ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ក្លាហាន​ម្នាក់​ឡើង​លើដំបូល​ព្រះ​វិហា​បម្រុង​លោត​សម្លាប់​ខ្លួន​មិនដឹង​មូលហេតុ​ បង្ក​ភ្ញាក់​ផ្អើល​ទាំង​ពុទ្ធបរិស័ទ​និង​ព្រះសង្ឃ​ព្រមទាំង​សមត្ថកិច្ច​ដេក​ យាម​អស់​១​យប់​

ចែករំលែក៖

ក្រុង​ប៉ោយ​ប៉ែ​ត​ ៖​ បុរស​ក្លាហាន​ម្នាក់​ ឡើង​លើដំបូល​ព្រះ​វិហា​រ បម្រុង​លោតសម្លាប់​ខ្លួន​មិនដឹង​មូលហេតុ​ច្បាស់​ បង្ក​ការ​ភ្ញាកផ្អើល​ទាំង​ពុទ្ធបរិស័ទ ​ទាំង​ព្រះសង្ឃ​ នៅ​ក្នុង​វត្ថុ​និង​សមត្ថកិច្ច​ដេកចាំ​អស់​មួយ​យប់​រហូត​ទល់​ព្រឹក ​នៅ​មិន​ទាន់​ចុះ​កាលពី​ម៉ោង​ ៦ ​និង ​៣៤ ​នាទី​យប់​ ថ្ងៃ​ទី​ ៧​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៥​ នៅ​លើដំបូល​ព្រះ​វិហា​វត្ត​បា​លិ​លេ​យ្យ​ ដែល​ទើប​សាងសង់​ថ្មី​ ឋិត​ក្នុងភូមិ​ក្បាល​ ស្ពាន​២​ សង្កាត់​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​

នៅ​កន្លែង​កើ​ហេតុ​គេ​ សង្កេត​ឃើញ​មាន​ព្រះសង្ឃ​ កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​ កម្លាំង​កង​រាជ​ អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​នាំ​គ្នា​ឡើង​លើដំបូល​ព្រះ​វិហា​កម្ពស់​ប្រហែលជា​ ៥០​ម៉ែត្រ​បាន​អង្វរ​សុំ​ឪ្យ​បុរស​រូប​នោះ​ចុះ​ទាំង​យប់​ តែ​បុរស​ចិតសឿង​រូប​នោះ​ មិន​ព្រម​ចុះ​រហូត​ដេក​លើដំបូល​ប្លង់​សេ​ព្រះ​វិហា​ លុះ​ពេល​ព្រឹក​ក៏​ឡើង​ទៅ​កាន់​ ដែក​ខាងលើ​កំពូល​ម្ដងទៀត​ ។​

​បុរស​ចិត្តសឿង​ឡើង​លើ​ព្រះ​វិហា​បម្រុង​លោត​សម្លាប់​ខ្លួន​នោះ​មានឈ្មោះ​ ថ្លាន​ ​ខា​ ហៅ​ស៊ី​ម​ សា​ អាយុ​៣៣​ឆ្នាំ​ រស់នៅ​ភូមិ​ព​ព្រីង​ ឃុំ​ស្ពឺ​ ស្រុក​ចំការលើ​ ខេត្ត​កំ​ពង​ចាម​ ។​

​តាម​ប្រភព​ពី​កន្លែង​កើ​ហេតុ​និយាយ​ឲ្យ​ដឹង​ថា​ មុន​កើតហេតុ​បុរស​រូប​នោះ​បាន​ ធ្វើ​ដំណើរ​មក​ពី​ធ្វើការ​ប្រទេស​ថៃ​ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ជា​កម្មករ​ ចុះទូក​ពេល​មក​ដល់​ក្នុង​វត្ត​កើតហេតុ​បាន​យក​ប្រាក់​ប្រគេន​ព្រះសង្ឃ​ចំនួន​៣​ពាន់​បាត​និង​ទិញ​ទឹក​ប្រគេន​ព្រះសង្ឃ​ហើយ​បាន​និយាយ​ថា​ ខ្លួន​មាន​ជម្លោះ​ជាមួយ​ ប្រពន្ធ​លែង​ចង់​រស់នៅ​ជា​មនុស្ស​ទៀត​ ។​

​ប្រភព​បន្ត​ថា​ ពេល​នោះ​បុរស​រួប​នោះ​បាន​រត់ឡើង​ទៅ​លើ​ព្រះ​វិហារ​ដែល​ ទើបតែ​កសាង​មិន​ទាន់​រូ​ច​ភ្លាម​នោះ​ក៏​យក​ប្រាក់​ខ្មែរ​និង​ប្រាក់​បាត​ថៃ​ប្រហែលជា​៣០​ម៉ឺន​រៀល​បាច​មក​ក្រោម​ហើយ​ក៏​រត់ឡើង​ទៅ​កំពូល​ដំបូល​ព្រះ​វិហា​បម្រុង​ លោត​សម្លាប់​ខ្លួន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ព្រះសង្ឃ​ដែល​គង់​ក្នុង​វត្ត​រួម​ទាំង​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​និង​កម្លាំង​អាវុធហត្ថ​ដោយ​មិនដឹង​មូលហេតុ​ច្បាស់​ ពេល​ឡើង​លើដំបូល​វិហារ​បុរស​រួប​នោះ​បាន​ទូរស័ព្ទ​និ​យា​ជាមួយ​ម្ដាយ​និង​ប្រពន្ធ​ផង​ដែរ​។​

​ប្រភព​បាន​លើក​ឡើង​ថា​ រាល់​កម្មករ​ដែល​ធ្វើការ​ចុះទូក​នៅ​ប្រទេស​ថៃ​ភាគ​ ច្រើន​ប្រើ​ថ្នាំ​ញៀន​ពីព្រោះ​អ្នក​ចុះទូក​ច្រើន​តែ​ធ្វើការ​យប់​ហើយ​ការ​ប្រើ​ឆ្នាំ​គឺ​ពេល​អស់កម្លាំង​និង​ការងារ​ ប៉ុន្តែ​អ្នកខ្លះ​លេបថ្នាំ​ច្រើន​ពេក​បែក​ថ្នាំ​ ដូច​ជា​បុរស​ខាង​លើ​នេះ​ ។​

​គួរ​បញ្ជាក់​ថា​បុរស​ចិត្តសឿង​ឡើង​លើដំបូល​វិហារ​រួប​នោះ​បាន​និយាយ​ថា​ រូបគេ​នឹង​រង់ចាំ​ប្រពន្ធ​មក​ជួប​ ទើប​គេ​ចុះ​ពីលើ​ដំ​បួល​វិហា​ បើ​មិន​មក​ជួប​ទេ​ រូបគេ​នឹង​លោត​សម្លាប់​ខ្លួន​តែ​ម្តង​ ៕​

 

BCPP6 BCPP BCPP1 BCPP2 BCPP3 BCPP4 BCPP5


ចែករំលែក៖