ព័ត៌មានទាន់ហេតុការណ៍៖

ឡិចស៊ីសបុកជាមួយម៉ូតូ​របួសធ្ងន់២នាក់​នៅស្រុកអូរយ៉ាដាវ

ចែករំលែក៖

 

ខេត្តរតនគិរី៖ កូនមន្ត្រីនគរបាលច្រកទ្វារអន្តរជាតិអូរយ៉ាដាវម្នាក់បើករថយន្តឡិចស៊ីសបុកមូតូមួយគ្រឿងចំពីក្រោយពេញទំហឹងដែលមានទឹសដៅស្របទឹសគ្នាពីលិចទៅកើតបណ្តាលអោយអ្នក់ជិះម៉ូតូ២នាក់រងរបូសធ្ងន់ ហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ។

ហេតុការណ៍នេះបានកើតឡើងនៅវលាម៉ោង១៥និង៣០នាទី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ លើកំណាតផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមោសោមតានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ។

យោងតាមប្រភពពីកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវបានអោយដឹងថា ជនរងគ្រោះទី១ ឈ្មោះ រិន ឌី ភេទប្រុស អាយុ២៣ឆ្មាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ រស់មៅភូមិដាង ឃុំឡាមិញ ស្រុកបរកែវ ជនរងគ្រោះទី២ មិនទាន់ស្គាល់អត្តសញ្ញាណ ទាំងពីរនាក់ជិះម៉ូតូម៉ាក សេ១២៥ ពណ៍ខ្មៅអត់សា្លកលេខ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា រថយន្តបង្កម៉ាកឡិចស៊ីសបើកបរដោយឈ្មោះ វែង ជាកូនមន្ត្រីនគរបាលច្រកទ្វារអន្តរជាតិអូរយ៉ាដាវ រស់នៅម្តុំច្រករបៀង លេខ១៩ ចម្ងាយ៣០០ម៉ែត្រ ពីច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ហើយតែងតែបើកបររថយន្តម៉ាកឡិចស៊ីស ពណ៌ខ្មៅ អត់ស្លាកលេខ ល្បឿនលឿន រេពេញផ្លូវទៅបុកម៉ូតូជនរងគ្រោះ​។

ក្រោយកើតហេតុ រថយន្តបង្ក និងម៉ូតូរងគ្រោះត្រូវនគរបាលស្រុកអូរយ៉ាដាវយកទៅរក្សាទុកនៅអធិការដ្ឋានរង់ចាំ ដោះស្រាយពេលក្រោយ។

នៅថ្ងៃបន្ទាប់ គេឃើញប្រពន្ធឈ្មោះ វែង នោះកំពុងរត់ការដោះសា្រយ ប៉ុន្តែមិនទាន់ដឹងលទ្ធផលនៅឡើយទេ៕ អ៊ុច​ សាវុទ្ធ

ratanakiri (5) ratanakiri (6) ratanakiri (3) ratanakiri (2) ratanakiri (4) ratanakiri (1)

 


ចែករំលែក៖