ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះ​ឃើញ​បុរស​ម្នាក់​ចង​.​ក​ស្លាប់​ នៅ​ក្នុង​រោង​ចាំចម្ការ​ស្វាយ​ ក្នុងស្រុក​មុខកំពូល​

ចែករំលែក៖

ខេត្តកណ្តាល​ ៖​ យុវជន​ជា​អ្នក​ម៉ៅ​ចម្ការ​ស្វាយ​បាន​ប្រទះ​ឃើញ​បុរស​ម្នាក់​ចង​.​ក​ស្លាប់​ នៅ​ក្នុង​រោង​ចាំចម្ការ​ស្វាយ​មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​លើ​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ។​

​មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចង​.​ក​ស្លាប់​នោះ​មានឈ្មោះ​ សាន​ ឌី​ម៉​ង​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ។​ ជន​រង​គ្រោះ​មាន​ឪពុក​ឈ្មោះ​ ហុ​ក​ គឹ​ម​សាន​ អ​យុ​៤៨​ឆ្នាំ​ មុខរបរ​ ជា​មន្ត្រី​យោធា​ ម្តាយ​ឈ្មោះ​ អ៊ុយ​ វ​ណ្ណី​ អាយុ​៤២​ឆ្នាំ​ មុខរបរ​ ជា​គ្រូបង្រៀន​ បច្ចុប្បន្ន​មាន​ទីលំនៅ​ក្នុងភូមិ​លើ​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ប៉ុន្មាន​ខែ​ ជីដូន​ជន​រង​គ្រោះ​ធ្លាប់​បាន​សន្យា​ថា​ ទិញ​ម៉ូតូ​ស៊េរី​ទំនើប​១​គ្រឿង​ឲ្យ​ជន​រង​គ្រោះ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៥​ ។​

ក្រោយមក​ជន​រង​គ្រោះ​ បាន​ទាមទារ​ម៉ូតូ​តាម​ការ​សន្យា​ តែ​ជីដូន​មិន​ទាន់​មាន​លទ្ធភាព​ទិញ​ឲ្យ​ បន្ទាប់​ពី​ទារ​ទិញ​ម៉ូតូ​មិន​បាន​ នៅ​អំឡុង​ចុង​ខែមករា​ ឆ្នាំ​២០១៥​ ជន​រង​គ្រោះ​ក៏​បាន​យក​ម៉ូតូ​ឪពុក​ម្តាយ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៣​ ទៅ​ដាក់បញ្ចាំ​នៅ​ផ្សារ​ឃ្លាំង​រំសេវ​ក្នុង​តម្លៃ​៦០០​ដុល្លារ​ដើរ​ស៊ីចាយ​អស់​ទើប​ចូល​ផ្ទះ​វិញ​ ។​

ក្រោយ​ពី​បានដឹង​កូន​យក​ម៉ូតូ​ទៅ​បញ្ចាំ​ឪពុក​ម្តាយ​ជន​រង​គ្រោះ​ក៏​ពុំ​បាន​ មាត់​.​ក​អ្វី​ដែរ​ ហើយ​ក៏​បាន​នាំ​គ្នា​យក​លុយ​ទៅ​លោះ​ម៉ូតូ​យក​មក​វិញ​ ។​

​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ចាប់តាំងពី​ពេល​នោះ​មក​ជន​រង​គ្រោះ​មាន​អាការ​ខុស​ប្លែក​ពី​ធម្មតា​ពុំ​សូវ​មាត់​.​ក​អ្វី​ឡើយ​ ហើយ​គិតតែ​ពី​ដើរ​ខ្ចី​លុយ​អ្នក​ស្គាល់គ្នា​យក​ទៅ​ស៊ីចាយ​ ពោល​គឺ​លែង​សុំ​លុយ​ឪពុក​ម្តាយ​ដូច​សព្វដង​ទៀត​ ។​

លុះ​មក​ដល់​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ជន​រង​គ្រោះ​បាន​ដើរ​ខ្ចី​លុយ​អ្នក​ជិតខាង​បាន​ចំនួន​ប្រាណ​៣​ម៉ឺន​រៀល​ ហើយ​ក៏​បាន​ចេញពីផ្ទះ​បាត់​ទៅ​ដោយ​ពុំ​មាន​ន​ណា​ម្នាក់​ដឹង​ថា​ ជន​រង​គ្រោះ​ទៅ​ណា​នោះ​ទេ​ រហូត​ដល់​វេលា​ម៉ោង​កើតហេតុ​ ស្រាប់តែ​មានឈ្មោះ​ ស​លី​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជិះ​ម៉ូតូ​ទៅ​មើល​ស្វាយ​នៅ​ចំណុច​កើតហេតុ​ខាងលើ​ក៏​ប្រទះ​ឃើញ​ជន​រង​ គ្រោះ​ចង​.​ក​ស្លាប់​នៅ​ក្នុង​រោង​ចាំចម្ការ​ ក៏​ប្រញាប់​ប្រ​ញ៉ា​ល​ប្រាប់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ។

​ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​នគរបាល​ជំនាញ​បច្ចេកទេស​ និង​វិ​ទ្យ​សាស្ត្រ​ស្រុក​មុខកំពូល​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចង​.​ក​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​ប្រាកដ​មែន​ មិន​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អ្វី​ផ្សេង​ឡើយ​ ។​ ក្រោយ​ពី​ពិនិត្យ​សាកសព​ចប់​សព្វគ្រប់​ហើយ​នោះ​ សមត្ថកិច្ច​នគរបាល​បាន​ប្រគល់​សាកសព​ជន​រង​គ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

KD1

KD


ចែករំលែក៖