ព័ត៌មានទាន់ហេតុការណ៍៖

ឃុំខ្លួន​ ៣ ​នាក់​និង​៨​នាក់​ទៀត​បញ្ជូន​ទៅ​មន្ទី​អប់រំ​កែប្រែ​

ចែករំលែក៖

​ខេត្តកណ្តាល​ ៖​ បន្ទាប់​ពី​សមត្ថកិច្ច​ បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ និង​ទីតាំង​សេព​គ្រឿងញៀន​កាលពី​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​គោលដៅ​២​ផ្សេង​គ្នា​ក្នុងភូមិ​សាស្ត្រ​ ខេត្តកណ្តាល​រួច​មក​ពេល​នេះ​ជនសង្ស័យ​ ៣​ នាក់​ត្រូវ​បាន​លោក​ចៅក្រម​ស៉ើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល​ ចេញ​ដីការ​សម្រេច​អោយ​ឃុំខ្លួន​បណ្តោះអាសន្ន​ នៅ​ពន្ធនាគា​ខេត្ត​ ។​ ដោយឡែក​៨​នាក់​ទៀត​ត្រូវ​បញ្ជូន​ទៅ​មន្ទី​អប់រំ​កែប្រែ ​ដោយ​អោយ​អាណាព្យាបាល​មក​ធានា​ មួយ​ផ្នែក​ទៀត​ជន​ទាំង​៨​នាក់​នេះ​ជា​អនីតិជន​ កំពុង​រៀន​នៅ​សាលា​ ។​

​ជន​ត្រូវ​ចោទ​មានឈ្មោះ​ តាន់​ ទ្រី​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ មានមុខ​របរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ពោធិ​តូច​ ឃុំ​កំពង់​លួង​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ និង​កូនប្រុស​ឈ្មោះ​ តាន់​ សីហា​ ហៅ​ ត្រា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​ជាងទង​ មាន​ទីលំនៅ​ភូមិ​សង្វរ​ ឃុំ​កំពង់​លួង​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ ។​

​ជន​ត្រូវ​ចោទ​២​នាក់​ឪពុក​ កូន​ ត្រូវ​បាន​លោក​ ផូង​ វណ្ណ​ ចៅក្រម​ស៊ើប​ សួរ​សាលាដំបូង​ខេត្តកណ្តាល​ ចេញ​ដីការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ ចុះ​ថ្ងៃ​ទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ដោយ​ដាក់​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​នេះ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ពី​បទ​”​ ចាត់ចែង​និង​ប្រើប្រាស់​ដោយ​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​ “​ តាម​មាត្រ​៤២,៤៥​ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួត​ ពិនិត្យ​គ្រឿងញៀន​ ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ភូមិ​សង្វរ​ ឃុំ​កំពង់​លួង​ ស្រុ​ពញាឮ​ ខេត្តកណ្តាល​ ។​

​ដោយឡែក​ជន​ត្រូវ​ចោទ​ម្នាក់​ទៀត​ ឈ្មោះ​ធី​ ប៊ុ​ន​ឈូ​ ហៅ​ភ្លុក​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ដើម​គរ​ សង្កាត់​ដើម​មាន​ ក្រុង​តា​ខ្មៅ​ ត្រូវ​បាន​លោក​ ផូង​ វណ្ណ​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​ ចេញ​ដីការ​បង្គាប់​អោយ​ឃុំខ្លួន​បណ្តោះអាសន្ន​ លេខ​២០៧​ ចុះ​ថ្ងៃ​ទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ដោយ​សម្រេច​អោយ​ជន​នេះ​ត្រូវ​ដាក់​អោយ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ពី​បទ​ “​ ផ្តល់​ទីកន្លែង​និង​ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ប្រ​ព្រ​ត្តិ​ទៅ​កាលពី​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ក្មុ​ង​ភូមិ​ដើម​គរ​ សង្កាត់​ ដើម​មាន​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ។​ ចំពោះ​ជន​៨​នាក់​ទៀត​ ដែល​សមត្ថកិច្ច​ព័ទ្ធ​ចាប់​ក្នុង​ពេល​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​សេព​គ្រឿងញៀន​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​អប់រំ​កែប្រែ​ ព្រោះ​ជា​អនីតិជន​ ។​

​លោក​វរសេនីយ៍ឯក​ ឈឿ​ន​ សុចិត្ត​ ស្នងការ​រង​ទទួល​ការងារ​គ្រឿងញៀន​បាន​ប្រាប់​អោយ​ដឹង​ថា​ករណី​បង្ក្រាប​មុខសញ្ញា​ ចែកចាយ​ថ្នាំ​ញៀន​២​នាក់​ឪពុក​ កូន​នៅ​ស្រុក​ពញាឮ​ ពេល​នេះ​ជនសង្ស័យ​ទាំង​២​នាក់​ ត្រូវ​តុលាការ​ចេញ​ដីការ​សម្រេច​អោយ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តកណ្តាល​ហើយ​ ។​

ដោយឡែក​ករណី​ បង្ក្រាប​ទីតាំង​សេព​គ្រឿងញៀន​ នៅ​ចំនុច​ផ្ទះ​ជួល​ភូមិ​ដើម​គរ​ សង្កាត់​ដើម​ មាន​ ក្រុង​តា​ខ្មៅ​ ឃាត់ខ្លួន​មនុស្ស​៩​នាក់​ កាលពី​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ កន្លង​ទៅ​ ពេល​នេះ​ម្ចាស់ផ្ទះ​ ឈ្មោះ​ ធី​ ប៊ុ​ន​ឈូ​ ត្រូវ​តុលាការ​សម្រេច​ចេញ​ ដីការ​បង្គាប់​ អោយ​ឃុំខ្លួន​បណ្តោះអាសន្ន​ នៅ​ពន្ធនាគារ​ខេត្ត​ ហើយ​មនុស​៨​នាក់​ទៀត​ត្រូវ​បាន​លោក​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​មិន​ធ្វើការ​ចោទប្រកាន់​នោះ​ទេ​ តែ​តំរូវ​អោយ​មាតាបិតា​និង​អាណា​ ព្យាបាល​ ផ្តិត​មេដៃ​យក​ទៅ​បន្សាប​នៅ​ មន្ទីរ​អប់រំ​កែ​ ប្រែ​ ថ្ងៃក្រោយ​បើ​នៅ​តែ​ប្រព្រឹត្ត​ទៀត​និង​ចាប់​ បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគា​ ។​

​លោកស្នងការ​រង​បាន​បន្ត​ថា​ ការ​សម្រេច​អោយ​ជន​ទាំង​៨​នាក់​រួច​ពី​ការ​ចោទប្រកាន់​នេះ​ មួយ​ផ្នែក​ទៀត​យោង​ ទៅ​លើ​ពួក​គេ​ជា​អនីតិជន​ អាយុ​ក្រោម​១៥​ឆ្នាំ​ និង​ខ្លះ​ទៀត​កំពុង​រៀន​នៅ​វិទ្យាល័យ​ ហើយ​ជន​ទាំងនេះ​គឺជា​ជន​រង​គ្រោះ​ដោយសារ​គ្រឿងញៀន​ ដូច្នេះ​ហើយ​ទើប​លោក​ឧត្តម​សេនី​ត្រី​យ៍​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្ត​ បាន​ធ្វើការ​ ពិចារណា​និង​ពិភាក្សា​ជាមួយ​ស្ថា​ប័ណ្ណ​អយ្យការ​ ឈាន​ដល់​ការ​សម្រេច​រួម​ ដោយ​មិន​ឃុំខ្លួន​នោះ​ទេ​ គឺ​បញ្ជូន​ទៅ​មន្ទី​អប់រំ​ កែប្រែ​ ។​

​សូម​បញ្ជាក់​ថា​ ជនសង្ស័យ​២​ នាក់​ឪពុក​ កូន​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ភូមិ​សង្វរ​ ឃុំ​កំពង់​លួង​ ស្រុក​ពញាឮ​ រក​ឃើញ​ថ្នាំ​ញៀន​៣​កញ្ចប់​តូច​ ជញ្ជីង​សម្រាប់​ថ្លឹង​ កាំភ្លើងខ្លី​បាញ់​គ្រាប់កង់​ និង​ឧបករណ៍​សម្រាប់​វិច​ខ្ចប់​ មួយ​ចំនួន​ទៀត​ ។​ នៅ​ក្រុង​តា​ខ្មៅ​សមត្ថកិច្ច​ព័ទ្ធ​ចាប់​ ទីតាំង​សេព​គ្រឿងញៀន​ឃាត់ខ្លួន​មនុស្ស​៩​នាក់​កាលពី​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ រក​ឃើញ​ឧបករណ៍​សម្រាប់​ជក់​ថ្នាំ​ញៀន​ តែ​ពុំ​មាន​ថ្នាំ​ញៀន​នោះ​ទេ​ ។​

​ក្នុង​ប្រតិបត្តិការ​ទាំង​២​ករណី​នេះ​ ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​ ចំណែក​៨​នាក់​ទៀត​បញ្ជូន​ទៅ​មន្ទីរ​អប់រំ​ កែប្រែ​ ៕​

img_5598

img_5597

img_5596


ចែករំលែក៖