ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់​កាបូប​ស្ត្រី​វៀតណាម​មិន​បាន​សម្រេច​បាញ់​២​គ្រាប់​របួសធ្ងន់​

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រុម​ចោរឆក់​ដែល​មាន​គ្នា​ ២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ មិន​បាន​សម្រេច​ក៏​បាន​ដក​កាំភ្លើង​បាញ់​២​គ្រាប់​បណ្តាល​ឲ្យ​ស្ត្រី​វៀតណាម​ជា​ម្ចាស់​កាបូប​រង​របួសធ្ងន់​ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​វិសាល​សុខ​ភ្លាមៗ​ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ​២​និង​ ៣០​នាទី​រសៀល​ ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​មុខ​វត្ត​ មហាមន្ត្រី​ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​ សង្កាត់​អូរ​ឡាំ​ពិ​ក​ ខណ្ឌចំការមន​ ខណៈ​ដែល​ស្ត្រី​រូប​នេះ​ដឹក​ដៃ​ ស្វាមី​ឡើង​ជិះ​រថយន្តក្រុង​ទៅ​ប្រទេស​វៀតណាម​ ៕
7

6


ចែករំលែក៖