ព័ត៌មានទាន់ហេតុការណ៍៖

លោក​អូ​ស្មាន​ ហា​ស្សាន់​ ចែក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្មែរអិស្លាម​៣០០​គ្រួសារ​ នៅ​សង្កាត់​ច្រាំង​ចំរេះ​ ក្នុង​ខែ​បួស​រ៉ា​ម៉ា​ឌ​ន​

ចែករំលែក៖

​ភ្នំពេញ​៖​ សកម្មភាព​មនុស្សធម៌​ជា​បន្តបន្ទាប់​នៅ​ក្នុង​ខែ​រ៉ា​ម៉ា​ឌ​ន​ របស់​លោក​អូ​ស្មាន​ ហា​ស្សាន់​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា​ បាន​នាំ​យក​អំណោយ​ ជា​កញ្ចប់​ ដែល​មាន​អង្ករ​១០​គីឡូក្រាម​ ស្ករសរ​១​គីឡូក្រាម​ ទឹកដោះគោ​២​កេស​ ទឹក​ផ្លៃ​ឈើ​២​កំប៉ុង​ទឹ​សេ​រ៉ូ​១០​ដប​ រួម​និង​ថវិកា​ ដើម្បី​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ ស្ថិត​នៅ​ភូមិ​៤​ សង្កាត់​ច្រាំង​ចំរេះ​ ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ​ ចំនួន​៣០០​គ្រួសារ​ ដើម្បី​យក​ទៅ​ដោះស្រាយ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ ក្នុង​ខែ​បួស​រ៉ា​ម៉ា​ឌ​ន​របស់​សាសនា​ឥ​ស្លា​ម​ កាលពី​ថ្ងៃ​ទី​៥​ ខែ​ក​ក្ដ​ដា​ ឆ្នាំ​ ២០១៥​ ។​

​ក្នុង​ឱកាស​នោះ​ លោក​អូ​ស្មាន​ ហា​ស្សាន់​ ក៍បាន​ពន្យល់​ពី​កាតព្វកិច្ច​បួស​រ៉ា​ម៉ា​ឌ​ន​ របស់​មុ​ស្លិ​ម​ ដែល​ជា​កាតព្វកិច្ច​ទី​៤​ ក្នុង​តាត​ព្វ​កិច្ច​ទាំង​៥​ របស់​ឥ​ស្លា​ម​ថា​ ជន​មុ​ស្លិ​ម​ត្រូវ​មាន​ ភាព​អត់ធ្មត់​ ដល់ទី​ បញ្ចប់​ក្នុង​ការ​ប្រឈម​នឹង​ភាព​អត់ឃ្លាន​ ភាព​នឿយហត់​ លោភលន់​ កិលេស​តណ្ហា​ និង​ភាព​ច្រណែន​ និន្ទា​ រួម​នឹង​អំពើ​អ​កុស​ល្យ​នានា​ ដែល​បង្ក​អោយ​មាន​អ​ស្ថេ​រ​ភាព​ និង​ ចលាចល​ក្នុង​សង្គម​គ្រួសារ​ និង​ សង្គម​ជាតិ​ទូទៅ​។​

​លោក​បន្ដ​ថា​ ដោយ​គោលនយោបាយ​ ដឹកនាំ​ប្រទេស​ ប្រកបដោយ​សន្តិភាព​ និង​ សេរីភាព​លើ​ជំនឿ​សាសនា​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ធ្វើ​អោយ​ វិស័យ​នានា​ រួម​ទាំង​វិស័យ​សាសនា​ មានការ​រីក​ចំរើន​ ឥត​ឈប់​ឈរ​ ដោយ​មិន​មានការ​ខ្វែងគំនិត​ រឺ​ការ​រំលោភ​សិ​ទ្ឋ​ សេរីភាព​ទៅ​លើ​ការ​ ប្រតិបត្តិ​វិន័យ​ របស់​សាសនា​ណាមួយ​ ផ្ទុយ​ទៅ​វិញ​ សាសនិក​ទាំងអស់​ រស់នៅ​ប្រកបដោយ​ សុខដុម​រម​នី​យ​កម្ម​ នៅ​ក្រោម​ដំបូល​តែ​មួយ​ របស់​រាជ​ រដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ ។​

​លោក​អូ​ស្មាន​ ហ​ស្សាន់​ បាន​បញ្ជាក់​ថា​ បងប្អូន​ហ​គម​ន៍​ខ្មែរឥស្លាម​ ដែល​កំពុង​រស់នៅ​ លើ​ទឹកដី​កម្ពុជា​ បច្ចុប្បន្ន​ ប្រកបដោយ​ សុខដុម​រម​នី​យ​កម្ម​ ដូច​សព​ថ្ងៃនេះ​ ក៍ដោយ​សារ​មាន​គោលនយោបាយ​ ដឹកនាំ​ប្រទេស​ប្រកបដោយ​សន្តិភាព​ និង​ សេរីភាព​លើ​ជំនឿ​សាសនា​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​សម្ដេច​ អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ធ្វើ​ឲ្យ​វិស័យ​នានា​ រួម​ទាំង​វិស័យ​សាសនា​ មានការ​រីក​ចំរើន​ឥត​ឈប់​ឈរ​ ដោយ​មិន​មានការ​ ខ្វែងគំនិត​ រឺ​ការ​រំលោភ​សិ​ទ្ឋិ​សេរីភាព​ ទៅ​លើ​ការ​ ប្រតិបត្តិ​វិន័យ​ របស់​សាសនា​ ណាមួយ​ ផ្ទុយ​ទៅ​វិញ​សាសនិក​ឥ​ស្លា​ម​ ទាំងអស់​រស់នៅ​ប្រកប​ ដោយ​សុខដុម​រម​នី​យ​កម្ម​នៅ​ក្រោម​ដំបូល​តែ​មួយ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ ៕​ សំរិត​

samrith (2) samrith (1) samrith (3) samrith


ចែករំលែក៖