ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាម​ផ្លូវច្បាប់​រវាង​ហ្វី​លី​ពី​ន​នឹង​ចិន​បាន​ចាប់ផ្ដើម​ ​

ចែករំលែក៖

នៅ​ថ្ងៃ​ទី​៧​ ខែកក្កដា​ សវន​កា​សាក​ សួរ​ជា​លើក​ដំបូង​ពី​ករណី​ប្ដឹងផ្ដល់​របស់​ ហ្វី​លី​ពី​ន​ពី​ការ​ប្រកាស​ដែន​អធិបតេយ្យ​ខុសច្បាប់​របស់​ចិន​នៅ​តំបន់​សមុទ្រ​ចិន​ ភាគ​ខាងត្បូង​ដែល​ត្រូវធ្វើ​ឡើង​នៅ​តុលា​ ការ​ អាជ្ញាកណ្ដាល​អន្ដរជាតិ​ PCD​ នៅ​ ទីក្រុង​ឡា​អេ​ ប្រទេស​ហុ​ល្លង់​ ។​

​សារព័ត៌មាន​រ៉​យ​ទ័​របា​ន​ផ្សព្វផ្សាយ​ថា​ គណៈប្រតិភូ​របស់​រដ្ឋាភិបាល​ហ្វី​លី​ ពី​ន​និង​បណ្ដា​មេធាវី​អា​មេ​រិ​កបាន​ធ្វើ​ ដំណើរ​ទៅ​កាន់​ទីក្រុង​ឡា​អេ​ដើម្បី​បក​ ស្រាយ​ពី​ការ​ប្ដឹងផ្ដល់​ដល់​ប្រទេស​ចិន​។​ ដឹកនាំ​ប្រតិភូ​ហ្វី​លី​ពី​ន​គឺ​រដ្ឋមន្ដ្រី​ការ​ បរទេស​លោក​ Albert​ Del​ Rosario​ ។​

​កាលពី​ឆ្នាំ​២០១៣​រដ្ឋាភិបាល​ហ្វី​លី​ ពី​ន​បាន​ដាក់​ពាក្យបណ្ដឹង​ឡើង​ទៅ​កាន់​ អង្គការសហប្រជាជាតិ​ទាមទារ​ខួង​យក​ រ៉ែ​ធម្មជាតិ​នៅ​តំបន់​សមុទ្រ​ ស្ថិត​ក្នុង​ ដែន​អធិបតេយ្យ​របស់​ហ្វី​លី​ពី​ន​នៅ​សមុទ្រ​ ចិន​ខាងត្បូង​ ។​ ចិន​បាន​ប្រកាស​គ្រប់គ្រង​ តំបន់​យ៉ាង​ធំ​នៅ​សមុទ្រ​ខាងត្បូង​ក្នុង​នោះ​ មាន​កោះ​លិច​ទឹកជា​ច្រើន​ដែល​ហ្វី​លី​ ពី​ន​ប្រកាស​ថា​ ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​ របស់​ខ្លួន​ ។​ តាម​ការ​ពិត​ចាប់តាំងពី​ ឆ្នាំ​២០១២​មក​កម្លាំង​ទាហានជើងទឹក​ ចិន​បាន​ប្រើប្រាស់​អំណាច​គំរាមកំហែង​ ដណ្ដើម​គ្រប់គ្រង​ប្រជុំ​កោះ​Scarborough​ ស្ថិត​នៅ​កៀក​ឆ្នេរសមុទ្រ​ប្រទេស​ហ្វី​លី​ពី​ន​ ។​

​ក្រុម​អ្នក​សង្កេតការណ៍​បាន​បញ្ជាក់​ ថា​ តំបន់​ខាងលើ​ត្រូវ​បាន​អា​មេ​រិ​កតាម​ ដាន​យ៉ាង​យកចិត្ដទុកដាក់​បំផុត​រាល់​ សកម្មភាព​ប្រែប្រួល​ ពិសេស​ពេល​ចិន​ ជំរុញ​ឱ្យ​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ ក្នុង​នោះ​មានការ​សាងសង់​ទីតាំង​យោធា​ នៅ​លើ​កោះ​សិប្បនិមិត្ដ​ដែល​ចិន​បាន​ ចាក់​ដី​លុប​នៅ​សមុទ្រ​ខាងត្បូង​ ។​

​មិន​ចូលរួម​តែ​ជ្រៀតជ្រែក​នៅ​ពេល​ដែល​តុលាការ​អាជ្ញាកណ្ដាល​ចេញ​សេចក្ដីសម្រេច​ដែល​មាន​ផល​ប្រយោជន៍​ដល់​ភាគី​ហ្វី​លី​ពី​ន​ អង្គការ​ សហប្រជាជាតិ​ក៏​គ្មាន​សិទ្ធិ​ដើម្បី​អនុវត្ដ​ សេចក្ដីសម្រេច​របស់​តុលាការ​ ។​ រ​ដ្ឋា​ភិ​បាល​ចិន​បាន​ប្រកាស​មិន​ចូលរួម​ជា​មួយ​នឹង​ការ​ប្ដឹងផ្ដល់​ខាងលើ​របស់​ហ្វី​លី​ ពី​ន​នោះ​ឡើយ​ ។​

​កាលពី​ស​ប្ដា​ហ៍​កន្លង​មក​អ្នកនាំពាក្យ​ ក្រសួងការបរទេស​ចិន​បាន​និយាយ​ថា​ សវន​កា​ជា​ឯកតោភាគី​គឺជា​សកម្មភាព​ ដឺ​ដង​នយោបាយ​ក្នុង​ការ​ច្រានចោល​ អធិបតេយ្យភាព​របស់​ចិន​នៅ​ដែនសមុទ្រ​ ចិន​ភាគ​ខាងត្បូង​។​ ក្រុម​អ្នកឯកទេស​ បាន​វាយតម្លៃ​ថា​ បើ​ទោះជា​ចិន​មិន​បាន​ ចូលរួម​ តែ​ចិន​បាន​ស្វែងរក​គ្រប់​វិធី​ សាស្ដ្រ​កៀរគរ​ប្រទេស​ជា​សម្ពន្ធមិត្ដ​ ប្រឆាំង​ទៅ​នឹង​សេចក្ដីសម្រេច​របស់​ តុលាការ​អវិជ្ជមាន​ទៅ​លើ​ប្រទេស​ចិន​ នោះ​ ។​ តាម​ច្បាប់​អន្ដរជាតិ​ហ្វី​លី​ពី​ន​ មិន​អាច​ប្ដឹង​ចិន​ដោយ​ឯកតោភាគី​ពី​ ដែន​អធិបតេយ្យ​កំពុង​តែ​មាន​វិវាទ​ឡើង​ ទៅ​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ ICJ​ នៅ​ ទីក្រុង​ឡា​អេ​ ។​ រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​ បាន​ប្ដឹង​ចិន​ទៅ​តាម​ច្បាប់​ស្ដី​ពី​ដែន​ សមុទ្រ​របស់​អង្គការសហប្រជាជាតិ​UN-COUS​ បើ​ទោះបី​ទីក្រុង​ប៉េ​កាំ​ង​ប្រឆាំង​ មិន​ចូលរួម​ក៏​ដោយ​ ។​

​ហ្វី​លី​ពី​ន​ជឿជាក់​នូវ​ជ័យជម្នះ​តាម​ ផ្លូវច្បាប់​ រដ្ឋាភិបាល​ហ្វី​លី​ពី​ន​បង្ហាញ​ភាព​ ជឿជាក់​ថា​ ច្បាប់​នឹង​ផ្ដល់​ភាព​យុត្ដិធម៌​ ដល់​ហ្វី​លី​ពី​ន​ដោយសារ​តែ​ទីក្រុង​ម៉ានីល​ មាន​ឯកសារ​គ្រប់គ្រាន់​ក្នុង​ការ​ប្ដឹងផ្ដល់​ ខាងលើ​ ។​ ប៉ុន្ដែ​ជ័យជម្នះ​ខាងលើ​ពិបាក​ ក្នុង​ការ​សម្រេច​ដោយ​តុលាការ​មិន​អាច​ សម្រេច​បាន​ក្នុង​រយៈពេល​ខ្លី​នោះ​ឡើយ​។​ អ្នកឯកទេស​អន្ដរជាតិ​បាន​បញ្ជាក់​ថា​ តុលាការ​នឹង​អូស​បន្លាយ​ពេលវេលា​រហូត​ ដល់​បញ្ចប់​អាណត្ដិ​របស់​ប្រធានាធិបតី​ Benigno​ Aquino​ ដែល​ជា​មេដឹកនាំ​ ជំរុញ​ឱ្យ​មានការ​ប្ដឹងផ្ដល់​ចិន​ ។​ នៅ​ពេល​ ដែល​រដ្ឋាភិបាល​ហ្វី​លី​ពី​ន​ផ្លាស់​ប្ដូរ​ទស្សនៈ​ រឹង​មាំ​ប្រឆាំង​ចិន​ក៏​ត្រូវ​ថយ​ចុះ​ ។​

​បើ​ទោះបី​ហ្វី​លី​ពី​ន​ទទួល​បាន​ជ័យជម្នះ​ នៅ​ក្នុង​ការ​ប្ដឹងផ្ដល់​នោះ​ហ្វី​លី​ពី​ន​ក៏​ពិបាក​ ក្នុង​ការ​អនុវត្ដ​សាលដីកា​របស់​តុលាការ​ ដោយសារ​តែ​ចិន​មាន​អំណាច​ទាំង​យោ​ ធា​និង​សេដ្ឋកិច្ច​នៅ​លើ​ឆាក​អន្ដរជាតិ​ ។​ ហ្វី​លី​ពី​ន​មិន​អាច​បណ្ដេញ​ចិន​ចេញពី​ តំបន់​ដែល​ចិន​កំពុង​គ្រប់គ្រង​នោះ​ឡើយ​ តើ​ហ្វី​លី​ពី​ន​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​សម្រេច​ គោលដៅ​ទាំងនោះ​?​

​រដ្ឋមន្ដ្រី​ការ​បរទេស​ហ្វី​លី​ពី​ន​ធ្លាប់​ បាន​ប្រកាស​ពី​គម្រោង​បណ្ដេញ​ចិន​ចេញ​ ពី​តំបន់​មាន​វិវាទ​ដោយ​ពឹងផ្អែក​ទៅ​លើ​សហគមន៍​អន្ដរជាតិ​និង​អង្គការ​សហ​ ប្រជាជាតិ​ ។​ បើ​ចិន​មិន​ព្រម​ចាកចេញ​ ទេ​នោះ​ហ្វី​លី​ពី​ន​នឹង​ស្នើ​ដល់​អង្គការ​សហ​ ប្រជាជាតិ​ក្នុង​កិច្ចប្រជុំ​ជា​រៀង​រាល់​ឆ្នាំ​ បង្ខំ​ឱ្យ​ចិន​គោរព​នូវ​អ្វី​ដែល​ច្បាប់​អន្ដរ​ជាតិ​បាន​សម្រេច​ ៕

140912_china_philippines_territory_dispute_rtr_img

Protesters from the Socialista National Confederation of Labor activist group display placards during a rally over the South China Sea disputes with China, outside the Chinese Consulate in Makati City, Metro Manila June 19, 2015. A U.S.-Philippine defense agreement that would help counter China's growing naval power in the disputed South China Sea has yet to be implemented more than a year after it was signed, and could now face a fresh political hurdle in Manila.   REUTERS/Janis C. Alano


ចែករំលែក៖