ព័ត៌មានទាន់ហេតុការណ៍៖

ឡិច​ស៊ី​ស​បុក​ជាមួយ​ហា​យ​ឡែ​ន​ឌ័​រ​​ បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​៨​នាក់​នៅ​ស្រុក​អង្គស្នួល​

ចែករំលែក៖

ខេត្តកណ្តាល​ ៖​ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​បើកបរ​ដោយ​លោក​ ម៉ាត់​ អាល់​នី​ម​ គ្រូបង្វឹក​នៅ​សាលា​ក្រាំងចេក​ បាន​បុក​គ្នា​ជាមួយ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង​ ជិះ​១​គ្រួសារ​មាន​គ្នា​៨​នាក់​ ខណៈ​មក​ពី​ដើរ​លេង​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ​វិញ​ បណ្តាល​ឲ្យ​ភាគី​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​របួសធ្ងន់​ស្រាល​ទាំងអស់​ កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​ ២៥-២៦​ ស្ថិត​ក្នុងភូមិ​ស្រះ​សង្គម​ ឃុំ​ពើក​ ស្រុក​អង្គស្នួល​ ។​

​មន្ត្រី​នគរបាល​ចរាចរ​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2U-9916​ ជិះ​គ្នា​៨​នាក់​ ក្នុង​នោះ​របួសធ្ងន់​២​នាក់​-​ស្រាល​៦​នាក់​ ទី​១-​ឈ្មោះ​ ស៊ុ​យ​ ចំណាប់​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ (​ជា​អ្នកបើកបរ​)​ ទី​២-​ឈ្មោះ​ សេក​ រស្មី​ចាន់​ ភេទ​ស្រី​ អាយុ​៦៦​ឆ្នាំ​ ទី​៣-​ឈ្មោះ​ ឡាយ​ វ​ណ្ណា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ទី​៤-​ឈ្មោះ​ លឹ​ម​ វិបុល​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ទី​៥-​ឈ្មោះ​ ស្រី​ ស្រស់​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ ទី​៦-​ឈ្មោះ​ ស៊ុ​យ​ សុខ​វិសាល​ ភេទ​ប្រុស​ អាយុ​៦​ឆ្នាំ​ ទី​៧-​ឈ្មោះ​ ស៊ុ​យ​ រិ​ទ្ធិ​ពល​ ភេទ​ប្រុស​ អាយុ​៤​ឆ្នាំ​ និង​ទី​៨-​ឈ្មោះ​ ស៊ុ​យ​ សូ​រី​តា​ ភេទ​ស្រី​ អាយុ​១​ឆ្នាំ​ ។​ ជន​រង​គ្រោះ​ទាំង​៨​នាក់​ខាងលើ​នេះ​ ជា​ក្រុម​គ្រួសារ​នឹង​គ្នា​ មាន​ទីលំនៅ​ក្នុងភូមិ​ បឹង​ឈូក​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ។​

​ដោយឡែក​រថយន្ត​ឡិច​ស៊ី​ស​៤៧០​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ ម៉ាត់​ អាល់​នី​ម​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ មុខរបរ​ ជា​គ្រូបង្វឹក​នៅ​សាលា​ក្រាំងចេក​ មាន​ទីលំនៅ​ផ្ទះ​លេខ​៨៨​ ផ្លូវ​លេខ​២៦​ សង្កាត់​ច្រាំង​ចំ​រះ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ។

​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ម៉ាក​តូ​យូ​តា​ហា​យ​ឡែ​ន​ឌ័​រ​ បាន​បើកបរ​ដឹក​ក្រុម​គ្រួសារ​សាច់ញាតិ​តាម​ បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ត្រឡប់​មក​ពី​ដើរ​កំសាន្ត​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ​ ក្នុង​គោលបំណង​ឆ្ពោះទៅ​កាន់​លំនៅ​ឋាន​នៅ​ឯ​ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ខណៈ​បើក​ដល់​ចំណុច​កើតហេតុ​ផ្លូវ​មាន​សភាព​កោង​នោះ​ ក៏​បាន​ជ្រុល​ទៅ​បុក​ជាមួយ ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ដែល​បើកបរ​បញ្ច្រាសទិស​គ្នា​ពេញ​មួយ​ទំហឹង​នៅ​ចំពាក់​កណ្តាល​ទ្រូងផ្លូវ​ បណ្តាល​ឲ្យ​ភាគី​ជិះ​ក្នុង​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​រង​របួសធ្ងន់​ស្រាល​តែ​ម្តង​ រីឯ​ភាគី​ជិះ​រថយន្ត​ឡិច​ស៊ី​ស​ពុំ​មាន​របួស​អ្វី​ឡើយ​ ។

​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ជន​រង​គ្រោះ ​៤​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត​ក្នុង​រាជធានី​ភ្នំពេញ​ រីឯ​ជន​រង​គ្រោះ​៣​នាក់​ទៀត​ ជា​កុមារ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គុន្ធ​បុប្ផា​ផង​ដែរ​ ។​

​បច្ចុប្បន្ន​រថយន្ត​ទាំង​២​គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរ​ស្រុក​អង្គស្នួល​ធ្វើការ​វាស់វែង​ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។​ ករណី​នេះ​សមត្ថកិច្ច​ជំនាញ​នៅ​ពុំ​ទាន់​អះអាង​ថា​ បង្ក​ឡើង​ដោយ​ភាគី​ណា​នៅឡើយ​ រហូត​មក​ដ​លើ​ពេល​នេះ​ កំពុងធ្វើការ​ត្រួតពិនិត្យ​និង​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ​ ៕​
9

5

6

7

8


ចែករំលែក៖