ព័ត៌មានទាន់ហេតុការណ៍៖

ហ៊ីយ៉ាន់ដាយបុកជាមួយម៉ូតូហុងដាសេ១២៥ បណ្តាលឲ្យស្លាប់ម្នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ រថយន្តហ៊ីយាន់ដាយមួយគ្រឿងបានបុកជាមួយម៉ូតូហុងដា សេ១២៥ មួយគ្រឿងបណ្តាលឲ្យលាន់ឮដូចរន្ទះធ្វើឲ្យបុរសម្នាក់ជាអ្នកបើកបរម៉ូតូបាត់បង់ជីវិតនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅផ្លូវលំ ភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។

នគរបាលឃុំសំបួរមាស ស្រុកមុខកំពូលបានបញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ
បានកើតឡើងរវាងរថយន្ត នឹងម៉ូតូ ដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3C 2766 បើកបរដោយ ឈ្មោះគឹម រ៉េន ភេទប្រុស អយុ23ឆ្នាំ មានទីលំនៅភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកព្រៃវែង ខេត្តព្រៃវែងធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបាន បុកម៉ូតូម៉ាក ហុងដា C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CJ 3821 បើកបរដោយឈ្មោះ រ៉ុម សុផុន ភេទប្រុស អាយុ25ឆ្នាំ មានទីលំនៅភូមិពោង ឃុំសំបួមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ធ្វើដំណើរពីជើងទៅត្បូង បណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូ ឈ្មោះ រ៉ុម សុផុន នៅកន្លែងកើតហេត។

ប្រភពបន្តថា ចំពោះអ្នកបើកបររថយន្ត សមត្ថកិច្ចបានឃាត់ខ្លួននៅប៉ុស្តិ៍សំបួរមាស ចំណែករថយន្ត និងម៉ូតូក៏បានយកមករក្សាទុកនៅប៉ុស្តិ៍សំបួរមាសជាបណ្តោះអាសន្នផងដែរ ៕ ស្អាងជ័យ

kandal (1)

kandal (2)

kandal (3)


ចែករំលែក៖