ព័ត៌មានទាន់ហេតុការណ៍៖

​ស្ដ្រី​ម្នាក់​ខឹង​ប្ដី​ និង​ម្ដាយ​កេ្ម​ក​មិន​ឱ្យទៅ​ធ្វើ​​ការងារ​ នៅ​ហាង​ខារ៉ាអូខេ​លេបថ្នាំ​សម្លាប់​ខ្លួន​

ចែករំលែក៖

​ខេត្ដបាត់ដំបង​៖​ ស្ដ្រី​ម្នាក់​ខឹង​ប្ដី​និង​ម្ដាយ​កេ្ម​ក​មិន​ឱ្យទៅ​ធ្វើ​ការងារ​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​ក៏​សម្រេចចិត្ដ​លេបថ្នាំ​ពេទ្យ​ជា​ ច្រើន​គ្រាប់​សម្លាប់​ខ្លួន​តែ​មិន​បាន​សម្រេច​ដោយ​ប្ដី​ដឹង​ទាន់​និង​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាន់​ពេល​ កាលពី​វេលា​ម៉េ​ា​ង​៩​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ឆ្នាំ​ ២០១៥​នៅ​ភូមិ​អូរ​តា​គាំ​៣​ សង្កាត់​ទួល​តា​ឯក​ ក្រុង​បាត់ដំបង​ ។​ ប្រភព​ពី​សាច់ញាតិ​ស្ដ្រី​រង​ គ្រោះ​បានឱ្យ​ដឹង​ថា​ស្ដ្រី​រង​គ្រោះ​លេបថ្នាំ​សម្លាប់​ខ្លួន​ឈ្មោះ​ផុ​ន​ ស្រី​ណុ​ច​ អាយុ​២៨​ឆ្នាំ​មានកូន​ស្រី​​អាយុ​៣​ឆ្នាំ​ម្នាក់​ រស់នៅ​ក្នុងភូមិ​-​ឃុំ​ កើតហេតុ​ ។

​ប្រភព​ពី​ម្ដាយ​កេ្ម​ក​ស្ដ្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ នៅ​យប់​កើតហេតុ​ស្ដ្រី​រង​គ្រោះ​ បាន​សុំ​អង្វរ​ប្ដី​ទៅ​ធ្វើ​ការងារ​នៅ​ហាង​ ខារ៉ាអូខេ​ ពេល​នោះ​ប្ដី​(​គ្មាន​របរ​ពិត​ ប្រាកដ​)​របស់​នាង​បាន​ហាមឃាត់​ ប្រពន្ធ​ដោយ​សម្ដី​ធំ​តូច​ដាក់​គ្នា​ផង​ ។​ ចំណែក​ខ្លួន​ជា​ម្ដាយ​កេ្ម​ក​ក៏​បាន​និយាយ​ បន្ថែម​ថា​ ឪ​យើង​មាន​ប្ដី​និង​កូន​ហើយ​ទៅ​ ធ្វើ​ការងារ​អ៊ីចឹង​ដូច​មិន​សមរម្យ​ទេ​ ។​ បើ​ ប្ដី​មិន​ពេញចិត្ដ​ហើយ​គួរ​នៅផ្ទះ​មើល​កូន​ទៅ​ល្អ​ជាង​ ឱ​។​ ក្រោយមក​នាង​ក៏​ដើរ​ចូល​ ទៅ​ក្នុង​បន្ទប់ដេក​បាត់​ ។​ លុះដល់​ម៉េ​ា​ង​៩​ និង​៣០​នាទី​យប់​ប្ដី​នាង​ដើរ​ចូល​បន្ទប់​ ដេក​ស្រាប់តែ​ឃើញ​ប្រពន្ធ​ដេក​លើ​គ្រែ​ បែកពពុះមាត់​នាំ​នាង​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​ ។

​ក្រុម​គ្រូពេទ្យ​បាន​ជួយ​សង្គ្រោះ​រហូត​ ស្ដ្រី​រង​គ្រោះ​ដឹងខ្លួន​ឡើង​វិញ​ តែ​គ្រូពេទ្យ​ មិន​បាន​អះអាង​ឱ្យ​ដឹង​ថា​ ថ្នាំ​ដែល​ស្ដ្រី​លេប​ ជា​ថ្នាំ​ប្រភេទ​អ្វី​នោះ​ទេ​ ព្រោះ​មិន​មាន​ ស្រោម​ឬ​ស្លាក​សញ្ញា​ឬ​ឈ្មោះ​ ៕

41(8)

40(8)

 


ចែករំលែក៖