ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះ​ឃើញ​សព​មនុស្ស​ប្រុស​២​នាក់​អណ្តែត​លើ​ទឹក​នៅ​ច្បារ​អំពៅ​

ចែករំលែក៖

​ភ្នំពេញ​៖​ សព​មនុស្ស​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ច្បារ​អំពៅ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦​ ខែកក្កដា​ ឆ្នាំ​២០១៥​ ។​

​សាកសព​ទី​១​ ប្រទះ​ឃើញ​អណ្តែត​នៅ​ចុង​ច្រាំង​ទន្លេ​ស្ថិត​នៅ​ភូមិ​ព្រែក​ សង្កាត់​ច្បារ​អំពៅ​ទី​១​ ខណ្ឌ​ច្បារ​អំពៅ​ អាយុ​ជាង​៣១​ឆ្នាំ​ សម្បុរ​ខ្មៅ​ ស្រអែម​ កម្ពស់​១.៦៥​ម៉ែត្រ​ ។​ សាកសព​ទី​២​ ពាក់​អាវយឺត​ក្រហម​សម្បុរ​ស្រអែម​ កម្ពស់​១.៦៥​ម៉ែត្រ​ អាយុ​ប្រហែល​៣០​ឆ្នាំ​ អណ្តែត​នៅ​ច្រាំង​ទន្លេ​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ ។​

​បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ បើ​តាម​ការ​ពិនិត្យ​សព​រង​គ្រោះ​ទាំង​ពីរ​នាក់​គឺ​ស្លាប់​ដោយ​ការ​លង់ទឹក​ ពោល​គឺ​ធ្វើ​អត្តឃាត​នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ តែ​ស្ថិត​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចក្រ​អង្រែ​លើ​ ខណ្ឌមានជ័យ​ ហើយ​បាន​អណ្តែត​ចូល​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ច្បារ​អំពៅ​ ។​ ដោយ​មិន​ទាន់​ស្គាល់​អត្ត​សព​ទាំង​ពីរ​នេះ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​តម្កល់​នៅ​វត្ត​ច្បារ​អំពៅ​ បើ​រក​មិនឃើញ​ទេ​ សមត្ថកិច្ច​នឹង​សម្រេច​បូជា​តែ​ម្តង​ ៕​ សណ្តោស

sandos

sandos (1)

sandos (2)

sandos (3)

sandos (4)

sandos (5)


ចែករំលែក៖