ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកលើកដែក​ឃាត់ខ្លួនស្ត្រី​ម្នាក់ជាមួយថ្នាំញៀន២កញ្ចប់តូច

ចែករំលែក៖

ខេត្តកណ្តាល៖ នគរបាល​ស្រុកលើកដែក​បានចាប់ខ្លួន​ស្រ្តី​សង្ស័យ​ម្នាក់ពាក់ព័ន្ធ​ថ្នាំញៀន២កញ្ចប់តូច បញ្ជូន​ទៅកាន់អធិការដ្ឋាននគរបាលដើម្បីបន្តនីតិវិធី។

ហេតុការណ៍ចាប់ខ្លួនខាងលើ​ធ្វើឡើង​កាលពីវេលាម៉ោង១៥និង៥៥នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅ​ចំណុចបរិវេណសាលាបឋមសិក្សាកំពង់ចម្លង  ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ ស្រ្តីសង្ស័យឈ្មោះ ប៉ូយ ចន្ថា អាយុ២៣ឆ្នាំ​ ទីលំនៅភូមិព្រែកខ្សាយ(ក) ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង។ ជាមួយគ្នានេះ សមត្ថកិច្ច​រិបអូសវត្ថុតាង ម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀនម៉ាទឹកក២កញ្ចប់តូច (តម្លៃ10$ក្នុង1កញ្ចប់) និងទូរស័ព្ទដៃអិនចុចពិល១គ្រឿង។

សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ បានទទួលព័ត៌មានពីមូលដ្ឋានសម្ងាត់ថា មានក្រុមចែកចាយគ្រឿងញៀនណាត់គ្នាមកចែកចាយ នៅចំណុចក្រោយវត្តកំពង់ភ្នំ ក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ។ ក្រោយទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍កំពង់ភ្នំ សហការជាមួយផ្នែកជំនាញ និងប៉ុស្តិ៍រដ្ឋបាលព្រែកទន្លាប់ ពេលកម្លាំង កំពុងលាក់ខ្លួន នៅចំណុចចែកចាយ នោះ មុខសញ្ញាបានប្តូរទីតាំងមកចែកចាយនៅចំណុចបរិវេណសាលាបឋមសិក្សាកំពង់ចម្លង ហើយត្រូវកម្លាំងនគរបាលស្ទាក់ចាប់បាន និងរកឃើញម្សៅក្រាមពណ៌ស សង្ស័យសាធាតុញៀនម៉ាទឹកកក2កញ្ចប់តូច រួចឃាត់ខ្លួនស្រ្តីសង្ស័យបញ្ជូនមកអធិការដ្ឋាន កសាងសំណុំរឿងតាមនីតិវិធី ៕ ស្អាងជ័យ

kandal (2) kandal kandal (1)


ចែករំលែក៖