ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកត្រី​រលត់ម៉ាស៊ីន​​រអិលបុកចូលផ្ទះពលរដ្ឋស្លាប់កុមារីម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រថយន្តដឹកត្រីមួយគ្រឿង​ម៉ាកនីសសាន់ ខណៈកំពុងបើកបរនៅតាមដងផ្លូវ ស្រាប់តែ​រលត់​ម៉ាស៊ី​ន​ ហើយរអិលបុកចូល​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាលឲ្យកិនកុមារីម្នាក់រងរបួសធ្ងន់ និងបានបាត់បង់ជីវិត​ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ​ដើម្បីសង្គ្រោះ​បន្ទាន់។

ហេតុការណ៍នេះ​បានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទី​យប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅមុខរោងចក្រប្រេងកាតស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ រថយន្តបង្កម៉ាកនីសសាន់ ពាក់ស្លាកលេខ ព្រះសីហនុ 2A- 0310 ៕

sihanouk (2) sihanouk (3) sihanouk (1)

 


ចែករំលែក៖