ព័ត៌មានទាន់ហេតុការណ៍៖

ទាស់​ពាក្យ​សម្តី​គ្នា​តិចតួច​យក​សាំង​ប៉ុង​ប៉ង​ដុត ​ផ្ទះ​គូទំនាស់​ត្រូវ​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​នៅ​ចំណុច​ ផ្លូវលំ​ ក្នុងភូមិ​ភ្នា​ត​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ កាលពី​វេ​ល​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ​យក​សាំង​ប៉ុនប៉ង​ដុត​ផ្ទះ​ គូទំនាស់​ គ្រាន់តែ​និយាយ​ទាស់​ពាក្យ​សម្តី​គ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ​ ។​

ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​មានឈ្មោះ​ យា​ក​ ស៊ី​ង​ប៉ាវ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ស្នាក់​នៅ​ ផ្ទះ​ជួល​ ក្នុងភូមិ​ទ្រា​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ មុខរបរ​មិន​ពិតប្រាកដ​ ។​

ប្រភព​ព័ត៌មាន​ពី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា​ មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន​គឺ​ជនសង្ស័យ​ បាន​ឈរ​និយាយ​គ្នា​លេង​ជាមួយ​ដៃគូ​ទំនាស់​ដែល​គេ​មិន​ស្គាល់ឈ្មោះ​ ហើយ​ខណៈ​និយាយ​ចុះឡើង​ ក៏​ស្រាប់តែ​ទាក់​ពាក្យ​សម្តី​គ្នា​ ធ្វើ​អោយ​ជនសង្ស័យ​ខឹង​ចិត្ត​ ក៏​បាន​ជិះ​ម៉ូតូ​ចេញ​ ទៅ​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​ និង​ សាំង​១​ដប​ដាក់​ក្នុង​កែបម៉ូតូ​ បំណង​ប្រើ​ហិង្សា​ទៅ​លើ​គូទំនាស់​ និង​ដុត​ ផ្ទះសម្បែង​ចោល​ ។​

តែ​សំណាងអាក្រក់​ ខណៈនោះ​ត្រូវ​ប្រជាពលរដ្ឋ​ ប្តឹង​ទៅ​កងរាជអាវុធហត្ថ​ឲ្យ​ចុះ​មក​អន្តរាគមន៍​ ឃាត់​យក​មក​សួរនាំ​ភ្លាមៗ​ ។​ ក្នុង​ការ​ឃាត់ខ្លួន​នោះ​កម្លាំង​កងរាជអាវុធហត្ថ​ដកហូត​បាន​ ម៉ូតូ​១​គ្រឿង​ម៉ាក​ today​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CW-2007​ ,​ ដាវ​សាំ​ម៉ូ​រៃ​១​ដើម​ ,​ សាំង​២​ដប​ ,​ ដែកកេះ​១​ ,​ កាបូប​ ដៃ​១​ និង​លុយ​ខ្មែរ​ ២៧០០០​រៀល​ ។​

ក្រោយ​កើតហេតុ​ជនសង្ស័យ​ និង​វត្ថុ​តាង​ត្រូវ​ប​ញ្ចូ​ន​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ ខណ្ឌមានជ័យ​ ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​ ..​ ៕​

16

17

14


ចែករំលែក៖