ព័ត៌មានទាន់ហេតុការណ៍៖

មេឃុំ​បិត​ត្រាំ​ង ​ស្រុក​ព្រៃ​នប់​ រង​របួសធ្ងន់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

ចែករំលែក៖

ខេត្ត ​ព្រះ​សីហ​នុ​ ៖លោក​ អ៊ឹ​ង​ សា​រុំ​ អាយុ​៦១​ឆ្នាំ​ ជា​មេឃុំ​បិត​ត្រាំ​ង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​បាន​រង​ របួសធ្ងន់​ត្រង់​ក្បាល​សន្លប់​មិនដឹង​ខ្លួន​ ដោយសារ​តែ​រូប​គាត់​ជិះ​ម៉ូតូ​បុក​ប៉ះ​ជាមួយ​ម៉ូតូ​ដូច​គ្នា​ ។​

​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​នេះ​ លោក​មេឃុំ​រូប​នេះ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​
​នៅ​ផ្លូវ​សេ​តេ​។

​ករណី​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើតឡើង​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៤​ ត្រង់​ចំណុច​មុខ​សាលា​ ឃុំ​បិត​ត្រាំ​ង​ កាលពី​ល្ងាច​ថ្ងៃ​ទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ។​

​សាក្សី ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា​ លោក​មេឃុំ​គាត់​ជិះ​ម៉ូតូឌុប​គ្នា​ដោយ​រូប​គាត់​ជា​អ្នក​បើក​ក្នុង​ គោលបំណង​ឆ្លងផ្លូវ​ ស្រាប់តែ​មាន​ម៉ូតូ​មួយ​ផ្សេង​ទៀត​ បាន​បើក​បោះពួយ​មក​យ៉ាង​លឿន​ ហើយ​បុក​ម៉ូតូ​ គាត់​តែ​ម្តង​ បណ្តាល​ឲ្យ​លោក​មេឃុំ​ដួល​បោក​ក្បាល​ទៅ​លើ​ថ្នល់ជាតិ​ត្រូវ​ចំ​ពីក្រោយ​បែក​ ហូរ​ឈាម​ រីឯ​អ្នកបើកបរ​ ម៉ូតូ​មួយទៀត​នោះ​ ក៏​ដួល​ប្រកាច់​នៅ​លើ​ផ្លូវ​រង​របួសធ្ងន់​សន្លប់​មិនដឹង​ខ្លួន​ដែរ​ ។​

​ភ្លាមៗ ​នោះ​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​សម្រាក​ ព្យាបាល​សេ​តេ​ រហូត​ដល់​ព្រឹក​ថ្ងៃ​ ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ។​

​ គ្រូពេទ្យ​ដែល​ទទួល​សង្គ្រោះ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា​ លោក​មេឃុំ​របួស​ត្រូវ​ត្រង់​ក្បាល​ពីក្រោយ​ យ៉ាង​ ធ្ងន់ធ្ងរ​ កំពុង​សង្គ្រោះ​និង​តាមដាន​ជម្ងឺ​នៅឡើយ​ ដូចនេះ​មិន​ទាន់​សន្និដ្ឋាន​បាន​នៅឡើយ​ទេ​ ។​

​គួរ​ បញ្ជាក់​ថា​ លោក​ អ៊ឹ​ង​ សា​រុំ​ មេឃុំ​បិត​ត្រាំ​ង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ត្រូវ​បាន​ចូល​កាន់​តំណែង​ ក្នុង​អាណ្ណត្តិ​នេះ​ឃើញ​ថា​ មានការ​គាំទ្រ​ពី​ពលរដ្ឋ​ក្នុង​ឃុំ​យ៉ាង​ពេញទំហឹង​ ដោយសារ​តែ​គាត់​ជា​ប្រជា​កសិករ​ កម្សត់​ម្នាក់​នៅ​ក្នុង​ឃុំ​បិត​ត្រាំ​ង​ ប៉ុន្តែ​នៅ​ពេល​ដែល​ឡើងជា​មេឃុំ​ គាត់​បាន​ត្រូវ​បាន់​មាន​លុយ​ច្រើន​រាប់​ម៉ឺន​ដុល្លារ​ ដោយសារ​តែ​គាត់​មាន​ដីស្រែ​ច្រើន​ហិ​កតា​នៅ​ជាប់​ព្រ​លាន​យន្តហោះ​កងកេង​ បន្ទាប់​មក​ក្រុមហ៊ុន​តារាង​ យន្តហោះ​នោះ​បាន​ដោះស្រាយ​ថ្លៃ​ដីស្រែ​របស់​គាត់​ ។​

​ បន្ទាប់​ពី​បាន​លុយ​ច្រើន​ហើយ​មេឃុំ​កម្សត់​នោះ​គាត់​បាន​ទិញ​រថយន្ត​មួយ​ គ្រឿង​មក​ជិះ​ ប៉ុន្តែ​អកុសល​គាត់​មិន​ សូវ​ចេះ​បើកបរ​រថយន្ត​ ក៏​ជ្រុល​ចូល​ក្នុងផ្ទះ​បុក​ប្រពន្ធ​ស្លាប់​កាលពី​កន្លង​ទៅ​។​ ចាប់តាំងពី​ពេល​នោះ​មក​គាត់​រស់​ នៅ​ឯកោ​ ជាមួយ​កូន​ ចៅ​ ដោយ​យក​ម៉ូតូ​ធ្វើ​ជា​យានជំនិះ​រហូត​ដល់​មាន​គ្រោះថ្នាក់​ខ្លួនឯង​នា​ពេល​ នេះ​ ៕​

SN1

SN


ចែករំលែក៖