​ដោយ​ នាយ​ឧត្ដមសេនីយ៍​ផង​នោះ​ ចុះ​សាកសួរ​ សុខទុក្ខ​ដល់​នាយទាហាន​ នាយទាហាន​ រង​និង​ពល​ទាហាន​ក្នុង​កងឯកភាព​វរ​ការ​ ពារ​ព្រំដែន​ជួរ​មុខ​លេខ​៣៨២​ ចំណុះ​ឱ្យ​ កងពល​លេខ​៨​របស់​កង​សេនា​ធំ​លេខ​៣​ ហើយ​ នាយ​ឧត្ដមសេនីយ៍​ក៏​បាន​ចុះ​សួរ​ សុខទុក្ខ​បន្ដ​ដល់​កម្លាំងយោធា​ជួរ​មុ​ច​វរ​ សេនា​តូច​លេខ​៣៧៥​របស់​កងពលតូច​ លេខ​៧​ ចំណុះ​ឱ្យ​កងពលធំ​លេខ​៣​ ។​

​នាយ​ឧត្ដមសេនីយ៍​ គន់​ គី​ម​ បាន​ លើកទឹកចិត្ដ​ដល់​កងកម្លាំង​ដែល​បាន​លះ​ បង់កម្លាំង​កាយ​ចិត្ដ​ ប្រាជ្ញា​ស្មារតី​ ប្រកប​ ដោយ​ភាព​ក្លាហាន​មុះ​មុត​ បម្រើ​ជាតិ​ មាតុភូមិ​ អនុវត្ដ​តាម​បទ​ប​ពា្ជ​ា​របស់​ ក្រសួងការពារជាតិ​ អគ្គ​ប​ពា្ជ​ា​ការ​កង​ យោធពលខេមរភូមិន្ទ​ ក៏​ដូច​ជា​អនុវត្ដ​ តាម​គោលនយោបាយ​និង​ការពារ​រាជ​ រដ្ឋាភិបាល​ ។​

​បន្ទាប់​ពី​ការ​ចុះ​សួរសុខទុក្ខ​ដល់​កង​ កម្លាំង​នាយទាហាន​ នាយទាហានរង​ និង​ ពល​ទាហាន​ទាំង​២​អង្គភាព​ខាងលើ​ នាយ​ ឧត្ដមសេនីយ៍​ គន់​ គី​ម​ ក៏​បាន​ផ្ដាំផ្ញើ​ សាកសួរ​សុខទុក្ខ​ដល់​ក្រុម​គ្រួសារ​នៃ​ កម្លាំង​ជួរ​មុខ​ទាំងអស់​ ក៏​ដូច​ជា​ជំរុញ​ឱ្យ​ កងកម្លាំង​ មាន​ភារកិច្ច​ផង​ដែរ​ ក្នុង​ការ​ ជួយ​ទំនុកបម្រុង​ក្រុម​គ្រ​យ​សារ​តាម​រយៈ​ ជួយ​បង្កបង្កើន​ ផល​សម្រាប់​ដោះស្រាយ​ ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ ៕

1

2

3

4

5

6

7


ចែករំលែក៖