ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ​កា​ណា​ដា​ជាង​៨​ពាន់​នាក់​ ភៀសខ្លួន​ដោយសារ​តែ​ភ្លើង​ឆេះ​ព្រៃ​

ចែករំលែក៖

​កាលពី​ថ្ងៃ​ទី​៦​ ខែកក្កដា​ ពលរដ្ឋ​អា​មេ​ រិ​ក​៨​ពាន់​នាក់​រស់នៅ​ក្នុង​តំបន់​ Sakat-chewan​ បាន​ភៀសខ្លួន​ជា​បន្ទាន់​ទៅ​កាន់​ តំបន់​មាន​សុវត្ថិភាព​ដោយសារ​តែ​ភ្លើង​ ឆេះ​ព្រៃ​ទ្រង់ទ្រាយ​ធំ​គ្របដណ្ដប់​នៅ​ទីនោះ​។​

​សារព័ត៌មាន​ CBC​ បាន​ផ្សព្វផ្សាយ​ ថា​ មាន​ពលរដ្ឋ​ប្រមាណ​៥​ពាន់​នាក់​ត្រូវ​ ភៀសខ្លួន​មាន​ចម្ងាយ​ផ្លូវ​រាប់រយ​គីឡូ​ ម៉ែត្រ​ឆ្ពោះទៅ​កាន់​ទីក្រុង​ Cold​ Lake​ នៅ​ជាប់​តំបន់​ដែល​មាន​ភ្លើង​ឆេះ​ព្រៃ​ ។​ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ពលរដ្ឋ​ដែល​មិន​ទាន់​ចាក​ចេញពី​តំបន់​ភ្លើង​ឆេះ​ព្រៃ​ត្រូវ​ បាន​រដ្ឋាភិបាល​បង្ខំ​ឱ្យ​ភៀសខ្លួន​ផង​ដែរ​ ដើម្បី​សុវត្ថិភាព​ ។​

​គ្រោះ​អគ្គិភ័យ​បាន​ឆាបឆេះ​ព្រៃ​អស់​ រាប់រយ​គីឡូម៉ែត្រ​នៅ​ភាគ​ខាងត្បូង​ដែល​ មានព្រៃ​យ៉ាង​ឈើ​យ៉ាង​ក្រាស​ពិបាក​ក្នុង​ ការ​គ្រប់គ្រង​ ។​ នៅ​ពេល​នេះ​នាយក​រដ្ឋ​ មន្ដ្រី​កា​ណា​ដា​លោក​ Stephen​ Harper​ បាន​សន្យា​ថា​នឹង​ផ្ដល់​ជំនួយ​ដល់​ប្រជា​ ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ហើយរ​ដ្ឋា​ ភិ​បាល​នឹង​ប្រើ​គ្រប់​វិធីសាស្ដ្រ​ដើម្បី​គ្រប់​ គ្រង​អគ្គិភ័យ​កុំឱ្យ​រាលដាល​បន្ដ​ទៅ​ទៀត​៕​

fire


ចែករំលែក៖