ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យ​ឆេះ​រោងចក្រ​ផលិត​ជីគីមី​នៅ​ប្រទេស​ថៃ​ សម្លាប់​ពលករ​ខ្មែរ​៣​នាក់​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​ ៖​ ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន​៣​នាក់​ ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ បាន​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ក្នុង​ហេតុការណ៍​ ឆេះ​រោងចក្រ​ផលិត​ជីគីមី​កសិកម្ម​មួយ​កន្លែង​ ស្ថិត​នៅ​ភូមិ​-​ឃុំ​ថាប់​ឆាង​ ស្រុក​សយ​ដាវ​ ខេត្ត​ចាន់​បុរី​ ប្រទេស​ថៃ​ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​។​

​តាម​សេចក្តីរាយការណ៍​ថា​ ជន​រង​គ្រោះ​ទាំង​៣​នាក់​ មាន​ទី​១-​ឈ្មោះ​ យោន​ សា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​,​ ២-​ឈ្មោះ​ យោន​ សៅ​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ និង​៣-​ឈ្មោះ​ ស្រី​ សៀ​ក​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​។​

លោក​ ប៊ុ​ន​ សុខ​វិបុល​ អគ្គ​កុងស៊ុល​កម្ពុជា​ ប្រចាំ​ប្រទេស​ថៃ​បាន​បញ្ចា​ក់​បន្ថែម​ថា​ សព​ជន​រង​គ្រោះ​ទាំង​៣​នាក់​ត្រូវ​បាន​បងប្អូន​មក​ទទួលយក​មក​ប្រទេស​ហើយ​វិញ​ហើយ​។​

គួរ​បញ្ចា​ក់ថា​ ក្នុង​ហេតុការណ៍​អគ្គ​ភ័យ​ខាងលើ​នេះ​ពលករ​ខ្មែរ​ និង​ថៃ​ជា​ច្រើន​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ដោយ​ខ្លះ​ដាច់​ខ្លួន​ជា​បំណែកៗ​ហើយ​ឆេះ​រោល​ខ្លោច​គួរ​ឲ្យ​សង្វេគ​៕

11722029_526107534207621_1074124414_n


ចែករំលែក៖