ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យ​ឆាបឆេះ​អគារ​ខុន​ដូ​កំពុង​សាងសង់ ​នៅ​ខណ្ឌ​ជ្រោយចង្វា​

ចែករំលែក៖

ភ្នំពេញ​ ៖​ អគ្គិភ័យ​បាន​ឆាបឆេះ​នៅ​លើ​អគារ​ខុន​ដូ​ជាន់​ទី​១១ ​កំពុង​សាងសង់​ថ្មី​យីហោ​បាលី​ Hotel​ នៅ​តាម​ផ្លូវ​កែវ​ចិន្តា​ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ​ ។​

​ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ​១២​និង​៣០​ នាទី​រសៀល​ ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នា​២០១៥​ ភ្លាមៗ​នោះ​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ ជា​ច្រើន​គ្រឿង​បាន​ចេញ​មក​អន្តរាគមន៍​ពន្លត់ភ្លើង​ តែ​មានការ​ពិបាក​ក្នុង​ការ​អន្តរាគមន៍​ពន្លត់​ដោយសារ​ទីតាំង​ដែល​ឆេះ​ស្ថិត ​នៅ​លើ​អគារ​ខ្ពស់​ ។​

​សមត្ថកិច្ច​នគរបាល​ពន្លត់​អគ្គិភ័យ​ បាន​អូ​សទុយ​យោ​ឡើង​ទៅ​លើ​អគារ​ដើម្បី​ពន្លតភ្លើង​ដោយសារ​ភ្លើង​ឆេះ​នៅ​ជាន់ ​ខាងលើ​នៃ​អគារ​ ហើយ​មូលហេតុ​នៃ​ការ​ឆាបឆេះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ អគារ​ខាងលើ​នេះ​មាន​គម្រោង​សាងសង់​រហូត​ដល់​២០​ជាន់​ តែ​ពេល​នេះ​ទើប​សង់​បាន​១១​ជាន់​ក៏​កើត​មាន​អគ្គិភ័យ​តែ​ម្តង​។​

​បើ​តាម​សម្តី​របស់​លោក​ ព្រហ្ម​ យ៉​ន​ នាយការិយាល័យ​ពន្លត់​ និង​បង្កា​គ្រោះ​អគ្គិភ័យ​បាន​ឲ្យ​ដឹង​ដែរ​ថា​ ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​។​ ចំពោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​យើង​ប្រើប្រាស់ ​រថយន្ត​អស់​ចំនួន​អស់ ​១៤ ​គ្រឿង​ និង​រថយន្ត​របស់​មជ្ឈមណ្ឌល​កោះ​ពេជ្រ​មួយ​គ្រឿង​ ។​ ចំណែក​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​នេះ​កើតឡើង​លោក​បាន​សន្និដ្ឋាន​ ជា​ជំហាន​ដំបូង​ឡើង​ថា​ ដោយសារ​តែ​កម្មករ​ចោល​កន្ទុយបារី​នៅ​កន្លែង​កើតហេតុ​។​

​បើ​តាម​កម្មករ​ដែល​ធ្វើការ​នៅ​លើ​ អគារ​នោះ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​វេលា​ម៉ោង​១១​ព្រឹក​ កម្មករ​បាន​ចេញពី​ធ្វើការ​អស់​ ។​ លុះដល់​ម៉ោង​ ១២​ និង ​៣០ ​នាទី​ថ្ងៃត្រង់​ ពេល​កម្មករ​ឡើង​ទៅ​ធ្វើការ​វិញ​ស្រាប់តែ​ឃើញ​ភ្លើង​កំពុង​ឆាបឆេះ​ជ័រ​ និង​កម្ទេច​ឈើ​ ដែល​គេ​សង្ស័យ​ថា​ អាច​បណ្តាល​មក​ពី​កន្ទុយបារី​ដែល​កម្មករ​ជក់​ ហើយ​បោះចោល​នៅ​លើ​អគារ​នោះ​មុន​ពេល​ចេញពី​ធ្វើការ​៕

20150208_134100

20150208_134110


ចែករំលែក៖