ព័ត៌មានទាន់ហេតុការណ៍៖

នាំ​យក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ នៅ​សង្កាត់​ព្រែក​ឯង​

ចែករំលែក៖

​ភ្នំពេញ​ :​ ប្រជាពលរដ្ឋ​ក្រីក្រ​២០​គ្រួសារ​ដែល​មាន​ទីលំនៅ​ក្នុងភូមិ​មិត្តភាព​ ភូមិ​ចុង​ ព្រែក​ ភូមិ​ទួល​តា​ចាន់​ និង​ភូមិ​តា​ព្រហ្ម​ សង្កាត់​ព្រែក​ឯង​ ខ័​ណ្ឌ​ច្បារ​អំពៅ​ បាន​ទទួល​អំណោយ​ សម្តេច​ កិត្តិ​ព្រឹទ្ធ​ បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ប្រធាន​ កាកបាទក្រហមកម្ពុជា​តាម​រយៈ​ក្រុមការងារ​អនុ​សាខា​កាកបាទក្រហម​ខ័​ណ្ឌ​ ច្បារ​អំពៅ​បាន​នាំ​យក​ ទៅ​ផ្តល់​ជូន​ដល់​លំនៅ​ដ្ឋា​ន​កាល​ព្រឹក​ថ្ងៃ​ទី​៦​ ខែកក្កដា​ ឆ្នាំ​២០១៥​ ដឹកនាំ​ដោយ​លោក​ អ៊ា​ង​ ស៊ី​ផា​ន​ ប្រធាន​គណៈកម្មាធិការ​អនុ​សាខា​កាកបាទក្រហម​ខ័​ណ្ឌ​ច្បារ​អំពៅ​ ,​ លោក​អ៊ុំ​ ម៉ា​រ៉េ​ត​ ប្រធាន​ក្រុមប្រឹក្សា​ខ័​ណ្ឌ​ និង​មន្ត្រី​ក្រុមការងារ​ជា​ច្រើន​នាក់​ទៀត​ ។​

​អំណោយ​ដែល​ក្រុមការងារ​យក​ មក​ចែក​ជូន​នៅ​ពេល​នេះ​ក្នុង​មួយ​គ្រួសាៗ​ ទទួល​បាន​ អង្ករ​២៥​គីឡូក្រាម​ មី​១​កេស​ ត្រីខ​១០​ កំប៉ុង​ ឃី​ត​១​កញ្ចប់​ ទឹកត្រី​១​យួរ​ ទឹកស៊ីអ៊ីវ​១​យួរ​ ទឹកបរិសុទ្ធ​១​កេស​ និង​ថវិការ​៣​ម៉ឺន​រៀល​ ។​

​សកម្មភាព​មនុស្សធម៌​ចុះ​ចែក​ អំណោយ​ដល់​លំនៅ​ដ្ឋា​ន​ និង​ស្វែង​យល់​ពី​ការ​រស់​ពី​ជីវភាព​រស់នៅ​របស់​អ្នក​ភូមិ​នេះ​ដែរ​ លោក​អ៊ា​ង​ ស៊ីផា​ន​ អភិបាល​ខ័​ណ្ឌ​ ច្បារ​អំពៅ​ បាន​សំណេះសំណាល​ ជាមួយ​ជាមួយ​ប្រជាពលរដ្ឋ​ដូច្នេះ​ថា​ នេះ​ជា​អំណោយ​របស់​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ តាម​រយៈ​អនុ​សាខា​កាកបាទ​ ក្រហម​ខណ្ឌ​ ហើយ​ត្រូវ​បាន​ប្រតិភូ​អនុសា​ ខា​កាកបាទក្រហម​ដឹក​យក​មក​ចែក​ជូន​ដល់​លំនៅ​ដ្ឋា​ន​របស់​បងប្អូន​ ហើយ​សកម្មភាព​មនុស្ស​ធ​ម៍​នេះ​និង​ធ្វើ​នៅ​គ្រប់កន្លែង​ទាំងអស់​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ សាសនា​ នោះ​ឡើយ​ ។ ​ទោះបីជា​អំណោយ​នេះ​មិន​បាន​សមប្រកប​ទៅ​តាម​ការ​ចង់បាន​របស់​បងប្អូន​ក៍ដោយ​ តែ​ជា​ការ​រួមចំណែក​សម្រាល​ការ​លំបាក​របស់​បងប្អូន​បាន​មួយ​រយៈពេល​ ។​ អ្វី​ដែល​សំខាន់​សូម​បងប្អូន​ខិតខំ​រក​ស៉ី​ទទួលទាន​ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ មិន​ត្រូវ​អស់សង្ឃឹម​ក្នុង​ជីវិត​នោះ​ឡើយ​ ។

​លោក​ អភិបាល​ខ័​ណ្ឌ​បាន​បន្ត​ថា​ ក្នុង​នាម​អនុ​សាខា​កាកបាទក្រហម​ខ័​ណ្ឌ​ បាន​ប្រកាន់ខ្ជាប់​នូវ​គោល​ ការណ៍​ កាកបាទក្រហមកម្ពុជា​ជា​និច្ច​ ទី​១-​ជួយ​ឧបត្ថម្ភ​ដល់​ចាស់ជរា​ និវត្តន៍​ ជន​ ជន​ងាយ​រង​គ្រោះ​ ,​ទី​២-​ជួយ​ដល់​ អ្នក​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍​ និង​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ និង​ទី​៣-​ជួយ​ដល់​ទុរគត​ជន​ ជន​ដែល​គ្មាន​ទី​ ពឹង​ ជន​រង​គ្រោះ​ដោយ​ធម្មជាតិ​ ពោល​គឺ​ មិន​ទុក​អោយ​ប្រជាពលរដ្ឋ​ណា​ ម្នាក់​ស្លាប់​ដោយ​អត់បាយ​នោះ​ទេ​ ហើយ​សកម្មភាព​មនុស្ស​ធ​ម៍​នេះ​បាន​ធ្វើ​ជាប​

​ន្ត​បន្ទាប់​និង​ធ្វើ​បន្ត​ទៀត​នៅ​គ្រប់​ទីកន្លែង​ដើម្បី​បន្ត​និរន្ត​ភាព​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ ពិសេស​អនុ​សាខា​កាកបាទក្រហម​ ខ័​ណ្ឌ​និង​ចិញ្ចឹម​ចលនារ​មនុស្ស​ធ​ម៍​ជា​ប្រចាំ​ដោយ​មិន​ប្រកាន់​និ​ន្ន​ការ​នយោបាយ​។​

​ជាមួយ​គ្នា​នេះ​ដែរ​លោក​អភិបាល​ ខណ្ឌ​បាន​ពាំនាំ​ប្រសាសន៍​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ ។​ ក្នុងថ្ងៃនេះ​ដែរ​លោក​អភិបាល​ខ័​ណ្ឌ​បាន​ដឹកនាំ​ក្រុមការងារ​ទៅ​ចូលរួម​បុណ្យសព​លោក​ ឃួ​ន​ ឈួ​ន​ អនុ​ភូមិ​តា​ព្រហ្ម​ សង្កាត់​ព្រែក​ឯង​ ហើយ​បាន​ចូល​បច្ច័យ​ក្នុង​កម្មវិធី​បុណ្យ​នូវ​ថវិការ​៤០​ម៉ឺន​រៀល​ អង្ករ​២​បាវ​ ទឹកក្រូច​១០​កេស​ ទឹកត្រី​២​យួរ​ ទឹក​ស៉ី​អ៉ី​វ​២​យួរ​ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ ៕​ សណ្តោស​

sandos (4)

sandos (3)

sandos (2)

sandos (1)

sandos


ចែករំលែក៖