ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​បន្តិចបន្តួច ​ដេញ​វាយ​គ្នា ​ផ្អើល​អ្នកដំណើរ​តាម​ផ្លូវ​សាធារណៈ​

ចែករំលែក៖

ភ្នំពេញ​៖​ ក្មេង​ទំនើង​ម្នាក់​ដែល​អាង​ខ្លួន​ជា​កម្លាំង​សមត្ថកិច្ច​រួម​ជាមួយនឹង​បក្ខពួក​២​នាក់​ទៀត​ បាន​នាំ​គ្នា​ដេញ​វាយ​ យុវជន​ម្នាក់​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​តាម​ដងផ្លូវ​សាធារណៈ​ គ្រាន់តែ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​ប៉ះ​ជាមួយ​ម៉ូតូ​បន្តិចបន្តួច​ មិន​យោគយល់​អធ្យាស្រ័យ​ឱ្យ​គ្នា​ ។​

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១២៥​ តាម​បណ្តោយ​ផ្លូវ​ព្រះ​សុធារស​ កែង​នឹង​ផ្លូវ​២៦៨​ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ ។​

ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ខាងលើ​នេះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​ក្មេង​ទំនើង​ដែល​ជា​ជន​បង្ក​ បាន​ជិះ​ម៉ូតូ​ស្កុប​ពី​ពណ៌​ស​ ពាក់​ស្លាក​លេខ​ ខេមរភូមិន្ទ​ 2​ 1-8889​ ដំណើរ​តាម​ផ្លូវ​លេខ​២៦៨​ ទិស​ដៅ​ពី​កើត​ទៅ​លិច​ ខណៈ​មក​ដល់​ចំណុច​កែង​នឹង​ផ្លូវ​ព្រះ​សុធារស​ ស្រាប់តែ​មាន​យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​ហុង​ដាស​សេ​១២៥​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CM-9111​ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ បាន​ឆ្លងកាត់​ផ្លូវ​ទទឹង​ដែល​កំពុង​តែ​មានការ​កកស្ទះ​ និង​កំពុង​តែ​រវល់​និយាយ​ទូរស័ព្ទ​ផង​នោះ​ ក៏​បាន​ប៉ះ​ជាមួយនឹង​ម៉ូតូ​ស្កុប​ពី​ផ្នែក​កង​មុខ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ​ ។​ ប៉ុន្តែ​ក្មេង​ទំនើង​ខាងលើ​បាន​វាយ​មក​លើ​យុវជន​ម្នាក់​នោះ​ រួម​ជាមួយនឹង​បក្ខពួក​២​នាក់​ផ្សេង​ទៀត​ បាន​នាំ​គ្នា​ដេញ​វាយ​យុវជន​ខាងលើ​ ពេញ​តាម​ដងផ្លូវ​សាធារណៈ​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​ចោមរោម​មើល​យ៉ាងច្រើន​កុះករ​ ។

ភ្លាមៗ​នោះ​ក៏​មានការ​ អន្តរាគមន៍​ពី​សំណាក់​អ្នកដំណើរ​ ទំ​រាំ​តែ​សមត្ថកិច្ច​មាន​មក​ដល់​កន្លែង​កើតហេតុ​ ។​ មិនតែប៉ុណ្ណោះ​ក្មេង​ទំនើង​ខាង​ លើ​បាន​ស្រែក​ក្តែ​ងៗ​ថា​ខ្លួន​ជា​កំលាំង​មាន​សមត្ថកិច្ច​ និង​បាន​បញ្ចេញ​ច​រិ​ក​ឬក​ពា​ច្រងេងច្រងាង​ហាកដូចជា​មិន​ កោតខ្លាច​សមត្ថកិច្ច​ដែល​ចុះ​ទៅ​អន្តរាគមន៍​នោះ​ទេ​ ។​

ពេល​នោះ​ដែរ​គេ​បានឃើញ​ក្រុម​គ្រួសារ​របស់​ជន​បង្ក​ បាន​មក​ដល់​កន្លែង​កើតហេតុ​ ដោយ​ដឹង​ពី​កំហុស​កូនប្រុស​ខ្លួន​ ក៏​សុខចិត្ត​សង​នូវ​ថ្លៃ​ជំងឺ​ចិត្ត​ដល់​ជន​រង​គ្រោះ​ ។​ ចំណែក​ភាគី​ម្ចា​ង​ទៀត​យក​ព្រម​ទទួលយក​ ព្រោះ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​ជា​បន្ត​ទៀត​ ៕

 

txo0c2sr

skrfyyva


ចែករំលែក៖