ព័ត៌មានទាន់ហេតុការណ៍៖

យុវជន​ម្នាក់​រង​របួស​បាក់​ភ្លៅ​ដោយ សារ​បើក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស​

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖​យុវជន​ម្នាក់​បាន​រង​របួស​បាក់​ភ្លៅ​យ៉ាងធ្ងន់ធ្ងរ​ ដោយសារ​បើក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស​នៅ​ចំណែក​ផ្លូវ​ម្ខាង​ ក្នុង​ខណៈ​ចុះ​ចំណោត​លើ​ផ្លូវ​កោង​ នេះ​បើ​តាម​ការេ​អះអាង​របស់​សម្មត្ថកិច្ច​នគរបាល​មូលដ្ឋាន​។​

ហេតុការណ៍​នេះ​កើតឡើង​ នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៥​ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​ ១១​ត្រង់​ចំណុច​ ផ្លូវ​កោង​ចុះ​ចំណោត​ ស្ថិត​ក្នុងភូមិ​ស្រែ​ស្ពៃ​ ឃុំ​គង​ជ័យ​ ស្រុក​អូរ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​ ។​

សមត្ថកិច្ច​នគរបាល​បា​ដឹង​ថា​ យុវជន​ដែល​បើក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​រង​របួសធ្ងន់​ ឈ្មោះ​ វុន​ ពៅ​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ រស់នៅ​ភូមិ​សុ​ក្រុំ​ ឃុំ​គង​ជ័យ​ ស្រុក​អូ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​។​បាន​ជ្រុល​ទៅ​បុក​ រថយន្ត​ម៉ាក​ ឡិច​ស៊ី​ស​ RX​ 300​ ព​ណ៍​ ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2H-8135​ បើកបរ​ដោយ​ឈ្មោះ​ ហ៊​ល​ គី​ម​ ភេទ​ ប្រុស​ អាយុ​ ៤១​ ឆ្នាំ​ មាន​ទីលំនៅ​ ផ្ទះ​លេខ​ ៦៦​ សង្កាត់​ ទួល​ទំពូង​ ខ​ណ្ឌ​ចំការមន​ រាជធានីភ្នំពេញ​ (​គ្មាន​របួស​)​ រួម​ដំណើរ​ជាមួយ​កូន​ឈ្មោះ​ ហ៊​ល​ ដា​វីត​ ភេទ​ប្រុស​ អាយុ​១២​ ឆ្នាំ​(​ រង​របួសស្រាល​ )​។

​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ ទៅ​ទិស​ខាងជើង​ចុះ​ចំណោត​ ចំណែក​រថយន្ត​ លុ​ច​ស៊ិ​ស​ RX​ 300​ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ ទៅ​ទិស​ខាងត្បូង​លុះ​មក​ដល់​កន្លែង​កើតហេតុ​ ក៏​បុក​គ្នា​តែ​ម្តង​ និង​បណ្តាល​ឲ​ម្ចាស់​ម៉ូតូ​រឺ​ម៉ក​រង​របួស​បាក់​ភ្លៅ​យ៉ាងធ្ងន់ធ្ងរ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ករណី​នេះ​ ការ​ខូចខាត​ ម៉ូតូ​១​គ្រឿង​ រ៉ឺ​ម៉ក​ រថយន្ត​១​ គ្រឿង​ហើយ​វត្ថុ​តាង​បង្ក​ត្រូវ​បាន​យក​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕
9

10

11

12


ចែករំលែក៖