ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រួ​ង​ផ្លូវ​បាក់​អស់​ចំនួន​៧​កង់​រាយ​ប៉ាយ​ពេញ​ផ្លូវត្រូវ​បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​បណ្តាល​ឲ្យ​របួសធ្ងន់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ របាំង​ថ្ម​ពុះ​ចែក​ទ្រួ​ង​ផ្លូវ​ចំនួន​ ៧ ​កង់​បាន​បាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ​ដោយសារ​តែ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង ​បើក​បុក​ហើយ​បន្ត​ដើរ​ណើ​គេចខ្លួន​បាត់​ស្រមោល​ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ ឈាន​ចូល​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ផ្សារ​ហេង​លី​ សង្កាត់​ទឹកល្អក់​ទី​២​ ខណ្ឌ​ទួ​ក​គោក​ បន្ទាប់​ពី​កើតហេតុ​បាន​១០​នាទី​ក្រោយមក​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុ​ក​បុក​របាំង​ថ្ម​ ដែល​ត្រូវ​បង្ក​បុក​នោះ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង ​បាន​បើក​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១​ ក្នុង​ទិស​ដៅ​ ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ និង​រ៉េ​ចង្កូត​ពេញ​ផ្លូវ​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់​ចំនួន​៧​កង់​ រាយ​ប៉ាយ​ពេញ​ផ្លូវ​ហើយ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។​ បន្ទាប់​ពី​កើតហេតុ​បាន​ឲ្យ​ប្រហែលជា​១០​នាទី​ក្រោយមក​ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​SL​ ពណ៌​ទឹកប្រាក់​គ្នា​ស្លាក​លេខ​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ដោយ​មិន​បាន​មើល​ក៏​ជ្រុល​បុក​របាំង​ថ្ម​នោះ​បណ្តាល​ឲ្យ​ផ្លោង​ចំងាយ​២០​ម៉ែត្រ​ រថយន្ត​បួស​ធ្ងន់​ ចំណែក​ម៉ូតូ​រង​កា​ខូចខាត​យ៉ាងដំណំ​។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​មិត្ត​ភ័ក្ក​ដឹក​តាម​ម៉ូតូ​ទៅ​សង្គ្រោះ​ភ្លាមៗ​ចំណែក​ម៉ូតូ​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​២​ប​ណ្ណោះ​អាសន្ន​៕

PP trafic3

PP trafic1

PP trafic2


ចែករំលែក៖