ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់ធ្វើមាតុភូមិនិវត្តន៍ពីជប៉ុន​មកដល់កម្ពុជា​នៅ​អំឡុងម៉ោង១១ព្រឹក

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពីទីក្រុងគីតាគ្យូសហ្ស៊ូ ដែលជាកន្លែងទស្សនកិច្ចចុងក្រោយ នៅប្រទេសជប៉ុនហើយ ដែលតាមគម្រោងប្រតិភូនឹងធ្វើដំណើរនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជានៅអំឡុងម៉ោង១១ព្រឹក ។

សូមជម្រាបថា  សម្តេចសម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧ និងកិច្ចប្រជុំពាក់ពន្ធ័សំខាន់ៗ ដែលបានប្រព្រឹត្តទៅដោយរលួនក្នុងទីក្រុងតូក្យូ។

ជាមួយគ្នានោះ សម្តេតតេជោបានបំពេញបេសកកម្ម ជាច្រើនដោយជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន និងវិស័យឯកជនរបស់ជប៉ុន ជួបពិភាក្សាជាមួយបណ្តាថ្នាក់ដឹកនាំកំពូល របស់ជប៉ុន ចូលរួមសន្និសីទនានា និងធ្វើដំណើរទស្សនកិច្ចនៅតាម បណ្តាទីក្រុងៗសំខាន់តាមគម្រោងដែលបានគ្រោងទុក ប្រកបដោយជោគជ័យ ៕ ហេង សូរិយា

 


ចែករំលែក៖