ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃ​ដូនជី​និង​តាជី​ថៃ​ដើរ​ធុតង្គ​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយ​ប៉ែ​ត​ដើម្បី​ចម្រើន​ព្រះ​ជន្ម​ដល់​ព្រះ​ចៅ​យូ​ហូ​

ចែករំលែក៖

ក្រុង​ប៉ោយ​ប៉ែ​ត​ ៖​ ព្រះសង្ឃ​និង​ដូនជី​ ព្រមទាំង​ប្រជាជន​ថៃ​សរុប ​៤៣​អង្គ​/​នាក់​បាន​ចូល​មក​កម្ពុជា​ តាម​ច្រក​ទ្វារ​អន្ដរជាតិ​ ប៉ោយ​បាន​មក​បោះ​តង់​ស្នាក់​នៅ​ បណ្ដោះអាសន្ន​ក្នុង​បរិវេណ​វត្ដ​បា​លិ​លេ​យ្យ​ ភូមិ​ ក្បាលស្ពាន​២​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដបន្ទាយមានជ័យ​កាលពី​វេលា​ ម៉ោង​៥​និង​៣៤​នាទី​ល្ងាច​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ គ្រោង​ធ្វើ​ធុតង្គ​ក្នុង​ប្រទេស​ កម្ពុជា​ ។​

ទាក់ទិន​ករណី​ខាងលើ​នេះ​ប្រភព​ពី​ដូនជី​ថៃ​ម្នាក់​មិន​ប្រាប់​ឈ្មោះ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ ការ​ធ្វើ​ធុតង្គ​នេះ​ដឹក​ នាំ​ដោយ​ព្រះ​គ្រូ​ ស៊ុន​ថន​ ថាំ​ម៉ា​រ៉ាំ​ង​កាន់​ ដែល​ព្រះ​គ្រូ​អង្គ​នេះ​និមន្ដ​មក​ពី​វត្ដ​មួយ​ ក្នុង​ខេត្ដ​ឧ​ថ​រ៉ា​ឌី​ត​ និង​មាន​វេជ្ជបណ្ឌិត​ មួយ​រូប​ផង​ដែរ​ហើយ​ថា​ការ​ធ្វើ​ធុតង្គ​ក្នុង​ប្រទេស​កម្ពុជា​មាន​រយៈពេល​៣​យប់​៤​ ថ្ងៃ​នៅ​វត្ដ​មួយ​ក្នុង​ខេត្ដសៀមរាប​និង​ទៅ​អង្គរវត្ដ​ ។​

ប្រភព​បន្ដ​ថា​ ដំណើរ​ធុតង្គ​នេះ​មិន​ មែន​ធ្វើ​ឡើង​តែ​ក្នុង​ប្រទេស​ថៃ​និង​កម្ពុជា​នោះ​ទេ​គ្រោង​ឡើង​ធ្វើ​នៅ​ក្នុង​ប្រទេស​ នេ​ប៉ា​ល់​ ឥ​ណ្ណា​ផង​ដែរ​ ។​
​ដូនជី​ខាងលើ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ការ​ធ្វើ​ធុតង្គ​នេះ ​នៅ​ឯ​ប្រទេស​ថៃ​បាន​ធ្វើ​អស់​រយៈពេល​ ២​ខែ​រួច​មក​ហើយ​ ។​ ពិធី​ នេះ​គឺ​ធ្វើ​ដើម្បី​ចម្រើន​ព្រះ​ជន្ម​ដល់​ព្រះ​ ចៅ​យូ​ហូ​ស្ដេច​ថៃ​ចំនួន​៨៨​ថ្ងៃ​ដំណើរ​ ធុតង្គ​ចេញដំណើរ​តាម​រថយន្ដ​ពី​ក្រុង​ ប៉ោយ​ប៉ែ​តទៅ​កាន់​អង្គរវត្ដ​ខេត្ដសៀមរាប​ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​។​ ជាមួយនឹង​ការ​ចូល​មក​កម្ពុជា​ប្រុង​ធ្វើ​ ធុតង្គ​នេះ​ព្រះសង្ឃ​និង​ដូនជី​ថៃ​ក៏​បាន​នាំ​ យក​មឈូស​ចំនួន​៣០​ពី​ប្រទេស​ថៃ​ប្រគេន​ វត្ដ​បា​លិ​លេ​យ្យ​ដើម្បី​ជួយ​ដល់​ជន​ក្រីក្រ​ ផង​ដែរ​ ។​

ពាក់​ពន្ធ​នឹង​រឿង​ដំណើរ​ធុតង្គ​របស់​ ព្រះសង្ឃ​ដូនជី​និង​ប្រជាជន​ថៃ​នេះ​លោក​ស៊ា​ង​ សេង​ហុ​ក​ ប្រធាន​ការិយាល័យ​ ធម្មការ​និង​សាសនា​ក្រុង​ប៉ោយ​ប៉ែ​បាន​ ប្រាប់​អ្នក​សារព័ត៌មាន​តាម​ទូរស័ព្ទ​ថា​ រឿង​ហ្នឹង​លោក​មិន​បានដឹង​ឡើយ​ ព្រោះ​ ពុំ​មានការ​ជូនដំណឹង​ណាមួយ​ដល់​លោក​ ឡើយ​ប៉ុន្ដែ​លោក​នឹង​សាកសួរ​ទៅ​ព្រះ​ចៅ​ អធិការ​វត្ដ​បា​លិ​លេ​យ្យ​ពី​បញ្ហា​នេះ​ ។​

ប្រភព​ដាច់​ដោយឡែក​មួយ​បាន​លើក​ ឡើង​ថា​ កន្លង​មក​កាសែត​ក្នុងស្រុក​បាន​ លើកយក​មក​សរសេរ​ម្ដង​រួច​មក​ហើយ​ពាកព័ន្ធ​រឿង​ជនជាតិ​ថៃ​១​ក្រុម​បាន​លួច​ ធ្វើ​ពិធី​សាសនា​១​នៅ​អាង​៧​ពណ៌​លើ​ភ្នំ​ គូលែន​ផង​ដែរ​មិន​គួរ​ណា​លោក​ ស៊ា​ង​ សេង​ហុ​ក​ ប្រធាន​ការិយាល័យ​ធម្មការ​ និង​សាសនា​ក្រុង​មិនដឹង​ឡើយ​ ។​ ការ​ដើរ​ ធុតង្គ​(​ធុតង្គ​ឬ​ធូ​តង្ក​មាន​ន័យ​ថា​ ការ​ កម្ចាត់​នូវ​កិលេស​ឬ​ក៏​ទម្រោម​ធម៌​ជា​ គ្រឿង​សៅ ហ្មង​ក្នុង​ចិត្ដ​ឱ្យ​ថយ​ចុះ​)​ ចំពោះ​ព្រះសង្ឃ​ដូនជី​និង​តាជី​ថៃ​នោះ​មិនមែន​ ដើរទេស​ច​ណ៍​ដូច​ភ្ញៀវ​បរទេស​ឡើយ​គឺ​ ពាក់ព័ន្ធ​នឹង​វិស័យ​ព្រះពុទ្ធ​សាសនា​ ៕
1

2


ចែករំលែក៖