ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ស្លាប់​បន្ទាប់​ពី​បើក​ម៉ូតូ​បោះពួយ​បុក​រថយន្ត​បើក​ច្រាស់ទិស​គ្នា​

ចែករំលែក៖

ខេត្តកណ្តាល​ ៖​ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ក្នុង​ថ្លុកឈាម​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ បន្ទាប់​ពី​ជន​រង​គ្រោះ​រូប​នេះ​ បើកបរ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ជ្រុល​ទៅ​បុក​រថយន្ត​បើក​បញ្ច្រាសទិស​គ្នា​ពេញ​មួយ​ទំហឹង​ កាលពី​វេលា​ម៉ោង​ ១២​និង​៣០​នាទី​ ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ លើ​កំណាត់​ផ្លូវ​លេខ​៣៨២​ ស្ថិត​ក្នុងភូមិ​ជ្រោយ​ខ្សាច់​ ឃុំ​បាក់​ដាវ​ ស្រុក​ខ្សាច់កណ្តាល​ ។​

​មន្ត្រី​នគរបាល​ចរាចរ​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ឈ្មោះ​ ហេង​ ហឿ​ន​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​វាល​ ឃុំ​ជ្រៅ​លាស់​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ ជា​អ្នក​បើក​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៤​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CG-2929​ ។​ ចំណែកឯ​រថយន្ត​មិន​ស្គាល់​ម៉ាក​ ជា​ប្រភេទ​រថយន្ត​ធុន​ធំ​ដឹក​ដី​ ពណ៌​សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ​ នគរបាល​ 3.0104​ ក្រោយ​ពី​កើតហេតុ​បាន​បើក​គេច​ទៅ​ទិស​ខាងជើង​បាត់​ស្រមោល​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​សាក្សី​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៨២​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​និង​ស្ថិត​ក្នុង​ភាព​ស្រវឹង​ហើយ​រេ​ចង្កូត​ពេញ​ផ្លូវ​ ខណៈ​បើក​ដល់​ចំណុច​កើតហេតុ​ ជន​រង​គ្រោះ​បាន​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​ផុត​ពាក់កណ្តាល​ទ្រូងផ្លូវ​ទៅ​បុក​ជាមួយ​ រថយន្ត​បណ្តាល​ឲ្យ​ប៉ើង​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​បោក​ក្បាល​ជាមួយ​ផ្លូវ​ក្រាល​កៅស៊ូ​ស្លាប់​ភ្លាមៗ​មួយ​រំពេច​ក្នុង​ ថ្លុកឈាម​ ។​

​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​រថយន្ត​បាន​បើក​គេច​ទៅ​ទិស​ខាងជើង​បាត់​ស្រមោល​ រីឯ​ម៉ូតូ​ជន​ រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរ​ធ្វើការ​វាស់វែង​ដកហូត​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ នគរបាល​ស្រុក​ខ្សាច់កណ្តាល​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។​ ដោយឡែក​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​លំនៅ​ឋាន​ឯ​ស្រុក​ពញាឮ​ ៕​ ​

18

17


ចែករំលែក៖