ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ផ្លូវ​ទឹក​បឹង​ទន្លេសាប​ស្លាប់​យុ​វ​ជន​ម្នាក់​

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​ ​៖ គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ផ្លូវ​ទឹក​ នៅ​បឹង​ទន្លេសាប​ ​ខ​ណៈ​កា​ណូ​ត​បា​ឡា​ស្មាច់​ បុក​គ្នា​ពេញ​ទំហឹង​ពេល​កំពុង​ធ្វើ​ដំណើរ​ប​ញ្ច្រា​ស់​ទិស​គ្នា​ប​ណ្តា​ល​ឲ្យ​យុ​វ​ជន​ម្នាក់​ស្លាប់​ភ្លា​មៗ​យ៉ាង​អាណោច​អា​ធ័​ម​។​

ហេតុ​ការណ៍​កា​ណូ​ត​បុក​គ្នា​ប​ណ្តា​ល​ឲ្យ​មនុស្ស​ស្លាប​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩និង​៣០នាទី​យប់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥ នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​ ​ស្ថិត​ក្នុង​ភូមិ​ព្រែក​ ​ឃុំ​រាំង​ទិល​ ​ស្រុក​ក​ណ្តៀ​ង​ ​ខេត្ត​ពោធិ៍សាត់​ ​។

កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ក​ណ្តៀ​ង​បាន​ឲ្យ​ដឹង​ថា​ ​យុ​វ​ជន​រង​គ្រោះ​ឈ្មោះ​ ​សុខ​ ​សីលា​ ​អាយុ​១៦ឆ្នាំ​ ​មាន​ទី​លំនៅ​ផ្ទះ​ប​ណ្តែ​ត​ទឹក​ ​ស្ថិត​ក្នុង​ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ​ ​។

តាម​ការ​បំភ្លឺ​ជុំ​វិញ​ករណី​នេះ​បាន​ឲ្យ​ដឹង​ថា​ ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​យុ​វ​ជន​រង​គ្រោះ​បើក​កា​ណូ​ត​បា​ឡា​ស្មាច់​តែ​ម្នាក់​ឯង​ធេ្វ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​តាម​ព្រែ​ក្នុង​ភូមិ​ ​។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​មាន​កា​ណូ​ត​បា​ឡា​ស្មាច់​ដូច​គ្នា​បើក​បរ​ដោយ​ឈ្មោះ​ ​សុ​ខុន​ ​ច​ន្ថា​ ភេទ​ប្រុស​ ​អាយុ​១៩ឆ្នាំ​ ​មាន​ទី​លំនៅ​ភូមិ​-ឃុំ​កើត​ហេតុ​បាន​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​ប​ញ្ច្រា​ស់​ទិស​គ្នា​ជ្រលម​ក​បុក​កា​ណូ​ត​ជន​រង​គ្រោះ​ប​ណ្តា​ល​ឲ្យ​ចំ​ជន​រង​គ្រោះ​ស្លាប់​ភ្លា​មៗ​ក្នុង​កា​ណូ​ត​ ​។

ក្រោយ​កើត​ហេតុ​អ្នក​បើក​កា​ណូ​ត​បង្ក​ហេតុ​បាន​រត់​គេច​ខ្លួន​បាត់​ ​ចំណែក​វត្ថុ​តាង​កា​ណូ​ត​ទាំង​២គ្រឿង​សមត្ថ​កិច្ច​បាន​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បា​ល​រាំង​ទិល​រង់​ចាំ​ដោះ​ស្រាយ​តាម​នីតិ​វិធី​ ​៕


ចែករំលែក៖