ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ​នៅ​ភូមិ​រំចេក​ចូល​លុយ​គ្នា​កសាង​ផ្លូវ​ទ្រុឌទ្រោម​និង​ទំនប់​ដែល​បាក់​

ចែករំលែក៖

ខេត្ដឧត្ដរមានជ័យ​ ៖​ ផ្លូវលំ​ក្នុងភូមិ​ រំចេក​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្ដ​ ឧត្ដរមានជ័យ​រង​ការ​ទ្រុឌទ្រោម​ដែល​ មាន​ប្រវែង​៣០០​ម៉ែត្រ​និង​ទំនប់​បិទ​ ទឹក​មួយ​កន្លែង​ទៀត​បាក់​ធ្លាយ​ក្លាយទៅជា​ ស្ទឹង​អស់​រយៈពេល ​៤​ឆ្នាំ​មក​ហើយ​ដែល​មាន​ជម្រៅ​ ៥​ម៉ែត្រ​និង​ប្រវែង​៥០​ម៉ែត្រ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​នាំ​គ្នា​ កសាង​ឡើង​វិញ​ក្រោម​ការ​ដឹកនាំ​របស់​ អាជ្ញាធរ​ភូមិ​និង​បាន​ចាប់ផ្ដើម​យក​គ្រឿង​ ចក្រ​មក​សាងសង់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ។​

ទំនប់​ខាងលើ​នេះ​បាន​កសាង​នៅ​ខែ​ មិថុនា​ ឆ្នាំ​២០១១​ ហើយ​ទំនប់​មួយ​នេះ​ ក៏​បាន​បាក់​ធ្លាយ​នៅ​ខែតុលា​ ឆ្នាំ​ ២០១១​ បន្ទាប់​ពី​អភិ​វ​ឌ្ឃ​ន៍​ទំនប់​មួយ​នេះ​ចំណាយ​អស់​ជាង​១​ម៉ឺន​ដុល្លារ​ហើយ​អត់​មាន​ គុណភាព​ ។​

ផ្លូវលំ​ដែល​មាន​ប្រវែង​៣០០​ម៉ែត្រ​ បាន​រង​ការ​ទ្រុឌទ្រោម​និង​ទំនប់​បិទ​ទឹក​ កាត់​អូរ​ខ្នាត​តូច​ដែល​បាន​បាក់​ធ្លាយ​ក្លាយ​ ទៅ​ជា​អូរ​អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយ​ នោះ​ត្រូវ​បាន​គេ​ទុក​ចោល​បាន​បង្ក​ឱ្យ​ មាន​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវ​ ភាព​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ទាំ​មូល​ ជា​ពិសេស​ក្នុង​ការ​ធ្វើដំណើរ​ចេញចូល​ ប្រមូល​ផលដំណាំ​ផ្សេងៗ​ទៅ​ កាន់​ទីផ្សារ​និង​កុមារ​ច្រើន​រយ​នាក់​មិន​អាច​ធ្វើ​ដំណើរ​ ទៅ​សាលារៀន​បាន​នៅ​រដូវវស្សា​ ។​

​ការ​អភិវឌ្ឍ​ទំនប់​ឡើង​វិញ​ក្រោម​ ស្មារតី​សាមគ្គីភាព​របស់​បងប្អូន​ប្រជា​ ពលរដ្ឋ​និង​អាជ្ញាធរ​ភូមិ​រំចេក​ដោយ​ គេ​មិន​បានឃើញ​អាជ្ញាធរ​ឃុំ​ ស្រុក​ ខេត្ដ​ ចូលរួម​និង​សហការ​ឡើយ​ហើយ​អ្វី​ដែល​ប្រជាពលរដ្ឋ​បាន​សាមគ្គី​គ្នា​នេះ​ដោយ​ សារ​តែ​ពួក​គាត់​មាន​ផលវិបាក​ធ្វើ​ច​រា​ ចរ​ទៅ​មក​ខ្លាំង​ឡើងៗ​ពី​មួយ​ខែ​ទៅ​មួយ​ឆ្នាំ​ដែល​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​មើលឃើញ​តែ​មិន​បាន​គិតគូរ​ដល់​ពួក​គាត់​ ។​

ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​លើក​ ឡើង​ស្រ​ដៀង​គ្នា​ថា​នៅ​រដូវវស្សា​ពួក​ គាត់​មិន​អាច​ប្រមូល​ផលដំណាំ​កសិកម្ម​ទៅ​កាន់​ទីផ្សារ​បាន​ឡើយ​ ។​ ម្យ៉ាង​វិញ​ ទៀត​កូនៗ​របស់​ពួក​គាត់​មិន​អាច​ហែល​ទឹក​ទៅ​រៀន​បាន​ទេ​ ព្រោះ​ផ្សង​នឹង​គ្រោះ​ ថ្នាក់​ដល់​អាយុជីវិត​ខ្លាំង​ណាស់​ទោះជា​ អាជ្ញាធរ​មិន​យកចិត្ដទុកដាក់​ក៏​ពួក​គាត់​ខំប្រឹង​ប្រែង​ដើម្បី​ឱ្យ​មាន​ផ្លូវ​សម្រាប់​កូនៗ​របស់​ពួក​គាត់​បាន​ទៅ​រៀនសូត្រ​មាន​ ចំណេះដឹង​នឹង​គេ​ដែរ​ ។​

ភ្នាក់ងារ​កាសែត​នគរវត្ដ​ព្យាយាម​ ទំនាក់​ទ​ន​ង​តាម​ទូរស័ព្ទ​ទៅ​មន្ដ្រី​មន្ទីរ​ ពាក់ព័ន្ធ​ខេត្ដឧត្ដរមានជ័យ​តែ​ទូរស័ព្ទ​មិន​ចូល​ ។​ ចំណែក​លោក​ សរ​ ថា​វី​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ដ​ឧត្ដរមានជ័យ​លោក​ បានឱ្យ​ដឹង​ថា​ចំពោះ​បញ្ហា​នេះ​លោក​មិន​បានដឹង​ទេ​តែ​លោក​នឹង​ឱ្យ​មន្ដ្រី​ចុះ​ទៅ​មើល​ ៕
5

4

3


ចែករំលែក៖