ព័ត៌មានទាន់ហេតុការណ៍៖

(វិភាគព័ត៌មានអន្តរជាតិ)៖ ចិនឆ្ពោះទៅខាងលិច រុស្ស៊ីឆ្ពោះមកខាងកើត ដើម្បីសម្រេចគោលដៅរៀងៗខ្លួន

ចែករំលែក៖

សារព័ត៌មានឯករាជ្យបានផ្សាយអត្ថបទវិភាគមួយដែលមានចំណងជើងថា«រុស្សីឆ្ពោះទៅទិសខាងកើត ចិនឆ្ពោះទៅទិសខាងលិច» ដោយនៅក្នុងអត្ថបទនោះ ទីក្រុងប៉េកាំងបានស្នើបង្កើតតំបន់ពាណិជ្ជកម្មសេរីជាមូយសហគមន៍អឺរ៉ុប ។

នាយករដ្ឋមន្ត្រីចិន លោកលី ឃឺជាំង ក្រោយជំនួបពិភាក្សានៅទីក្រុងប្រ៊ុចស៊ែល ប្រទេសប៊ែលហ្សិច លោកបានអំពានឲ្យលុបចោលរបំាងពន្ធដារសំខាន់ៗនៅក្នុងពាណិជ្ជកម្មរវាងសហ គមន៍អឺរ៉ុប នឹងចិន។ ប្រសិនបើកិច្ចព្រមព្រៀងខាងលើទទួលបានជោគជ័យ ចិនអាចនឹងទិញបានក្រមហ៊ុន ឬបើកក្រុមហ៊ុនជាច្រើននៅលោកខាងលិច ដើម្បីបំពេញមហិច្ឆតា ពង្រីកអំណាចរបស់ទីក្រុងប៉េកាំង ។

បញ្ហាលំបាករបស់ចិនក្នុងការឆ្ពោះទៅកាន់លោកខាងលិច ពិសេសគឺអឺរ៉ុប ដោយសារតែ អាមេរិក និងអឺរ៉ុបកំពុងតែអភិវឌ្ឍន៍ដៃគូពាណិជ្ចកម្ម និងវិនិយោគឆ្លងទ្វីប TTIP។ ទាំងនោះហើយបានបង្កផលលំបាកយ៉ាងខ្លាំងដល់ចិនក្នុងការទិញយីហោ ក៏ដូចជាបច្ចេកវិទ្យអឺរ៉ុប ។

បើទោះបីចិនពេញចិត្តយ៉ាងខ្លាំងទៅនឹងលទ្ធផលនៃកិច្ចប្រជុំចិន អឺរ៉ុប លើកទី១៧កន្លងមក។ ទទឹមនឹងនោះ បណ្តាមេដឹកនាំសហគមន៍អឺរ៉ុប ដូចជាមិនពេញចិត្តចិននោះឡើយ ពីសេសក្រោយកិច្ចប្រជុំ ចិនបានបដិសេធចូលរួមសន្និសីទកាសែត តាមទម្លាប់របស់លោកខាងលិច។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន លោកលី ឃឺជាំង បានបញ្ជាក់ថា កិច្ចប្រជុំជាប្រចំាលើកទី១៧ ជាឱកាសចាប់ផ្តើមដ៏ល្អប្រសើរ ជាឱកាសជា មូលដ្ឋានចាប់ផ្តើមនៃទំនាក់ទំនងដ៏ល្អប្រសើរ ជាងចិន និងអឺរ៉ុប ។ លោកលី ឃឺជាំង បញ្ជាក់ទៀតថា ចិនបានត្រៀមលក្ខណៈចូលរួមនៅក្នុងគម្រោងវិនិយោគថ្មី ជួយដល់ទីក្រុង ប្រុចស៊ែលមានក្តីសង្ឃឹមថ្មី រួចផុតពីការវិលវល់នៃវិបត្តសេដ្ឋកិច្ច។

ចំពោះសហគមន៍អឺរ៉ុបវិញ មន្ត្រីអឺរ៉ុបបានបង្ហាញពីការយកចិត្តទុកដាក់ដល់គម្រោងវិនិយោគរបស់ចិន ដើម្បីជាការកែទម្រង់មូលដ្ឋានគ្រឹះក្នុងទំនាក់ទំនងរវាងចិន អឺរ៉ុប។ ចំពោះវិបត្តសេដកិច្ចនៅក្នុងប្រទេសក្រិច បានក្លាយទៅជាផ្ទាំងថ្មដ៏ធំមួយសង្កត់រាល់កិច្ចប្រជុំនានារបស់សហគមន៍អឺរ៉ុប។ ក្នុងពេលដែលអឺរ៉ុបមិនទាន់រកឃើញវិធីសាស្ត្រមានប្រសិទ្ធភាព ភាគីចិនបានប្រកាសថា បានត្រៀមលក្ខណៈ «យកស្មាទៅជួយទ្រផ្ទាំងថ្មនោះ» ។ នៅពេលដែលចិនយកចិត្តទុកដាក់ដល់វិបត្តក្នុងប្រទេសក្រិច ធ្វើឲ្យប្រធានសហគមន៍អឺរ៉ុប លោកJean Claude Juncker បានស្នើចិននិយាយវិលប្រធានបទវិញ ។

ក្រៅពីជជែកអំពីរឿងបំណុលប្រទេសក្រិច កិច្ចប្រជុំចិន អឺរ៉ុបក៏បានលើកឡើងពីជនភៀសខ្លួន បម្រែបម្រួលអាកាសធាតុ ស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន ស៊ីរី និងបញ្ហានៅដែនសមុទ្រចិនភាគខាងត្បូងផងដែរ ។

សារព័ត៌មាន Financial Times បានផ្សាយថា អឺរ៉ុបបានស្នើចិនពង្រីកកិច្ចសហប្រតិបត្តិ ទីក្រុងប៉េកាំងបង្ហាញការព្រួយបារម្ភទៅលើសន្ឋិសញ្ញា២ ស្តីពីពាណិជ្ជកម្មទំហំពិភពលោក ដែលដឹកនាំដោយអាមេរិកក្នុ ងនោះមាន TPP និង TTIP អាចធ្វើឲ្យចុះខ្សោយនៅឥទ្ធិពលរបស់ចិននៅលើឆាកអន្តរជាតិ ។

កាលពីសប្តាហ៍កន្លងមក ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា ទទួលបានការគាំទ្រ យ៉ាងខ្លាំងពីក្រុមអ្នកតំណាងរាស្ត្រអាមេរិកក្នុងការសម្រេចឲ្យបាន កិច្ចពីភាក្សាស្តីពីដៃគូពាណិជ្ជកម្មឆ្លងទ្វីប TTP ។ នោះជាកិច្ចព្រមព្រៀងដ៏ធំរវាងអាមេរិក ជប៉ុន នឹងប្រទេស១០ផ្សេងទៀត ដែលមានសេដ្ឋកិច្ចខ្ពស់។ កិច្ចព្រមព្រៀង TTIP «កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគរវាងអឺរ៉ុប និងអាមេរិក» ហើយបើកិច្ចព្រមព្រៀង នោះបានអនុវត្ត ចិនពិបាកក្នុងការលូកដៃចូលតំបន់អឺរ៉ុប ។ ទាំងនោះហើយបានជាលោកលី ឃឺជាំង បញ្ជាក់ថា វិនិយោគរវាងចិន និងអឺរ៉ុបមិនទាន់អភិវឌ្ឍន៍នៅឡើយ ពាណិជ្ជកម្មរវាងអឺរ៉ុប និងចិន មានតែ1,7ពាន់លានដុល្លារក្នុងមួយថ្ងៃ ចំណែកទុនវិនិយោគ ទ្វេភាគីក្នុងឆ្នាំ២០១៤ មានតែ២០ពាន់លានដុល្លារប៉ុណ្ណោះ។

ដោយហេតុនោះហើយបានជាចិនជម្រុញឲ្យក្រុមហ៊ុនធំៗរបស់ខ្លួនស្វែងរកឱកាសទិញក្រុមហ៊ុនធំដែលមានគេឈ្មោះនៅអឺរ៉ុប។ មួយវិញទៀត ចិនចង់បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាចជួយឲ្យចិនចាក់ឫសបានជ្រៅនៅអឺរ៉ុប។

បើទោះបីយ៉ាងណាក្តី ចិនត្រូវតែស្វែករគគ្រប់វិធីសាស្ត្រឈរជើងនៅអឺរ៉ុបឲ្យបានរឹងបំផុត ទើបអាចសម្រេចគោលដៅពង្រីកអំណាចក្លាយជាប្រទេសមហាអំណាចមួយនៅលើពិភពលោក ។

ចំណែករុស្ស៊ីវិញ ដឹងថា ខ្លួនមិនអាចចូលទៅកាន់សហគមន៍អឺរ៉ុបនោះឡើយ ទាំងនោះហើយបានធ្វើឲ្យរុស្ស៊ីចាំបាច់ត្រូវតែអនុវត្តគោលនយោបាយសេដ្ឋកិច្ចឆ្ពោះទៅទឹសខាងកើតវិញ។ រុស្ស៊ីបានបង្កើតទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីភាគខាងកើតនៅអាស៊ីភាគអាគ្នេយ៍។ ពេលនេះអាស៊ី មិនទាន់ក្លាយទៅជារបស់អ្នកណាមួយ ជាការងាយស្រួលដល់រុស្ស៊ីអនុវត្តគោលនយោបាយសេដ្ឋកិច្ចនៅទីនេះក្រោយពេលដែលប្រឈមមុខតានតឹងជាមួយអឺរ៉ុប ពាក់ព័ន្ធការដាក់ទណ្ឌកម្ម។

ប្រទេសដែលរុស្ស៊ីត្រូវការនាពេលនេះគឺចិន និងឥណ្ឌាដែល មានពលរដ្ឋច្រើនជាងគេបង្អស់នៅលើពិភពលោក។ ប្រទេសទាំងពីរមានពលរដ្ឋស្មើមួយភាគ៣នៅលើពិភពលោក ជាទីផ្សារដែលមានសក្តានុពលបំផុតដែលរុស្ស៊ីចង់បាន ៕

obama2

ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា ដែលជាមេដឹកនាំ​មហាអំណាច​ទី១ក្នុងលោក

xi-jinping

ប្រធានាធិបតីចិន លោកស៊ី ជីនពីង ដែលមានមហិច្ឆតា​ជាមហាអំណាចទី១​ក្នុងលោកប្រកួតប្រជែងជាមួយអាមេរិក

Russian President Vladimir Putin delivers his speech on the eve of the Asia-Pacific Economic Cooperation (APEC) summit in Vladivostok on September 7, 2012.  APEC leaders' summit in Russia's far eastern port city of Vladivostok will take place on September 8 and 9.    AFP PHOTO / POOL / ALEXANDER NEMENOVYURI KADOBNOV/AFP/GettyImages

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ដែលរងការដាក់ទណ្ឌកម្ម​ពីលោក​ខាង​លិចដោយសារតែវិបត្តិនៅអ៊ុយក្រែន​


ចែករំលែក៖