ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរ​កសិកម្ម​ខេត្តតាកែវ​ប្រារ​ព្វ​ទិវា​ស្រូវ​

ចែករំលែក៖

ខេត្តតាកែវ​ ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ មន្ទីរ​កសិកម្ម​ខេត្តតាកែវ​បាន​ប្រារ​ព​ទិវា​ស្រូវ​ស្ថិត​នៅ​ភូមិ​ក្រាំង​តា​ពូជ​សង្កាត់​បារាយ​ណ៏​ក្រុង​ដូន​កែវ​ក្រោម​អធិបតី​លោក​ ម៉​ម​ អំណត់​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ និង​ជា​ប្រធាន​គំរោង​អភិវឌ្ឍ​ន៏​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ (padee)​ ។​

​លោក​ ញឹ​ប​ ស្រ៊​ន​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ​បាន​ឡើង​អាន​របាយការណ៍​ក្នុង​ពី​ធី​នោះ​ឲ្យ​ដឹង​ថា​ ខេត្តតាកែវ​ជា​ខេត្ត​មួយ​នៅ​បែក​និរតី​នៃ​ប្រទេស​កម្ពុជា​មាន​ចម្ងាយ​៧៨​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ​២​មាន​៩​ស្រុក​ក្រុង​១​ឃុំ​៩៧​និង​សង្កាត់​៣​មាន​ប្រជាពលរដ្ឋ​សរុប​៩៩១.៩៤៧​នាក់​ប្រកប​មុខរប​កសិកម្ម​ ។​

លោក​បានអោយ​ដឹង​ទៀត​ថា​ ដោយ​បច្ចុប្បន្ន​ប្រជា​កសិករ​ខ្មែរ​ធ្វើ​ស្រូវ​ខុសរដូវ​(​ស្រូវប្រាំង​)​លក់​នៅ​លើ​ទីផ្សារ​ មាន​តម្លៃ​ថោក​ក្រសួងកសិកម្ម​បាន​ស្រាវជ្រាវ​រុ​រក​ពូជស្រូវ​ដែល​មានគុណ​ភាព​លក់​នៅ​លើ​ទីផ្សារ​មាន​តម្លៃ​ខ្ពស់​អាច​ អោយ​បងប្អូន​ប្រជា​ពលរ​ដ្ធ​ខ្មែរ​មាន​ជីវភាព​សមរម្យ​ដូច​ច្នេះ​ខាង​ក្រសួង​បាន​រើស​យក​ពូជស្រូវ​ឈ្មោះ​ស្រ​ឡាយ​ ផ្ការំដួល​ប្រាំង​ដើម្បី​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ក្នុង​រដូវប្រាំង​ ។​

លោក​ប្រធាន​មន្ទីរ​បាន​បន្ដ​ទៀត​ថា​ពូជស្រូវ​ប្រភេទ​ស្រ​ឡាយ​ ផ្ការំដួល​ប្រាំង​នេះ​បើ​ប្រជាពលរដ្ឋ​យក​ទៅ​ធ្វើ​ជា​ពូជ​អាច​បង្កបង្កើន​ផល​និង​ប្រកួត​ប្រ​ជែក​លើ​ទីផ្សារ​បាន​ព្រោះ​ពូជ​នេះ​ប្រទេស​ខ្មែរ​ទទួល​បាន​លេខ​១​បី​ឆ្នាំ​ជាប់ៗ​គ្នា​លើ​ពិភពលោក​។​

លោក​ បាន​បញ្ជាក់​ថា​ កាលពីមុន​ពូជស្រូវ​នេះ​ជា​ពូជស្រូវ​ធ្ងន់​តែ​ឥឡូវ​ពូជ​នេះ​អាច​ធ្វើ​ក្នុង​រយៈពេល​៣​ខែ​ទទួល​បាន​ផល​ដោយ​បងប្អូន​ប្រជា​កសិករ​មិន​ចាំបាច់​ប្រើប្រាស់​ជី​ច្រើន​មិន​ចាំបាច់​ប្រើ​ថ្នាំ​គីមី​ដូច​ពូជស្រូវ​ផ្សេងៗ​ពេល​ទទួល​បាន​ផល​លក់​បាន​ក្នុង​តម្លៃ​ថ្លៃ​ជាង​ពូ​ស្រូវ​ដ៏​ទៃ​ទៀត​ ។​

​លោក​ ម៉​ម​ អំណត់​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ន​និង​នេសាទ​និង​ជា​ប្រធាន​គំរោង​អភិវឌ្ឍន៍​ និង​ជំរុញ​សេដ្ឋកិច្ច​(​ផាត​ឌី​)​ បាន​មាន​ប្រសាសន៍​ថា​ ដោយ​យោង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ ដែល​អនុញ្ញាតិ​អោ​យក​ក្រសួងកសិកម្ម​ជ្រើ​រើស​ពូជស្រូវ​ដែល​មានគុណ​ភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​បាន​តម្លៃ​ខ្ពស់​ សំរាប់​ប្រជា​ពលរ​ដ្ធ​ដូច​ច្នេះ​ក្រសួងកសិកម្ម​បាន​ខិតខំ​ស្រាវជ្រាវ​រហូត​រក​ពូជស្រូវ​ដ៏​ល្អ​ប្រណិត​បាន​គឺ​ពូជស្រូវ​ស្រ​ឡាយ​ផ្ការំដួល​ប្រាំង​។​

​លោក​បាន​មាន​ប្រសាសន៍​បន្ដ​ថា​ពូជស្រូវ​ស្រ​ឡាយ​ផ្ការំដួល​ប្រាំង​មានគុណ​ភាព​មាន​តម្លៃ​លើ​ទីផ្សារ​ខ្ពស់​ប្រជា​កសិករ​ធ្វើ​ដោយ​មិន​ចាំបាច់​ប្រើ​ដើមទន់​ច្រើន​ដូច​ច្នេះ​ប្រជា​កសិករ​និង​មាន​ជីវភាព​ប្រសើរ​ឡើង​ក្រោយ​ពី​បាន​ប្រើប្រាស់​ពូជស្រូវ​ដ៏​ល្អ​នេះ​ ៕​

TK3

TK

TK1

TK2


ចែករំលែក៖