ព័ត៌មានទាន់ហេតុការណ៍៖

ឈូស​ឆាយ​ព្រៃ​លិច​ទឹក​រាប់​សិប​ហិច​តា​វាត​យក​ដី​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​ នៅ​ឃុំ​កំពង់​ឃ្លាំង​គ្មាន​អ្នក​បង្ក្រាប​

ចែករំលែក៖

​ខេត្ដសៀមរាប​ ៖​ ព្រៃ​លិច​ទឹក​ដែល​ជា​ ជុំរក​ត្រី​ពង​កូន​រាប់​សិប​ហិច​តា​ត្រូវ​បាន​ គេ​យក​ត្រាក់ទ័រ​ឈូស​ឆាយ​កម្ទេច​ចោល​វាទ​ទី​យក​ដី​ជីក​ស្រះ​ចិ​ញ្ជឹ​ម​ត្រី​ឆ្ដោ​គ្មាន​ អ្នក​អើពើ​សង្ស័យ​សមត្ថកិច្ច​ជុំនាញ​ជលផល​និង​អាជ្ញា​មូលដ្ឋាន​ព្រមទាំង​ស្រុក​ ទទួលផល​ប្រយោជន៍​ ។​

​ព្រៃ​លិច​ទឹក​រាប់​សិប​ហិច​តា​ដែល​ត្រូវ​បាន​គេ​ឈូស​បំផ្លាញ​ចោល​នេះ​ស្ថិត​នៅ​ក្នុ​ភូមិ​តា​ច្រនៀង​ ឃុំ​កំពង់​ឃ្លាំង​ ស្រុក​ សូទ្រនិគម​ ខេត្ដសៀមរាប​ និង​ស្ថិត​ក្នុង​ ដែន​សមត្ថកិច្ច​លោក​ ហោ​ ឡា​ នាយ​ សង្កាត់​រដ្ឋបាល​ជលផល​កំពង់​ឃ្លាំង​ និង​ លោក​ រឹម​ ស៊ុំ​ម​អុ​ន​ ជា​នាយ​ផ្នែក​ជលផល​ ដំ​ដែក​ទទួល​បន្ទុក​រួម​ ។​

​បើ​តាម​ប្រភព​ច្បាស់​ការណ៍​ពី​ឃុំ​កំពង់​ឃ្លាំង​បានឱ្យ​ដឹង​ថា​ថ្មីៗ​នេះ​ ក្រុម​អ្នកមាន​ លុយ​ និង​មាន​អំណាច​នៅ​ក្នុង​ឃុំ​កំពង់​ ឃ្លាំង​បាន​យក​ត្រាក់ទ័រ​ជា​ច្រើន​គ្រឿង​ មក​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​កម្ទេច​ចោល​រាប់​សិប​ហិច​តា​និង​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ ឆ្ដោរ​ដែល​ជា​បទល្មើស​ច្បាប់​ហាមឃាត់​ ។​

​ប្រភព​ដដែល​បាន​បន្ដ​ថា​ការ​ដែល​ក្រុម​អ្នកមាន​លុយ​និង​មាន​អំណាច​ហ៊ាន​ថ្លើមធំ​យក​ត្រាក់ទ័រ​មក​ឈូស​បំផ្លាញ​ព្រៃ​លិច​ទឹកជា​ច្រើន​ហិច​តា​បាន​ដោយ​រលូន​ គឺ​ មានការ​ឃុបឃិត​គ្នា​រវាង​អាជ្ញាធរ​មូលដ្ឋាន​រហូត​ដល់​ស្រុក​ ពិសេស​សមត្ថកិច្ច​ ជុំនាញ​ជលផល​កំពង់​ឃ្លាំង​រហូត​ដល់​ ខណ្ឌ​រដ្ឋបាល​សៀមរាប​ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ នៅ​ក្នុង​ឃុំ​កំពង់​ឃ្លាំង​ទាំងមូល​ពោរពេញ​ទៅ​ដោយ​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ និង​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​យ៉ាងច្រើន​លើសលប់​ ។​ ក្នុង​នោះ​មាន​ភូមិ​តា​ច្រនៀង​ ដែល​មាន​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​រហូត​រាប់​ រយ​ស្រះ​ ។​

​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​សុំ​មិន​ បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា​ ក្រុម​ថៅកែ​ អ្នកមាន​លុយ​និង​មាន​អំណាច​ទាំងនោះ​មាន​គំរោង​ឈូស​កម្ទេច​ព្រៃ​លិច​ទឹក​បន្ដ​ទៀត​គឺ​ពី​ទីតាំង​ចាស់​ដែល​ឈូស​រួចរាល់​ ហើយ​នោះ​បន្ដ​ឈូស​ព្រៃ​លិច​ទឹក​ឆ្ពោះទៅ​ភូមិ​ផ្សារ​ឃ្លាំង​ក្រោម​ទៀត​ ។​

​ប្រភព​ដដែល​បាន​បន្ដ​ថា​នៅ​ចំណុច​ភូមិ​តា​ច្រនៀង​មានឈ្មោះ​ ហេង​ ជា​ជន​ ជាតិ​វៀតណាម​ដែល​ជា​អ្នក​ជួញដូរ​កូន​ ត្រី​ឆ្ដោរ​រាប់រយ​តោន​មក​ពី​ប្រទេស​វៀតណាម​យក​មក​លក់​ចែកចាយ​នៅ​ឃុំ​ កំពង់​ឃ្លាំង​ និង​តំបន់​ផ្សេងៗ​ទៀត​ក្នុង​ ខេត្ដសៀមរាប់​ពិសេស​ ឈ្មោះ​ ហេង​ នេះ​ ក៏​មាន​ចិញ្ចឹម​ត្រី​ឆ្ដោរ​រាប​សិប​ស្រះ​ធំ​ជាងគេ​ក្នុង​ឃុំ​កំពង់​ឃ្លាំង​ដែល​ក្នុង​មួយ​ ស្រះៗ​រហូត​ដល់​១០​តោន​ ។​

​លោក​ ហោ​ ឡា​ នាយ​សង្កាត់​រដ្ឋបាល​ ជលផល​កំពង់​ឃ្លាំង​មិន​អាច​សុំ​កា​បំភ្លឺ​ បាន​ទេ​ ជុំវិញ​ការ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​ រាប់​សិប​ហិច​តា​នៅ​ក្នុងភូមិ​ តា​ច្រនៀង​ និង​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​រាប់រយ​ដោយ​ទូរស័ព្ទ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល​ ។​

​លោក​ រឹម​ ស៊ុំ​ម​អុ​ន​ នាយ​ផ្នែក​រដ្ឋបាល​ ជលផល​ដំ​ដែក​ទទួល​បន្ទុក​រួម​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ថា​ លោក​មិន​បានដឹង​នោះ​ទេ​ បើ​មាន​មែន​ចាំ​លោក​ឱ្យ​កម្លាំង​ចុះ​ទៅ​ មើល​ ។​

​លោក​ ព្រិ​ន​ សា​វិ​ន​ នាយ​ខណ្ឌ​រដ្ឋបាល​ ជលផល​សៀមរាប​មិន​បាន​បំភ្លឺ​ជុំវិញ​ ការ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​ខាងលើ​និង​ ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោរ​នោះ​ទេ​ ដោយ​លោក​ លើក​ទូរ​សព្ទ័​ហើយ​និយាយ​យ៉ាង​ខ្លី​ថា​ ខ្ញុំ​ កំពុង​ជាប់រវល់​ ។​

​លោក​ ម៉ក់​ ប្រុស​ អភិបាលស្រុក​ សូទ្រនិគម​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ រសៀល​ថ្ងៃ​ទី​៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ថា​ លោក​មិន​បានដឹង​នោះ​ទេ​ ព្រោះ​លោក​ តែងតែ​ឱ្យ​ក​ម្លាំ​នគរបាល​មូលដ្ឋាន​ចុះ​ ត្រួត​ពិត​មើល​រៀង​រាល់​សបា្ដហ៍​ ម្យ៉ាង​ ទៀត​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​មានការ​ឈូស​ឆាយ​ព្រៃ​បន្ដិច​ប​ន្ទួ​ច​នៅ​ក្រោយ​ភូមិ​តា​ច្រនៀង​តែ​លោក​បានឱ្យ​សមត្ថកិច្ច​ ទៅ​បញ្ឈប់​រួចរាល់​អស់ហើយ​ ។​ រីឯ​ការ​ ចិញ្ចឹម​ត្រី​ឆ្ដោ​លោក​ និង​អភិបាលរង​ ខេត្ដ​ទទួល​បន្ទុក​តែងតែ​ចុះ​ទៅ​អប់រំ​ណែនាំ​បញ្ឈប់​ចិញ្ចឹម​ត្រី​ឆ្ដោ​ ហើយ​មក​ចិញ្ចឹម​ ត្រី​អណ្ដែង​ និង​ប្រភេទ​ត្រី​ផ្សេងៗ​ទៀត​ ដែល​ច្បាប់​មិន​ហាមឃាត់​ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ព្រៃ​លិច​ទឹក​រាប់​ សិប​ហិច​តា​នៅ​ភូមិ​តា​ច្រនៀង​រង​ការ​ឈូស​បំផ្លាញ​យ៉ាង​រង្គាល​រួចរាល់​អស់​ ហើយ​ដែរ​ដោយ​គ្មាន​ការ​បង្ក្រាប​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ ។​ ចំណែក​ការ​ចិញ្ចឹម​ត្រី​ឆ្ដោ​ ក៏​មានការ​កើនឡើង​ពី​១​ឆ្នាំទៅ​១​ឆ្នាំ​ ធ្វេ​រ​ដង​ ៕​ ឡាំ​ សុធា​

DSCN4822 DSCN4825 DSCN4830 DSCN4832

 


ចែករំលែក៖