ព័ត៌មានទាន់ហេតុការណ៍៖

យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ឃាត់ខ្លួន​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​អាយុ​៩​ឆ្នាំ​

ចែករំលែក៖

​ភ្នំពេញ​៖​ ជន​ស​ង្ស័​ម្នាក់​ ត្រូវ​បាន​នគរបាល​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ ធ្វើការ​ឃាត់ខ្លួន​នៅ​ក្នុង​ករណី​ប្រព្រឹត្ត​អំពើ​រំលោភ​សេពសន្ថវៈ​ទៅ​លើ​អនីតិជន​អាយុ​៩​ឆ្នាំ​។​

​ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ធ្វើ​ឡើង​ កាលពី​វេលា​ម៉ោង​១៦​ថ្ងៃ​ទី​៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​ថ្មី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឈ្មោះ​ វ៉េ​ត​ ស៊ា​ង​ហាក់​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​កម្មករ​លក់​គ្រឿង​ចាន​ ឆ្នាំង​ ស្នាក់​នៅ​ជាមួយ​ម្ចាស់ផ្ទះ​ភូមិ​ថ្មី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ។​ ចំណែក​ជន​រង​គ្រោះ​អាយុ​៩​ឆ្នាំ​។​

​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា​ ក្នុង​អំឡុង​ខែមិថុនា​ ឆ្នាំ​២០១៥​ ជន​រង​គ្រោះ​គេង​ជាមួយ​ឪពុក​ ម្តាយ​នៅ​ ក្នុង​បន្ទប់​ឡៅតឿ​ រហូត​ដល់​វេលា​ម៉ោង​ប្រហែល​ ៤​ និង​៣០​នាទី​ ទៀប​ភ្លឺ​ ឪពុក​ ម្តាយ​ ជន​រង​គ្រោះ​បាន​ងើប​ពី​គេង​ចុះ​មក​ក្រោម​ ដើម្បី​រៀបចំ​ឥ​វ៉ា​ន់​ដាក់​លក់​នៅ​មុខ​ផ្ទះ​។​ ឆ្លៀត​ឪ​កាស​នោះ​ជនសង្ស័យ​បាន​ដើរ​ចូល​ទៅ​រក​ជន​រង​គ្រោះ​ ព្រមទាំង​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ រួច​ហើយ​ដើរ​ចុះ​មក​ក្រោយ​វិញ​ធ្វើ​ធម្មតា​ ។​ ក្រោយ​ពី​កើតហេតុ​ជន​រង​គ្រោះ​មិន​បាន​និយាយ​ប្រាប់​ឪពុក​ម្តាយ​ឲ្យ​ដឹង​នោះ​ទេ​ ទើប​មិន​បែក​ការណ៍​។​

​សមត្ថកិច្ច​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា​ លុះ​មក​ដល់​វេលា​ម៉ោង​ ៤​ និង​៣០​នាទី​ ទៀប​ភ្លឺ​ថ្ងៃ​ទី​៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ ជនសង្ស័យ​ក៏​បាន​មក​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ ទៅ​លើ​ជន​រង​គ្រោះ​ម្តងទៀត​ ខណៈ​ឪពុក​ម្តាយ​ជន​រង​គ្រោះ​ចុះ​មក​ខាងក្រោម​ ដើម្បី​រៀបចំ​ឥ​វ៉ា​ន់​ សម្រាប់​លក់​ដូច​សព្វមួយដង​ ហើយ​សកម្មភាព​នេះ​ត្រូវ​បាន​បែកការ​លិចឮ​ដល់​ឪពុក​ម្តាយ​ជន​រង​គ្រោះ​ បន្ទាប់​ពី​ជន​រង​គ្រោះ​និយាយ​រឿង​ប្រាប់​ រួច​ពួក​គាត់​ក៏​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ​ ចុះ​ស្រាវជ្រាវ​ រហូត​តាម​ឃាត់ខ្លួន​ជនសង្ស័យ​បាន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ ខណ្ឌដង្កោ​ ដើម្បី​សាកសួរ​ដំណើរ​ដើមទង​ក្នុង​រឿង​រំលោភ​សេពសន្ថវៈ​នេះ​ និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​តុលាការ​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​តាម​ច្បាប់​៕​ ជី​ម​ ភា​រ៉ា​

chimpara


ចែករំលែក៖