ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ចូល​ក្នុង​ផ្សារ​ម៉ាត​បន្លំ​លួច ​ស្រា​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ឃាត់​ប្រគល់​ឱ្យ​សមត្ថកិច្ច​

ចែករំលែក៖

​​ភ្នំពេញ​៖​ បុរស​ម្នាក់​ត្រូវ​បាន​ម្ចាស់​ ផ្សារ​ម៉ាត​មួយ​កន្លែង​ ស្ថិត​ក្នុង​សង្កាត់​ កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ឃាត់ខ្លួន​ យក​ទៅ​ប្រគល់​ឱ្យ​សមត្ថកិច្ច​ ខណៈ​ដែល​ រួប​គេ​ចូល​ទៅ​ក្នុង​ផ្សារ​ម៉ាត​ ហើយ​បន្លំ​ លួច​យក​ស្រា​ GOLD LABEL ចំនួន​ ២​ដប​ កាលពី​វេលា​ម៉េ​ា​ង​១១​និង​៣០​ នាទី​យប់​ ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ។

​សមត្ដ​កិច្ច​បានឱ្យ​ដឹង​ថា​ បុរស​ជាប់​ ចោទ​ខាងលើ​ឈ្មោះ​សាំង​ អូន​ អាយុ​២៩​ ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​ផ្សារ​ម៉ាត​ ខាងលើ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ ហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ចូល​មក​ ក្នុង​ម៉ាត​ ហើយ​ដើរ​មើល​ទំនិញ​ទៅ​វិញ​ ទៅ​មក​ តែ​មិន​ទិញ​អ្វី​សោះ​ដោយ​ស​ងេ្ក​ត​ ឃើញ​ដូចនេះ​បុ​គ្គិល​ដែល​ធ្វើការ​ទីនោះ​មានការ​សង្ស័យ​បាន​ប្រាប់​ឱ្យ​សន្ដិសុខ​ ម៉ាត​ចាំ​ឃ្លាំមើល​សកម្មភាព​បុរស​ខាង​ លើ​ ស្រាប់តែ​ឃើញ​បុរស​សង្ស័យ​យក​ ស្រា​GOLD LABEL ២​ដប​យក​ដាក់​ក្នុង​ កាបូបស្ពាយ​ពីក្រោយ​ ។

​ ភ្លាមៗ​នោះ​ជន​ សង្ស័យ​បាន​ដាក់​ការ​បូ​ប​ទុក​ក្នុង​ផ្សារ​ ម៉ាត​សិន​ ហើយ​បាន​បង្វែរ​ទៅ​ទិញ​ទឹក​ ដោះ​គោ​យក​ទៅ​ឱ្យ​គេ​គិតលុយ​ ។​ បន្ទាប់​ ពី​ឱ្យ​បុគ្គលិក​គិតលុយ​រួច​ជនសង្ស័យ​បាន​ ដើរទៅ​យក​កាបូប​ដែល​ដាក់​ស្រា​បម្រុង​ ស្ពាយ​ចេញ​តែ​ត្រូវ​ម្ចាស់​ផ្សារ​ម៉ាត​ឃាត់​ ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ ។

​ក្រោយ​កើតហេតុ​បុរស​សង្ស័យ​បាន​ ទូរស័ព្ទ​ហៅ​បងប្អូន​ ហើយ​បាន​ប្រកែក​ ថា​ ខ្លួន​មិន​បាន​លួច​នោះ​ទេ​ គ្រាន់តែ​មិន​ ទាន់​គិតលុយ​ ។​

​យ៉ាងណា​នោះ​ទោះបី​បុរស​សង្ស័យ​ យល់ព្រម​សង​លុយ​ថ្លៃ​ស្រា​ក៏​ដោយ​ ប៉ុន្ដែ​ ម្ចាស់​ម៉ាត​មិន​ព្រម​នោះ​ទេ​ ត្រូវ​តែ​ ប្រគល់​ឱ្យ​សមត្ថកិច្ច​ដោះស្រាយ​ ព្រោះ​ គេ​បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព​ឃើញ​ បុរស​សង្ស័យ​ខាងលើ​ចូល​បន្លំ​លួច​ជា​ ច្រើន​ដង​មក​ហើយ​។​ បច្ចុប្បន្ន​ជនសង្ស័យ​ ត្រូវ​បាន​សមត្ដ​កិច្ច​ឃាត់​ខ្លូ​នប​ណ្ណោះ​ អាសន្ន​រង់ចាំ​សាកសួរ​បន្ដ​៕
9


ចែករំលែក៖