ព័ត៌មានទាន់ហេតុការណ៍៖

​កម្មករ​ខ្មែរ​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ក្នុង​រោងចក្រ ​MCE​ ម្ចាស់​រោងចក្រ​ចង់​បិទ​បាំង​ករណី​នេះ

ចែករំលែក៖

ភ្នំពេញ​ ៖​ មាន​ហេតុការណ៍​គួរ​ឱ្យ​ ភ្ញាក់ផ្អើល​មួយ​បាន​ផ្ទុះ​ឡើង​ចេញពី​ក្នុង​ រោងចក្រ​MCE​បន្ទាប់​ពី​មនុស្ស​ម្នាក់​ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ហើយ​ត្រូវ​គេ​មិន​ បាំង​ព័ត៌មាន​អស់​រយៈពេល​ច្រើន​ម៉ោង​ ទើប​បែកធ្លាយ​មក​ក្រៅ​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​ថា​ នៅ​យប់​ថ្ងៃ​ទី​៧​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៥​ មាន​កម្មករ​ម្នាក់​ត្រូវ​ខ្សែភ្លើង​ ឆក់​ស្លាប់​នៅ​ក្នុង​រោងចក្រ​MCE​ កាលពី​ ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​តាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ​ ក្នុង​ ភូមិ​ត្រ​ញំ​ង​ធ្នង់​ សង្កាត់​សំរោង​ ខណ្ឌ​ ពោធិ៍​សែន​ជ័យ​ ។​
​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ប្រាប់​ថា​ ឈ្មោះ​ សាក់​ វណ្ណ​ថា​ អាយុ​១៩​ឆ្នាំ​ មាន​ប្រពន្ធ​ ឈ្មោះ​អុ​ន​ សុ​ផា​ មានកូន​២​នាក់​ ស្រី​ម្នាក់​ ប្រុស​ម្នាក់​ មានស្រុក​កំណើត​ភូមិ​រំដួល​ សង្កាត់​ស្នោ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​ប្រជាពលរដ្ឋ​បាន​ចោទ​ថា​ ការ​ស្លាប់​ នេះ​មានការ​បិទ​បាំង​ព័ត៌មាន​មិន​ឱ្យ​លេច​ ឮ​ចេញ​មក​ក្រៅ​នោះ​ឡើយ​ដោយ​គេ​ សម្អាង​ថា​ ខាង​តំណាង​រោងចក្រ​បាន​ចរចា​ ជាមួយ​ភាគី​រង​គ្រោះជា​ថ្នូរ​នឹង​សំណង​រួម​នឹង​សមត្ថកិច្ច​មូលដ្ឋាន​រួច​ហើយ​ ។

​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ លោក​ យឹ​ម​ សា​រ៉ា​ន់​ បាន​បដិសេធ​ដោយ​ លោក​បញ្ជាក់​ថា​ លោក​បាន​រាយការណ៍​ ទៅ​ថ្នាក់លើ​និង​ព្រះរាជអាជ្ញា​រង​អស់​ ហើយ​និង​មិន​មានការ​បិទ​បាំង​ព័ត៌មាន​ស្អី​នោះ​ទេ​ ។​

​បើ​តាម​សមត្ថកិច្ច​លួច​បង្ហើប​មក​ ថា​ ការ​ស្លាប់​នេះ​ដោយសារ​តែ​បុគ្គលិក​ ជនជាតិ​ចិន​បាន​ប្រើ​ឱ្យ​កម្មករ​ម្នាក់​ដែល​ជា​ជន​រង​គ្រោះ​ជួយ​ផ្សារ​ដែក​ដាក់​កង្ហារ​ តែ​កម្មករ​រូប​នោះ​មិនមែន​ជា​ជាង​ផ្សារ​ ទេ​ ទើប​ពេល​កំពុង​ផ្សារ​កង្ហារ​ក៏​ត្រូវ​ខ្សែ​ ភ្លើង​ឆក់​ស្លាប់​ភ្លាម​ទៅ​ ។​

​ក្រោយ​កើតហេតុ​ខាង​តំណាង​រោង​ ចក្រ​បាន​ដឹក​សព​ចេញពី​អគារ​រោងចក្រ​ដែល​ជា​កន្លែង​កើតហេតុ​រួច​យក​ទៅ​ទុកដាក់​នៅផ្ទះ​ជន​រង​គ្រោះ​។​ តែ​ពេល​នោះ​ ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​អន្ដរាគមន៍​គ្រា​ដែល​ក្រុម​ចិន​ចរចា​ជាមួយ​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដឹក​សព​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ ។​ បន្ទាប់​មក​ សមត្ថកិច្ច​អះអាង​ថា​ នេះ​ជា​កំហុស​ជន​ ជាតិចិន​ដែល​ជា​ថៅកែ​ ៕

23


ចែករំលែក៖