ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​លាយ​ស៊ីម៉ងត៍​ក្រុមហ៊ុន​BHL​ជែង​រថយន្ត​២​តោន​កន្លះ​មិន​ផុត​ជ្រុល​ទៅ​បុក​រថយន្ត​យី​ឌុ​ប​និង​អ្នក​បើក​ម៉ូតូ​ស្លាប់​ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា​

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​រន្ធត់​មួយ​បាន​កើតឡើង​រវាង​រថយន្ត​លាយ​ស៊ីម៉ងត៍​ក្រុមហ៊ុន​ BHL​បាន​ជែង​រថយន្ត​២​តោន​កន្លះ​មិន​ផុត​ក៏​ជ្រុល​ទៅ​បុក​និង​រថយន្ត​យី​ឌុ​ប​និង​អ្នកបើកបរ​ម៉ូតូ​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​នៅ​និង​កន្លែង​យ៉ាង​អាណោច​អ​ធ័​ម​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​លើ​ផ្លូវជាតិ​លេខ​៧​ ត្រង់​ចំណុច​ខាង​មុខ​រោងចក្រ​កាត់ដេ​ មេន​ហាត​ធេ​ន​ ក្នុងភូមិ​អំពិល​លើ​ ឃុំ​អំពិល​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​។​

ប្រភព​ពី​សម្មត្ថកិច្ច​នគរបាល​ចរាចរ​ស្រុក​កំពង់សៀម​បាន​ប្រាប់​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ លាយ​ស៊ីម៉ងត៍​ក្រុមហ៊ុន​ BHL​ ម៉ាក​ ហ៊ី​យាន់​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 5A-​ 0501​ បាន​វ៉ា​ជែង​រថយន្ត​២​តោន​កន្លះ​នៅ​ខាង​មុខ​ហើយ​ក៏​ជ្រុល​ទៅ​បុក​អ្នក​បើក​ម៉ូតូ​ម្នាក់ឯង​ ម៉ាក​ហុងដា​C125​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កំពង់ចាម​1E-5187​ និង​រថយន្ត​យី​ឌុ​ប​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3A-8740​ ចំណែក​អ្នកបើកបរ​ម៉ូតូ​បាន​ខ្ទាត​ស្លាប់​ភ្លាមៗ​និង​កន្លែង​កើតហេតុ​។​

សមត្ថកិច្ច​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ស្លាប់​ មានឈ្មោះ​ រស់​ សុ​ទ្ធី​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ រស់នៅ​ភូមិ​សារាយ​ ឃុំ​បុសខ្នុរ​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​។​ សព​ជន​រង​គ្រោះ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​៧​ដេ​ នៅ​ជិត​នោះ​រង​ចាំ​សាច់​មក​ទទួលយក​ទៅ​ធ្វើរ​បុ​ណ្ប​តាម​ប្រពៃណី​។​

សមត្ថកិច្ច​បញ្ជាក់​ថា​ មុន​ហេតុ​ការ​កើតឡើង​ គឺ​រថយន្ត​លាយ​ស៊ីម៉ងត៍​ក្រុមហ៊ុន​ BHL​ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ។​ ចំណែក​អ្នកបើកបរ​និង​រថយន្ត​យី​ឌុ​ប​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ហើយ​ អ្នកបើកបរ​រថយន្ត​ធំ​ទាំង​ពីរ​ក្រោយ​កើតហេតុ​បាន​រត់គេច​ខ្លួន​អស់​ ករណី​នេះ​សមត្ថកិច្ច​នគរបាល​ចរាចរ​កំពុង​វាស់វែង​ស្រាវជ្រាវ​ដើម្បី​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​៕


ចែករំលែក៖