ព័ត៌មានទាន់ហេតុការណ៍៖

លោក វ៉ាន់ចំរើន សង្ឃឹមថា ក្រុមហ៊ុនដៃគូ ឧបត្ថម្ភកីឡាស៊ីហ្គេមត្រៀមថវិកា សម្រាប់ម្ចាស់មេដាយកីឡាស៊ីហ្គេម

ចែករំលែក៖

ភ្នំពេញ៖ លោកវ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការធិកាជាតិអូឡាំពិកកម្ពុជា និងជាបេសកម្មកីឡាស៊ីហ្គេម រួមជាមួយកីឡាករកីឡាការិនីសី ឈិន ឡូន ប៉េតង់និងបាល់ទះបានមកដល់ប្រទេសកម្ពុជាវិញហើយ ដោយសង្ឃឹម ថា ក្រុមហ៊ុនដៃគូ ជួយឧបត្ថម្ភ របស់ខ្លួនត្រៀមលក្ខណៈរួចរាល់នូវប្រាក់រង្វាន់លើកទឹកចិត្ត ដល់កីឡាករ កីឡាការិ នីកម្ពុជា ក្រោយបញ្ចប់បេសកម្មនៅប្រទេសសិង្ហបុរី ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៨ ឆ្នាំ២០១៥ កាលពីល្ងាចថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៥ ។

នៅក្នុងដំណើរវិលត្រឡប់ របស់អត្តពលិកកម្ពុជា ថ្ងៃចុងក្រោយនេះដែរ គេបានឃើញវត្តមាន លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា បានទៅរង់ចាំទទួលស្វាគមន៍លើកទឹកចិត្ត ដោយភាពស្និតស្នាលនិងកក់ក្តៅបំផុត លោក វ៉ាន់ចំរើន នាយបេសកម្មកីឡាស៊ីហ្គេម រួមជាមួយកីឡាករកីឡាការិនីសី ឈិន ឡូន ប៉េតង់និងបាល់ទះ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។

លោក វ៉ាត់ ចំរើន បានថ្លែង ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញក្រោយពេល មកដល់ថា ថ្ងៃនេះក្នុងនាមខ្ញុំជានាយបេសកម្មកីឡាស៊ីហ្គេម សូមថ្លែអំគុណ ដ៏ជ្រៀលជ្រៅ ចំពោះ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលលោកទាំង២នាក់បានផ្តលកិតិយស បានមកទទួលរូបខ្ញុំបាទនិងកីឡាករកីឡា ការិនី ត្រឡប់មកពីប្រទេសសិង្ហបុរីវិល។

លោកបានបន្តទៀតថា ខ្ញុំក៏សូមអគុណចំពោះប្រជាពលរដ្ឋកម្ពុជាជាង១៤លាននាក់ បានជួយគាំទ្រនិង លើកទឹកចិត្ត ដល់អត្តពលិកកម្ពុជា ក្នុងយុទ្ធនាការស្វែងរកមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៨នៅប្រទេ សសិង្ហបុរីឆ្នាំ២០១៥ នាពេលកន្លងទៅ។ ចំពោះលទ្ធផលដែលយើងទទួលបាននាពេលនេះ គឺសាកសម ទៅនឹងកា រខិតខំប្រឹងប្រែង របស់កីឡាករកីឡាការិនី របស់យើងហើយ។ យ៉ាងហោចណាស់ ប្រទេសកម្ពុជា បានរំកិលលេខ រៀងដល់ចំណាត់លេខ៨ក្នុងចំណោម១១ប្រទេស ខណៈព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំមុនៗ យើងស្ថិតនៅ លេខរៀ ងទី៩ក្នុងចំណោម១១ប្រទេសដូចគ្នា។

លោកនាយបេសកម្មរូបនេះ បន្តទៀតថា ស៊ីហ្គេមឆ្នាំនេះ កម្ពុជាស្ថិតនៅលើ៣ប្រទេស គឺប្រទេសឡាវ ព្រុយ ណេនិងទីម័រ ថ្វីបើចំនួនមេដាយរបស់ប្រទេសកម្ពុជាបានធ្លាក់ចុះក៏ពិតមែន ប៉ុន្តែយើងធ្វើការប្រៀបធៀប ជាប្រទេស ឡាវ ដែលធ្លាប់មានបទពិសោធន៍ រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមកាលពីឆ្នា២០០៩កន្លងទៅ រហូតមកដល់ ពេល ប្រទេសរកមេដាយមាស១គ្រឿងគ្មានផង ។ សម្រាប់កីឡាស៊ីហ្គេមឆ្នាំនេះ កម្ពុជាទទួលបានមេដាយ មាស១ មេដាយប្រាក់៥និងមេដាយសំរឹទ្ធិ៩ បើគិតជាគ្រឿ កម្ពុជាទទួលបានចំនួន៣៧គ្រឿង។

ទន្ទឹមនិងការវិលត្រឡប់របស់ក្រុមអត្តពលិកកម្ពុជា មកពីប្រទេសសិង្ហ បុរីនេះដែរ លោកវ៉ាត់ ចំរើន សង្ឃឹមថា ក្រុមហ៊ុនខេប្រ៊ូសាបៀរអង្គរ ក្រុមហ៊ុនណាហ្គាវើល និងញ៉ួញ្ញាណភេ បានត្រៀមថវិកា សម្រាប់ឧបត្ថម្ភ ដល់កីឡា ករកីឡាការិនី ម្ចាស់មេដាយស៊ីហ្គេមរួចរាល់ហើយដែរ។

ដោយឡែកកីឡាករ សីឈិនឡូន ម្ចាស់មេដាយកីឡាស៊ីហ្គេមលើកទី២៨នៅប្រទេសសិង្ហបុរី បានប្រាប់ ឲ្យក្រុមអ្នកសារព័ត៌មានដឹងថា ពួកខ្ញុំសប្បាយចិត្តខ្លាំងណាស់ បន្ទាប់ពីប្រកួតឈ្នះក្រុមកីឡាករ ម៉ាឡេស៊ី សិង្ហបុរី ឡាវហើយនៅវគ្គផ្តាចព្រ័ត្រក៏បានយកឈ្នះក្រុមកីឡាករឡាវ ទទួលបានមេដាយមាស១នេះ ។

គូររំលឹកថា ក្រុមកីឡាករសីប៉ាក់តាក្រធ្លាប់ឈ្នះមេដាយសំរឹទ្ធិ២និងសីឈិនឡូន ឈ្នះមេដាយប្រាក់២ កាលពីឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះផងដែរ៕ សារីម

Lay-078


ចែករំលែក៖