ព័ត៌មានទាន់ហេតុការណ៍៖

ដុត​ចង្កៀង​ចោល​លើ​ផ្ទះ​​ ​ទៅ​រាំវង់​ ត្រឡប់​មក​វិញ ​ភើ្ល​ង​ឆេះ​ផ្ទះ​អស់​

ចែករំលែក៖

ខេត្ដកំពង់ស្ពឺ​ ៖ ដោយ​ហេតុតែ​ចង់ទៅលេង​រាំវង់​ ភេ្ល​ច​ពន្លត់ចង្កៀង​បណ្ដាល​ឱ្យ​ ឆាបឆេះ​អស់​ផ្ទះ​មួយ​ខ្នង​ កាលពី​វេលា​ ម៉េ​ា​ង ​១១ ​និង​ ៣០ ​នាទី​យប់​ ថ្ងៃ​ទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្នល់​ ឃុំ​ពេជ្រ​មុនី​ ស្រុក​គងពិសី​ ខេត្ដកំពង់ស្ពឺ​ ។​

​ផ្ទះ​ដែល​រង​គ្រោះ​ដោយ​អ​គិ្គ​ភ័យ​នេះ​ ធើ្វ​ពី​ឈើ​ប្រក់​ហី​ប្រូ​សី​ុ​ម៉​ង​ត៍​ មាន​ទំហំ​ ៦​ គុណ​ ៧​ម៉ែត្រ​ ម្ចាស់ផ្ទះ​មានឈ្មោះ​ អ៊ុំ​ នឿ​ន​ ភេទ​ស្រី​ អាយុ​៦០​ឆ្នាំ​ ។​

​តាម​ការ​រៀបរាប់​របស់​ស្ដ្រី​ម្ចាស់ផ្ទះ​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​រូប​ គាត់​សម្រាក​នៅ​ក្រោមផ្ទះ​ជាមួយ​កូន​ ស្រី​ ចំណែក​កូនប្រុស​សម្រាក​នៅ​លើ​ផ្ទះ​ ហើយ​គាត់​នឹក​ស្មានថា​ កូនប្រុស​ពន្លត់​ ចង្កៀង​ក៏​នាំ​គ្នា​សម្រាក​ទៅ​ ។​

លុះដល់​ យប់​ជ្រៅ​រូប​គាត់​មាន​អារម្មណ៍​ថា​ មាន​ ចំហាយ​ក្ដៅ​ ក៏​ដាស់​កូនស្រី​ឱ្យ​ជួយ​មើល​ ពេល​គាត់​និង​កុន​ស្រី​រត់​ចេញពី​ក្រោម​ ផ្ទះ​ ស្រាប់តែ​ឃើញ​ភើ្ល​ង​ឆេះ​សន្ធោសន្ធៅ​ ពេល​នេះ​គាត់​បាន​ស្រែកហៅ​ឱ្យ​អ្នកស្រុក​ ជួយ​ពន្លត់​ តែ​ដោយ​អំណាច​ភើ្ល​ង​ខ្លាំង​ ពេក​ ភើ្ល​ង​បាន​លេប​ត្របាក់​ផ្ទះ​របស់​គាត់​ មួយ​ប៉​ព្រិច​ភ្នែក​ប៉ុណ្ណោះ​ ។​

តែ​មិន​មាន​ ទ្រព្យសម្បត្ដិ​អី្វ​ខូចខាត​ក្រៅ​តែ​ពី​ស្រូវ​៦​ ថាំង​ និង​ខោអាវ​នោះ​ទេ​ ។​ លុះ​ព្រឹក​ឡើង​ គាត់​ក៏​បាន​សួរ​កូនប្រុស​របស់​គាត់​ថា​ តើ​យប់មិញ​ ឯង​ទៅ​ណា​ ?​ ពេល​នោះ​កូន​ ប្រុស​ឆ្លើយ​ថា​ ទៅ​លេង​រាំវង់​នៅ​ភូមិ​ក្បែរ​ នោះ​ហើយ​បាន​ប្រាប់​ទៀត​ថា​ ពេល​ចេញ​ ទៅ​ គេ​មិន​បាន​ពន្លត់ចង្កៀង​នោះ​ទេ​ ។​

​ករណី​នេះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា​ អាច​ បណ្ដាល​មក​ពី​ភើ្ល​ង​ចង្កៀង​ដែល​កូនប្រុស​ ម្ចាស់ផ្ទះ​ដុត​ទុក​បំភ្លឺ​នៅ​លើ​ផ្ទះ​ ហើយ​ត្រូវ​ សត្វ​រត់​បុក​ដួល​កំពប់​ឆាបឆេះ​តែ​ម្ដង​ ។​

​គួរ​ប​ពា្ជ​ា​ក់ថា​ តាម​របាយការណ៍​ របស់​មេ​ភូមិ​បា​នប​ពា្ជ​ា​ក់ថា​ គ្រួសារ​នេះ​ ជា​គ្រួសារ​ក្រីក្រ​មួយ​ក្នុង​ចំណោម​គ្រួសារ​ ក្រីក្រ​ជា​ច្រើន​ ដែល​មាន​ប្អូនស្រី​គរ​ដល់​ ទៅ​២​នាក់​ ក្រុម​គ្រួសារ​នេះ​មិន​មាន​ដី​ សម្រាប់​ធើ្វ​ស្រែ​នោះ​ទេ​ ។​

​នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​នេះ​ដែរ​ក្រុម​ ការងារ​សហជីព​ស​ហ័​ន្ធ​យុវជន​ស្រុក​គង​ ពិសី​រួម​ទាំង​អនុ​សាខា​កាកបាទក្រហម​ បាន​នាំ​យក​អំណោយ​មួយ​ចំនួន​ទៅ​ជូន​ ដល់​ម្ចាស់ផ្ទះ​រង​គ្រោះ​ ក្នុង​នោះ​រួម​មាន​ អង្ករ​៥០​គីឡូក្រាម​ ចាន​ចែក​១​ ឆ្នាំ​១​គូ​ ចានស្រាក់​ មុង​១​ ភួយ​១​ មី​១​កេស​ ត្រីខ​ ១​យួរ​ ទឹកត្រី​១​យួរ​ ព្រមទាំង​ថវិកា​មួយ​ ចំនួន​ទៀត​ ៕

Tra1

Tr2

Tra


ចែករំលែក៖