ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​ចុះ​ធ្វើ​រដ្ឋបាល​​ឃាត់ ខ្លួន​ជនសង្ស័យ​២​នាក់​រួម​ទាំង​ថ្នាំ​ញៀន​២​ក​ពា្ច​ប់​តូច​

ចែករំលែក៖

ភ្នំពេញ​៖​ នៅ​វេលា​ម៉េ​ា​ង​៣​រសៀល​ ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ កម្លាំង​នគរ​ បាល​ខណ្ឌ​សែន​សុខ​ បាន​ចុះ​ធ្វើ​រដ្ឋបាល​នៅ​ ចំណុច​ក្រុម​ទី​១០​និង​ក្រុម​ទី​១១​ ភូមិ​ ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​ សុខ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ រួម​ទាំង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​ ២​ក​ពា្ច​ប់​តូច​ ។

​ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ ខាងលើ​ទី​១-​ឈ្មោះ​ ថន​ វាសនា​ ភេទ​ ប្រុស​ អាយុ​១៨​ឆ្នាំ​ ជា​សិស្ស​ ស្នាក់​នៅ​ ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​ សែន​សុខ​ និង​ទី​២-​ឈ្មោះ​សឹ​ុ​ម​ សា​រ៉េ​ត​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ជា​សិស្ស​ ស្នាក់​ នៅ​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​ សែន​សុខ​ ដោយ​សមត្ថកិច្ច​ឆែក​ក្នុង​ខ្លួន​ រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​២​ ក​ពា្ច​ប់​តូច​ ។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ខាង​ លើ​រួម​ទាំង​ថ្នាំ​ញៀន​ត្រូវ​បា​នប​ពា្ជ​ូ​ន​ទៅ​ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​កសាង​សំណុំរឿង​ប​ពា្ជ​ូ​ន​ទៅ​សាលា​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​ ៕
8


ចែករំលែក៖