ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ពីរ​គ្រឿង​ ១​គ្រឿង​ធ្លាក់​ទឹកស្រះ​ ១​គ្រឿង​លើ​ចឹ​ញ្ជើ​ម​ផ្លូវ​ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ជិះ​

ចែករំលែក៖

​ប៉ោយ​ប៉ែ​តៈ​រថយន្ត​ពីរ​គ្រឿង​ ១​គ្រឿង​ធ្លាក់​ទឹកស្រះ​ ១​គ្រឿង​ទៀត​នៅ​លើ​ចឹ​ញ្ចើ​ម​ផ្លូវ​ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ធ្វើ​ដំណើរ​ឡើយ​ ចំណែក​ម្ចាស់​ និង​ម្ចាស់​ប្រកែក​រក​ត្រូវ​រាងខ្លួន​។​

​ហេតុការណ៍​ងារ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២៣​នាទី​ យប់​ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ភូមិ​កណ្តាល​ សង្កាត់​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​

​សមត្ថកិច្ច​ប្រាប់​ថា​ រថយន្ត​ពាក​ស្លាក​លេខ​ ភ្នំពេញ​ 2H.7336​ ពណ៌​សំបក​ឪឡឹក​ ចង្កូត​ឆ្វេង​ សេរី​ឆ្នាំ​១៩៩៧​ បើកបរ​ដោយ​ឈ្មោះ​ ហឿ​ក​ ហ៊ើ​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​កើតហេតុ​ រថយន្ត​បាន​ខូចខាត​ផ្នែក​ទ្វារ​ឆ្វេង​ ចំណែក​រថយន្ត​ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 2A.1678​ ពណ៌​សំបក​ឪឡឹក​ ចង្កូត​ឆ្វេង​ សេរី​ ឆ្នាំ​១៩៩៧​ ខូចខាត​ស្ទើរ​ទាំងស្រុង​ អ្នក​រួម​ដំណើរ​៤​នាក់​ បើកបរ​ដោយ​ឈ្មោះ​វង្ស​ វិត​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​ថ្នល់​បត់​ ឃុំ​អូ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ។​

​បើ​តាម​ការ​អះអាង​របស់​ម្ចាស់​រថយន្ត​ឈ្មោះ​ ហឿ​ក​ ហ៊ើ​ ដែល​បើកបរ​ម្នាក់ឯង​បាន​ប្រាប់​ថា​ មុន​កើតហេតុ​ គាត់​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ គាត់​បាន​បើកភ្លើង​ស​ញ្ញូ​ប្រហែលជា​៣០​ម៉ែត្រ​ ដើម្បី​បត់​មក​ខាងឆ្វេង​សំដៅ​ចូល​ផ្ទះ​ ក៏​ប៉ុន្តែ​ដោយសារ​តែ​រថយន្ត​កាម​រី​ឆ្លាម​ ពាក​ស្លាក​ ភ្នំពេញ​ 2A.1678​ បើកបរ​ដោយ​ឈ្មោះ​ វង្ស​ វិត​ នោះ​បើក​ក្នុង​ល្បឿន​លឿន​ ពីក្រោយ​ ស្រប​ទិស​ មិន​ប្រយ័ត្ន​មក​ជែង​ចាប់​ហ្វ្រាំង​មិន​ទាន់​ ជ្រុល​បុក​រះ​ប៉ាណូ​ភេសជ្ជៈ​ និង​ប៉ាណូ​ម្ហួ​ប​ការ​ អស់​២​ផ្ទាំង​ ធ្លាក់​ទឹកស្រះ​ តែ​គ្មាន​អ្នក​រង​បូស​នោះ​ឡើយ​ ។​

​ចំណែក​ម្ចាស់​ បើកបរ​រថយន្ត​កាម​រី​ឆ្លាម​ដែល​ពាក់​ស្លាក​ ភ្នំពេញ​ 2A.1678​ ឈ្មោះ​វង្ស​ វិត​ នោះ​បាន​និយាយ​ថា​ ខ្លួន​បាន​បើក​ស្រប​ទិស​គ្នា​ មក​ពី​លិចទៅ​កើត​ មក​ពី​លេង​បាល់​ប៉ោយ​ប៉ែ​ត​ ក្នុង​បំណង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ លុះ​មក​ដល់​កន្លែង​កើតហេតុ​ រថយន្ត​កាម​រី​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2H.7336​ ដែល​បើកបរ​ដោយ​ឈ្មោះ​ហឿ​ក​ ហ៊ើ​ បត់​រថយន្ត​ចូល​ផ្លូវ​បេតុង​ មិន​ឲ្យ​ស៊ី​ញ្ញូ​ ទើប​ខ្លួន​ចាប់​ហ្រាំ​ង​មិន​ទាន់​ គេច​បុក​រះ​ប៉ាន់​ណូ​២​ផ្ទាំង​ ជ្រុល​ធា្ល​ក់​ស្រះ​ទឹកតែ​ម្ដង​ សំណាងល្អ​មិន​បុក​បង្គោល​ភ្លើង​នៅ​ក្បែរ​នោះ​ តែ​គ្មាន​អ្នក​រងរ​បូស​ឡើយ​។​

​នៅ​កន្លែង​កើតហេតុ​ គេ​ឃើញ​សមត្ថកិច្ច​ជំនាញ​ក្រុង​បាន​ចុះ​ធ្វើ​កំណត់ហេតុ​វាស់វែង​ និង​ស្ទូច​យក​រថយន្ត​ទាំង​២​ទៅ​អធិការ​ក្រុង​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ រីឯ​ អ្នកបើកបរ​រថយន្ត​ទាំង​ពីរ​ សមត្ថកិច្ច​ថា​នឹង​ហៅ​ទៅ​សួរនាំ​ ទើប​ដឹង​ថា​ អ្នក​ណា​ខុស​ត្រូវ​ ដោយ​មិន​សំអាង​របស់​អ្នកបើកបរ​នោះ​ឡើយ​៕​ វ​ណ្ណា​

poipet (4)

poipet (3)

poipet (1)

poipet (5)

poipet (2)

poipet


ចែករំលែក៖