ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ vip​ របស់​ក្រុមហ៊ុន​សូ​រិ​យា​បើក​លឿន​ ពេក​បុក​រថយន្ត​មួយ​បាំង​កន្លះ​ពីក្រោយ​

ចែករំលែក៖

ខេត្ត​ព្រះ​សីហ​នុ​ ៖​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​ កើតឡើង​តាម​បណ្តោយ​ផ្លូវជាតិ​លេ ខ​៤​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​២០២​ ក្នុងស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ រវាង​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​សូ​រិ​យ​នឹង​រថយន្ត​មួយ​បាំង​កន្លះ​ នៅ​វេលា​ម៉ោង ​៣​និង​ ៣០​នាទី​រសៀល​ ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​កើតហេតុ​ខាងលើ​មាន​រថយន្ត​មួយ​បាំង​កន្លះ​ដឹក​ជី​ពណ៌​ស្លែ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2B8599​ ក្នុង​ទឹ​ស​ដៅ​ពី​កើត​ទៅ​លិច​និង​មាន​រថយន្ត​ VIP​ របស់​ក្រុមហ៊ុន​សូ​រិ​យា​មួយ​គ្រឿង​ម៉ាក​ ហ្វ័​ដ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2X1773​ ផ្ទុក​អ្នកដំណើរ​ពេញ​រថយន្ត​ក្នុង​ទឹ​ស​ដៅ​ស្របគ្នា​ក្នុង​លឿន​លឿន​ លុះ​មក​ដល់​កន្លែង​កើតហេតុ​បាន​ជែង​រថយន្ត​មួយ​បាំង​កន្លះ​ខាងលើ​ ក៏​ប្រទះ​ជាមួយ​រថយន្ត​មួយ​ គ្រឿង​បើក​បញ្ច្រាសទិស​គ្នា​បាន​គេច​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​ជី​ពី ក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ VIP​ សូ​រិ​យា​វិល​មួយ​ជុំ​ត្រឡប់​ក្បាល​មក​ក្រោយ​វិញ​ធ្វើ​ឲ្យ​អ្នកដំណើរ​ដែល​ជិះ​ក្នុង​រថយន្ត​ព្រលឹង​ចុង​ ។

​ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​ទាំង​សងខាង​ភ័យ​រត់​ ចោល​រថយន្ត​ចំណែក​អ្នកដំណើរ​វិញ​បាន​ឡើង​ ជិះ​រថយន្ត​ផ្សេង​ចេញ​ទៅ​បាត់​អស់​ទុក​ឲ្យ​អ្នកដំណាង​ចេញ​មុខ​មក​ដោះស្រាយ​សំណង​ខាង​រថយន្ត​មួយ​បាំង​កន្លះ​ដឹក​ជី​នៅ​កន្លែង​កើតហេតុ​។​ ចំណែក​សម្ថ​កិច្ច​ចរាចរ​វិញ​ ហាក់ដូចជា​លាក់លៀម​មិន​ចង់​ប្រាប់​ឈ្មោះ​ក្រុមហ៊ុន​និង​និយាយ​ថា​ មិនបាច់​ផ្សាយ​ទេ​ គេ​និយាយ​ត្រូវ​គ្នា​អស់ហើយ​ ។​

​សូម​បញ្ជាក់​ថា​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មិន​បណ្តាល​ឲ្យ​មនុស្ស​ណា​ម្នាក់​ស្លាប់​ឬ​រង​របួស​ឡើយ​គ្រាន់តែ​ព្រលឹង​ចុង​សក់​និង​ខូច​រថយន្ត​ប៉ុណ្ណោះ​ ៕​
1

2

3

4


ចែករំលែក៖