ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រា​ស្រវឹង​ ដើរ​ចុះ​មុជទឹក​ទន្លេ​លង់​ស្លាប់​នៅ​ល្វាឯម​

ចែករំលែក៖

ខេត្ដកណ្ដាល​ ៖​ បុរស​វ័យ​ចំណាស់​ ម្នាក់​បាន​លង់ទឹក​ទន្លេ​ស្លាប់​ខណៈ​ជន​រង​ គ្រោះ​រូប​នេះ​មក​ចូលរួម​មង្គលការ​បងប្អូន​ ផឹកស្រា​ស្រវឹង​ហើយ​ចុះ​មុជទឹក​ទន្លេ​ ។​

​ករណី​មនុស្ស​លង់ទឹក​ស្លាប់​នេះ​បាន​ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ ចំណុច​មាត់ទន្លេ​ខាងក្រោយ​ផ្ទះ​របស់​ឈ្មោះ​ ហ៊ុន​ ហឿ​ន​ ស្ថិត​ក្នុងភូមិ​កោះ​កែវ​លើ​ ឃុំ​ កោះ​កែវ​ ស្រុក​ល្វាឯម​ ខេត្ដកណ្ដាល​ ។

​ជន​រង​គ្រោះ​ឈ្មោះ​ ចាប​ ពេជ្រ​ ភេទ​ ប្រុស​ អាយុ​៥៣​ឆ្នាំ​ មុខរបរ​ដើរ​លក់​ថ្នាំ​ ខ្មែរ​ មាន​ទីលំនៅ​ក្នុងភូមិ​អង្គ​កែវ​ ឃុំ​ ពពេល​ ស្រុក​រំដួល​ ខេត្ដស្វាយរៀង​ ។

​លោក​ ជា​ ថុ​ល​ អធិការ​នគរបាល​ ស្រុក​ល្វាឯម​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ និង​ក្រុម​គ្រួ​សារបាន​ធ្វើ​ដំណើរ​ពី​ស្រុក​ កំណើត​មក​ចូលរួម​មង្គលការ​បងប្អូន​ នៅ​ស្រុក​ល្វាឯម​។​ នៅ​ថ្ងៃ​កើតហេតុ​ជន​ រង​គ្រោះ​និង​ក្រុម​គ្រួ​សារបាន​រៀបចំ​ត្រឡប់​ ទៅ​ស្រុក​កំណើត​វិញ​។​ ពេល​នោះ​ជន​រង​ គ្រោះ​បាន​នៅ​ផឹកស្រា​ជាមួយ​បងប្អូន​ ចំណែក​ប្រពន្ធ​កូន​បាន​ធ្វើ​ដំណើរ​ទៅ​មុន​ ដើម្បី​ឱ្យទាន់​ទូកដ​ ។​

​លោក​អធិការ​បន្ដ​ថា​ បន្ទាប់​ពី​ផឹក​ ស្រា​ស្រវឹង​ហើយ​ស្រាប់តែ​ជន​រង​គ្រោះ​ បាន​ដើរ​សំដៅ​មក​មុជទឹក​ទន្លេ​ដោយ​ដោះ​ អាវ​ប៉ា​រ៉ា​ទុក​នៅ​ច្រាំង​ទន្លេ​រួច​ក៏​លោត​ ចូល​ក្នុង​ទឹកតែ​ម្ដង​។​ ពេល​ដើរ​សំដៅ​ មក​មុជទឹក​បងប្អូន​បាន​ឃាត់​ដែរ​តែ​ជន​ រង​គ្រោះ​មិន​ស្ដាប់​ឡើយ​ហើយ​ពេល​លោត​ ចូល​ទឹក​នោះ​មិនឃើញ​ជន​រង​គ្រោះ​ងើប​មក​វិញ​ទេ​ទើប​អ្នក​ជិតខាង​ដែល​ឃើញ​ ហេតុការណ៍រ​ត់ទៅ​ប្រាប់​ក្រុម​គ្រួសារ​ ។​ គ្រានោះ​ក្រុម​គ្រួ​សារបាន​ជួល​អ្នកនេសាទ​ វៀតណាម​ឱ្យ​រាវរក​ក៏​ប្រទះ​ឃើញ​ជន​រង​ គ្រោះ​លិច​នៅ​បាតទន្លេ​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ​រួច​ក៏​ស្រង់​មក​លើគោក​ ។

​សាកសព​ជន​រង​គ្រោះ​ក្រោយ​ពី​ពិនិត្យ​ រួច​ហើយ​សមត្ថកិច្ច​ក៏​ប្រគល់​ឱ្យ​ក្រុម​ គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ នៅ​ស្រុក​កំណើត​ ៕

PP112


ចែករំលែក៖