ព័ត៌មានទាន់ហេតុការណ៍៖

អតីត​គូរ​ស្នេហ៍​ចាស់​តារា​សម្តែង​កញ្ញា​ទឹម​ រ​ដ្នា​ បើករថយន្ត​ BMW ​ក្រឡាប់​៣​ជុំ​បែក​ផ្កាភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរស​ជនជាតិ​បា​គី​ស្ថាន​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ជា​អតីត​គូរ​ស្នេហ៍​ចាស់​តារា​សម្តែង​កញ្ញា​ទឹម​ រ​ដ្ឋា​ បាន​បើករថយន្ត​ស៊េរី​ទំនើប​ប្រដេញ​គ្នា​ជាមួយ ​រថយន្ត​ទំនើប​ ១​គ្រឿង​ទៀត​ បួង​ចង្កូត​បត់​រង្វង់​មូល​វត្ត​សំពៅ​ មាស​ជ្រុល​ទៅ​បុក​ខឿន​លូ​ បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​៣​ជុំ​ បែក​ផ្កាភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ជិត​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា​ ស្ថិត​តាម​បណ្តោយ​ផ្លូវ ​១៦៣​ ក្នុង​សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ ។​

​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ BMW​ ពណ៌​ខ្មៅ​ បើកបរ​ដោយ​បុរស​ជនជាតិ​បា​គី​ស្ថាន​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៦៣​ ដែល​គេ​ស្គាល់​ថា​ជា​គូរ​ស្នេហ៍​ចាស់​របស់​តារា​សម្តែង​កញ្ញា​ ទឹម​ រ​ដ្ឋា​ ។​

ប្រភព​ដដែល​បន្ត​ថា​គេ​ឃើញ​រថយន្ត​ខាងលើ​បាន​បើក​ប្រដេញ​គ្នា​ជាមួយនឹង​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​ទៀត​ម៉ាក​រ៉​ង់​រ៉ូ​វែ​ ស្រាប់តែ​មក​ដល់​រង្វង់​មូល​សំពៅ​មាស​ ដោយ​រថយន្ត​មាន​ល្បឿន​លឿន​ពេក​ ជា​ហេតុ​ធ្វើ​ឲ្យ​បួង​ចង្កូត​មិន​ទាន់​ ក៏​ជ្រុល​ទៅ​បុក​ឃឿ​ន​លូ​ទាំង​កំរោល​ ប​ណ្ដោ​ល​ឱ្យ​រថយន្ត​ក្រឡាប់​៣​ជុំ​ឆេះ​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ​តែ​ម្តង​ ។​

​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច ​នឹង​កងរាជអាវុធហត្ថ​ ទាំង​ប្រជាពលរដ្ឋ​ព្រមទាំង​អ្នកបើកបរ​រថយន្ត​បង្ក​បាន​នាំ​ទាញ​ទុយោ​បាញ់​ពន្លត់​ ។​យ៉ាងណា​នោះ​ជា​សំណាងល្អ​ដែល​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ​ ។​ ចំណែក​រថយន្ត​និង​អ្នកបើកបរ​ត្រូវ​បាន​អាវុធហត្ថ​ខណ្ឌ​៧​មក​រា​ធ្វើការ​ឃាត់ខ្លួន​ រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​ការិយាល័យ​ចរាចរ​ផ្លូវគោក​ដើម្បី​ធ្វើការ​ដោះស្រាយ​ ៕

1

2

3

4

5


ចែករំលែក៖