ព័ត៌មានទាន់ហេតុការណ៍៖

កូនសិស្សលោកវត្តអង្គតាមិញជិះរ៉ឺម៉កកង់បីមិនឲ្យលុយហើយវៃរ៉ម៉ឺកបណ្តាលឲ្យរងខូចខាតទៀត

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ដែលគេស្គាល់ថាជាកូនសិស្សលោកនៅវត្តអង្គតាមិញបានហៅរ៉ឺម៉កកង់បីជិះស្ថានីយ៍ប្រេងឥន្ទនៈតេលាហើយ​ពេលមកដល់វត្តក្នុងបរិវេនវត្តក៏គំរាមមិនឲ្យលុយថែមទាំងវាយរ៉ឺម៉កបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំផងដែរ​ ។

​ហេតុការណ៍មួយនេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្តកិច្ចកាលពេលវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែនជ័យ។

​ម្ចាស់កង់បីឈ្មោះសូ​ សុភ័ក្ត ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរត់កង់បី ស្នាក់នៅភូមិប៉ប្រកខាងត្បូង សង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកកំពុងត្រាច ខេត្តកំពត ចំណែកជន បង្កឈ្មោះសាំ មុន្នីឧត្តម ភេទប្រុសអាយុ២១ឆ្នាំ ជាកូនសិស្សលោកនៅវត្តអង្គតាមិញ។

​តាមការៀបរាប់ពីជនរងគ្រោះជានាក់រត់កង់បីបានឲ្យដឹងថា មុនពេលកើតហេតុរួបគាត់បានដឹកយុវជន​ខាងលើ ពីចំណុចមុខស្ថានីយ៍ប្រេងតេលា តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មកឈប់នៅវត្តអង្គតាមិញ ខណៈមកដល់ក្នុងវត្តយុវជនទាំង២នាក់បានចុះពីលើរ៉ឺម៉ក​ហើយដើរចូលក្នុងសាលាលោក ភ្លាមនោះរួបគាត់ក៏បានស្រែកសួថា បងមិនទាន់ឲ្យលុយថ្លៃរ៉ឺម៉កខ្ញុំទេ ពេលនោះ​ឈ្មោះសាំ មុន្នីឧត្តម ក៏បានប្រាប់គ្នារបស់គេថា ពួកឯងបិទរបងទ្វានេះគឺជាទឹកដីរបស់អាញ់ ។ដោយលឺសូដូចនេះ​ជនរងគ្រោះក៏បានរត់ចេញពីក្នុងវត្តដើម្បីឲ្យប្រជាពលរដ្ឋដែលនៅក្បែរជួយ និងបានរាយការណ៍ទៅកាន់សមត្ថកិច្ច​ ចុះមកអន្តរាគមន៍ បន្ទាប់មកសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុរ៉ឺម៉កកង់បីត្រូវបានក្រុមកូនសិស្សលោក​វាយបណ្តាលឲ្យរងការខូចខាត ហើយនាំគ្នារត់ចូលក្នុងបាត់។

​ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅសុំការអនុញ្ញាតពីអធិការវត្តនិងឃាត់ខ្លួនឈ្មោះ សាំ មុន្នីឧត្តម យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីធ្វើការសាកសួបន្ត៕សុខា សែនជ័យ

dsokar (2)

asokar (3)

ttsokar (1)


ចែករំលែក៖