ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ស្រាល៣នាក់នៅផ្លូវជាតិលេខ៤

ចែករំលែក៖

ភ្នំពេញ៖ មនុស្សបុ្រស ស្រី ៣នាក់បានរងរបួសធ្ងន់ ស្រាលដោយសារពួកគេជិះម៉ូតូ២គ្រឿងក្នុងល្បឿនលឿន​ជ្រុលបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង០០និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

​តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ឌុបនារីម្នាក់​ជិះម៉ូតូមួយគ្រឿង ម៉ាក FTR ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1CN-0008 ធ្វើដំណើរតាមបណ្តោយ​ផ្លូវជាតិ​លេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមាន​បុរសម្នាក់ជិះម៉ូតូសង់កូរ៉េ មួយគ្រឿងពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនលឿន ក៏ជ្រុលបុកចំពីមុខពេញទំ​ហឹងបណ្តាលឲ្យដួលទៅនឹងថ្នល់ម៉ូតូខ្ទាត់ចេញពីគ្នាប្រហែល៤០ម៉ែត្រ រងការខូចខាត ចំណែកមនុស្សរងរបួសធ្ងន់​ស្រាល៣នាក់។

 

​ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូទាំង២គ្រឿង សមត្ថកិច្ច វាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែន​ជ័យដើម្បីរង់ចាំដោះស្រាយពេលក្រោយ។

សមត្ថកិច្ចបានបញ្ជាក់ថា ទាក់ទិននិងករណីគ្រោះថ្នាក់ចរាចរណ៍ខាង​លើនេះ ដោយសារតែពួកគេជិះម៉ូតូលឿនដោយមិនអធ្យាស្រ័យគ្នា ទើបបង្កឲ្យមានគ្រោះថ្នាក់បែបនេះ៕ សុខា សែនជ័យ

ssdeokha (2) sokha (1) sssokha (3) sosewkha (1)

 


ចែករំលែក៖