ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមសិក្ខាសាលាដើម្បីផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគនៅកម្ពុជា ដែលរៀបចំឡើងដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន

ចែករំលែក៖

តូក្យូ៖ សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួម សិក្ខាសាលាដើម្បីផ្សព្វផ្សាយ អំពីសក្តានុពលវិនិយោគនៅកម្ពុជាដែលរៀបចំឡើងដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន នៅរសៀលថ្ងៃទី៥ ខែកក្កដា ដែលជាថ្ងៃទី៤ នៃការស្នាក់អាស្រ័យបំពេញការងារនៅប្រទេសជប៉ុន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីបើកសិក្ខាសិលាផ្សព្វផ្សាយ ស្តីពីអំពីសក្តានុពលវិនិយោគនៅកម្ពុជា ដែលរៀបចំឡើងដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន។

អង្គសិក្ខាសាលានេះ ក៏មានការចូលរួមពីអ្នកវិនិយោគទុនជប៉ុន ទីក្រុងគីតាគ្យូស្យូ ខេត្តហ៊្វូគុអូកា និងក្រុមអ្នកវិនិយោគរបស់ប្រទេសកម្ពុជាប្រមាណ ២៥០នាក់។
តំណាងថ្នាក់ដឹកនាំ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន និងថ្នាក់ដឹកនាំខេត្តហ៊្វូគុអូកា បានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរមានការរីកចំរើនយ៉ាងឆាប់រហ័យបំផុត។

តាមរយៈសុន្ទរកថាគន្លឹៈនោះដែរ ថ្នាក់ដឹកនាំនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន និងថ្នាក់ដឹកនាំខេត្តហ៊្វូគុអូកា បានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះវត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងក្នុងអង្គសិក្ខាសាលានៅពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះមុខអ្នកវិនិយោគជប៉ុនដែលមានបំណងទៅបណ្តាក់ទុន នៅក្នុង ប្រទេសកម្ពុជា ដែលមានសក្តានុពលដ៏សំបូរបែបនោះ។

បន្ទាប់មកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណា ចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់បាន អញ្ជើញទស្សនាក្រុមហ៊ុនមនុស្សយន្ត យ៉ាហ្កាវ៉ា ស្ថិតក្នុង ទីក្រុងគីតាគ្យូស្យូខេត្តហ៊្វូគុអូកាប្រទេសជប៉ុន។

វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជ រដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ច ស្វាគមន៍យ៉ាងស្និតស្នាលរ៉ាក់ទាក់បំផុត ពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ក្រុមហ៊ុនមនុស្សយន្តយ៉ាហ្កាវ៉ាជាច្រើនរូប។

ក្រុមហ៊ុននេះមានអាយុកាល១០០ឆ្នាំ មកហើយ គឺបង្កើតឡើងនៅឆ្នាំ១៩១៥ និងមានទុនវិនិយោគប្រមាណ ២៧៨ពាន់លានយ៉េន និងមានកម្មករសរុបចំនួន ១៥ពាន់៣៣៣នាក់។ ជាមួយនិងការផលិតផលរបស់ខ្លួនដែលបាន ផលិតបាននោះ ទឹកប្រាក់ដែលក្រុមហ៊ុនលក់ ចេញមានទឹកប្រាក់ ៤ពាន់២លានយ៉េន ជប៉ុន។ ការងារចម្បង របស់ក្រុមហ៊ុនគឺការ ផលិតនូវម៉ាស៊ីនបញ្ជាចលនា ដែលសន្សំ សំចៃថាមពល ផលិតមនុស្សយន្ត ប្រព័ន្ធវិស្វ កម្ម ដែលជាប់ចំណាត់ថ្នាក់ទី១ លើទីផ្សារ ពិភពលោក។ រោងចក្រដ៏ទំនើបនេះបាន ផលិតនូវមនុស្សយន្តសំរាប់ឧស្សាហកម្ម មនុស្សយន្តសំរាប់ផលិតបរិក្ខារអេឡិចត្រូនិច និងមនុស្សយន្តសំរាប់វិស័យសុខាភិបាលជាដើម។

នៅរាត្រីថ្ងៃទី៥ ខែកក្កដា លោក កែនជី គីតាហាស៊ី អភិបាលក្រុងគីតាគ្យូស៊្សូ បានរៀបចំនូវ ពិធីពិសារអាហារពេលល្ងាច ជាកិត្តិយស ជូនសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ ខ្ពស់។ លោក កែនជី គីតាហាស៊ី អភិបាល ក្រុងគីតាគ្យូស៊្សូ ថ្លែងនូវអំណរគុណយ៉ាង ជ្រាលជ្រៅ និងសូមសំដែងនូវការធ្វើគារ វកិច្ចយ៉ាងកក់ក្តៅបំផុត ក្នុងនាមថ្នាក់ដឹកនាំនិងប្រជាជនទីក្រុងគីតាគ្យូស៊្សូ ជូនចំពោះ វត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោនា យករដ្ឋមន្រ្តី និងគណៈប្រតិភូដែលបាន ចំណាយ ពេលវេលាដ៏មានតម្លៃ អញ្ជើញមក ទស្សនាដែនដីដ៏ពិសិដ្ឋនេះ។

លោក អភិបាលក្រុងមានប្រសាសន៍ថា នេះគឺជា លើក ទី១ ហើយដែលមេដឹកនាំប្រមុខរដ្ឋា ភិបាលនៃប្រទេសមេគង្គ ដែលបានអញ្ជើញ មកធ្វើទស្សនកិច្ចនៅតំបន់នេះ ដែលនោះ បានបង្ហាញឲ្យឃើញពីការយក ចិត្តទុកដាក់ បំផុត ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះទំនាក់ទំនងជាប្រពៃណីនៃប្រទេស យើងទាំង២ ។

ជាការឆ្លើយតបសម្តេច តេជោនាយក រដ្ឋមន្រ្តីមានប្រសាសន៍ថ្លែង នូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋទីក្រុងគីតាគ្យូស៊្សូ ដែលបានទទួលបដិសណ្ឋារ កិច្ចនិងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្ត មានរបស់ សម្តេចនិងគណៈប្រតិភូរាជរដ្ឋាភិ បាលកម្ពុជា មកកាន់ទីក្រុងដ៏ស្រស់បំព្រង នេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បាន គូសបញ្ជាក់ពីភាពជាអ្នកជិតខាងល្អ នៃទំណាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសនិងប្រជាជនទាំងពីរ ដែលបានឈានដល់ ភាពជាដៃគូយុទ្ធសាស្រ្ត ហើយនៅពេលខាង មុខថ្នាក់ដឹកនាំទាំងពីរនឹងខិតខំជំរុញទំនាក់ ទំនង នៃប្រទេសពីរ ឲ្យឈានដល់ភាពជាដៃ គូយុទ្ធសាស្រ្តទូលំទូលាយ។ ផ្តល់ដោយ បេសកជន ទ.ទ.ក ៕ គុណវឌ្ឍ

tokry (2)

tokry (3)

tokry (1)

tokry (4)

tokry (5)


ចែករំលែក៖