ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​គ​ឃាត់ខ្លួន​ ជនសង្ស័យ​២​នាក់​ពី​បទ​ហិង្សា​ដោយ​ចេតនា​

ចែករំលែក៖

​ភ្នំពេញ​ :​ ជនសង្ស័យ​២​នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​គ​ ឃាត់ខ្លួន​ បន្ទាប់​ពី​ពួក​គេ​បាន​យក​ដែក​បូម​ម៉ូតូ​ និង​ញញួរ​ វាយ​ទៅ​ជន​រង​គ្រោះ​ពីក្រោយ​ កាលពី​ម៉ោង​២០​នឹង​៣០​នាទី​យប់​ ថ្ងៃ​ទី​៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ បណ្តាល​ឱ្យ​របួស​ ហើយ​រត់គេច​ខ្លួន​បាត់​ ។​ ជនសង្ស័យ​ត្រូវ​នគរបាល​ចាប់ពី​បទ​ហិង្សា​ដោយ​ ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ (​យក​ញញួរ​វាយ​ក្បាល​ជន​រង​គ្រោះ​ពីក្រោយ​ បណ្តាល​ឱ្យ​របួស​១០​ថ្នេរ​)​ ។​

​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ខាងលើ​នេះ​បាន​ធ្វើ​ឡោះ​ង​នៅ​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្សារ​នាគ​មាស​ ក្រុម​ទី​៧​ ភូមិ​២​ សង្កាត់​ផ្សារ​ដើម​គរ​ ខណ្ឌទួលគោក​ ។​

​មន្ត្រី​នគរបាល​ខណ្ឌទួលគោក​ បាន​ឲ្យ​ថា​ ជនសង្ស័យ​២​នាក់​នេះ​ ទី​១-​ឈឹ​ម​ កេ​ន​ ហៅ​ កេ​ន​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​អូស​រទេះ​បន្លែ​ ស្នាក់​នៅ​ភូមិ​ត្រពាំង​ស្តៅ​ ឃុំ​ត្រពាំង​ស្គន់​ ស្រុក​ស្វាយ​ រៀង​ ខេត្តស្វាយរៀង​ ទី​២​ឈ្មោះ​-​សេង​ ថា​ ហៅ​ ត្រ​ង៉ោ​ល​ អាយុ​៣២​ឆ្នាំ​ មុខរបរ​កម្មករ​អូស​បន្លែ​ មាន​ទីលំនៅ​ភូមិ​ព្រៃ​ជ័រ​ ឃុំ​ព្រៃ​ទទឹង​ ស្រុក​ស៊ី​ធរ​កណ្តាល​ ខេត្តព្រៃវែង​ ។​ ចំណែកឯ​ជន​រង​គ្រោះ​ ឈ្មោះ​ ជ័យ​ ថន​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ មុខរបរ​ កម្មករ​អូស​រទេះ​បន្លែ​ដូច​គ្នា​ មាន​ទីលំនៅ​ភូមិ​ថ្កូវ​ ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​ ។​

​ប្រភព​ដ​ដែរ​ បាន​បន្តរ​ទៀត​ថា​ នៅ​មុន​ពេល​ឃាត់ខ្លួន​ជន​ដៃដល់​ទាំង​២​នាក់​នេះ​ គឺ​ជន​រង​គ្រោះ​ បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​កន្លែង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​គ​ភ្លាមៗ​ដើម្បី​ជួយ​អន្តរ​គម​ន៍​ចាប់​ជន​ដៃដល់​ បន្ទាប់​ពី​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​ហើយ​សមត្ថកិច្ច​ស្រាវជ្រាវ​ រហូត​ដល់​ព្រឹក​ម៉ោងជាង​១០​ ទើប​ចាប់ខ្លួន​បាន​តែ​ម្តង​ ។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៤​ ខែ​ក​ក្ត​ដា​ ឆ្នាំ​២០១៥​ មាន​កម្មករ​ម្នាក់​ កំពុង​បោស​សំរាម​ ស្រាប់តែ​ពេល​នោះ​មាន​ជនសង្ស័យ​២​នាក់​ បាន​មក​ក្បែរ​រួច​ស្តីឱ្យ​ថា​ កើប​សំរាម​ឮ​រំខាន​ពួក​ខ្លួន​ដែល​កំពុង​ដេក​។​ ភ្លាម​នោះ​ជន​រង​គ្រោះ​ បាន​ប្រាប់​អ្នក​ទាំង​ពីរ​ថា​ កុំ​ស្តីឱ្យ​អ្នក​កើប​សំរាម​អី​ ស្រាប់តែ​ពេល​នោះ​ ជនសង្ស័យ​ទាំង​២​នាក់​ បាន​ស្ទុះ​ ទៅ​យក​ដែក​បូម​ម៉ូតូ​ និង​ញញួរ​ វាយ​ទៅ​ជន​រង​គ្រោះ​ពីក្រោយ​ បណ្តាល​ឱ្យ​របួស​ ហើយ​រត់គេច​ខ្លួន​បាត់​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ ដើម្បី​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​ ៕​ ស​ ដា​រ៉ា​
sordar (1) sordar (2)


ចែករំលែក៖