ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីបាញ់បោះសេរីក្នុងហាងអាណាចក្រអង្គរអាចជាកូនអ្នកមានអំណាច?

ចែករំលែក៖

ភ្នំពេញ: មានករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅហាងផឹកស៊ីយីហោ”អាណាចក្រអង្គរ”នៅសង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥។

បើតាមលោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានអោយដឹងថា: ពិតជាមានករណីផ្ទុះអាវុធមែននៅហាងខាងលើនេះ ប៉ុន្តែសមត្តកិច្ជមិនទាន់កំណត់មុខសញ្ញបាននៅឡើយទេ។
បើតាមប្រភពពីប្រជាពលរដ្ធបានអោយដឹងថាខ្មាន់កាំភ្លើងត្រូវជាក្មួយថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ បានធ្វើសកម្មភាពបាញ់ជាច្រើនគ្រាប់ រួចគេចខ្លួនពីកន្លែងកើតហេតុ ដោយសារសមត្ថកិច្ចមិននៅជិតទីនោះ ឬបុគ្គលនេះគ្មានអ្នកណាហ៊ានប៉ះពាល់។

ប្រជាពលរដ្ឋបានបន្តថា: ពួកគាត់រងចាំមើលថាតើអាជ្ញាធរនិងសមត្ថកិច្ចមានចំណាត់ការប្រកបដោយប្រសិទ្ធិភាពឬយ៉ាងណា? ខណះគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពកំពុងលុបបំបាត់បទល្មើសទាំងនេះ៕ សុខ ខេមរា

 

sokhemra (2) sokhemra (1) sokhemra (4) sokhemra (5) sokhemra (3)


ចែករំលែក៖