ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះប្តីប្រពន្ធ កូនប្រសារចូលទៅឃាត់ វាយកូនប្រសារស្លាប់ម្នាក់នៅស្រុកជើងព្រៃ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ បុរសជាកូនប្រសារម្នាក់បានបាត់បង់ជីវិត ដោយសារឪពុកក្មេកយកដំបងពីងពង់វាយទៅលើជ្រុលដៃ ខណៈដែលជនរងគ្រោះបានចូលទៅជួយឃាត់ឪក្មេកពេលឈ្លោះ ជាមួយប្រពន្ធរបស់ខ្លួន ដែលត្រូវជាម្តាយក្មេកខ្លួននោះ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ។

មន្ត្រីនគរបាលមូលដ្ឋានបានឲដឹងថា ករណីឪក្មេកវាយកូនប្រសាររហូតដល់បាត់បង់ជីវិត មូលហេតុដោយសារឪក្មេកផឹកស្រវឹងហើយរករឿងវាយប្រពន្ធ ឃើញដូច្នេះកូនប្រសារបានចូលទៅជួយឃាត់ ប៉ុន្តែត្រូវឪក្មេកយកព្រនង់ឫស្សីពីងពង់វាយពីក្រោយចំកញ្ចឹងកបណ្តាលឲ្យស្លាប់។

មន្រ្តីនគរបាលមូលដ្ឋានបានបន្តឲ្យដឹងថា ជនបង្កមានឈ្មោះ វ៉ាត វឿន អាយុ៥៥ឆ្នាំ ចំណែកឯប្រពន្ធរបស់ខ្លួន ឈ្មោះ លន់ ផន អាយុ៥៧ឆ្នាំ ដោយឡែកជនរងគ្រោះជាកូនប្រសារមាន ឈ្មោះ ថៃ ស៊ាងហៃ អាយុ៣៣ឆ្នាំ កូនប្រសារជាជនរងគ្រោះ បានស្លាប់ដោយត្រូវឪពុកក្មេកវាយ និងដំបងពីងពង់ ចំកញ្ចឹងកពីក្រោយ។

ក្រោយកើតហេតុ ជនបង្កត្រូវបានសមត្ថកិច្ច ចុះទៅឃាត់ខ្លួន ដោយឡែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕វណ្ណះ

kcham (4)

kcham (1)

kcham (3)

kcham (2)


ចែករំលែក៖