ព័ត៌មានទាន់ហេតុការណ៍៖

នារី​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​ប៉ះ​ជាមួយ​រ៉ឺ​ម៉ក​កង់​បី​សង​១.០០០​ដុល្លារ​បញ្ចប់រឿង​

ចែករំលែក៖

​ភ្នំពេញ​៖​ នារី​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បាន​ប៉ះ​ជាមួយ​រ៉ឺ​ម៉ក​កង់​បី​ រួច​មិន​បាន​ឈប់​ដោះស្រាយ​គ្នា​ទេ​ បាន​បើករថយន្ត​គេច​ទៅ​ឈប់​នៅ​មុខ​ភូមិ​គ្រឹះ​មួយ​កន្លែង​នៅ​ក្បែរ​កំពង់ដរ​ស្វាយ​ជ្រុំ​ ហើយ​គេចខ្លួន​បាត់​។​ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោងជាង​១១​យប់​ ថ្ងៃ​ទី​៤​ ខែកក្កដា​ ឆ្នាំ​២០១៥​។​

​ប្រភព​ព​ត៌​មាននៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ ម៉ាក​ Lexus​ RX350​ ពណ៌​ស​ ស្លាក​លេខ​៖​ 2T-8260​ បើកបរ​ដោយ​ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​បើក​ប៉ះ​ជាមួយ​ម៉ូតូ​កង់​៣​ នៅ​ស្ពាន​ជ្រោយចង្វា​។​

​ភ្លាម​នោះ​អ្នក​បើករថយន្ត​មិន​បាន​ឈប់​ដោះស្រាយ​គ្នា​ទេ​ បាន​បើករថយន្ត​គេច​ចូល​ទៅ​ភូមិ​គ្រឹះ​មួយ​កន្លែង​លេខ​២១៩​ នៅ​ក្បែរ​កំពង់ដរ​ ស្វាយ​ជ្រំ​ុ​ ក្នុង​សង្កាត់​-​ ខណ្ឌ​ជ្រោយចង្វា​ ហើយ​ត្រូវ​បាន​ក្រុម​ខាង​ម៉ូតូ​កង់​៣​ នាំ​គ្នា​ជាង​១០០​នាក់​តាម​ទៅ​ឡោម​ព័ទ្ធ​ដល់​មុខ​ភូមិ​គ្រឹះ​។​

​ក្រោយ​ពេល​កើតហេតុ​ ភាគី​ខាង​រថយន្ត​បាន​ចេញ​សំណង់​ចំនួន​១.០០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​ ៕​ ជ្រោយ​ពេជ្រ​

 

chrouypich (3) chrouypich (2) chrouypich (1) chrouypich

 


ចែករំលែក៖